jump to navigation

ម្រុម(ម្រុំ MORINGA) ត្រូវថ្នាំច្រើនមុខ ? 30/04/2014

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ចំរៀង MP3, ផ្សេងៗ, សុខភាព.
Tags: , , ,
16 comments

 
កំណត់ចំណាំផ្ទាល់ខ្លួន៖
***
អ្នកដែលបានស្ដាប់ បានមើលវីឌីអូ សូមកុំអាលជឿទាំងស្រុងពេក។
ការប្រើតាម ទោះថ្នាំអ្វីក៏ដោយបើប្រើខុសក្បួនជាបរិមាណរឺទំងន់និង
រយៈពេលខុស យូរពេក ឆាប់ពេក ក៏អាចគ្រោះថ្នាក់ដល់អាយុជីវិត
ទៅវិញក៏មាន !!! សូម្បីតែជាអាហារ ដូចនំបញ្ចុកជាដើម ស៊ីច្រើន
ពេក អាចអោយបែកពោះស្លាប់បានដែរ។ ជាអ៊ុទាហរណ៍ តាជូរជក់
បែកពោះលឺផូងស្លាប់ព្រោះស៊ីច្រើនពេកនៅក្នុងរឿងព្រះវេស្សន្តរ 😀
ចំពោះខ្ញុំផ្ទាល់ គ្រាន់តែប៉ងទុកសិន ថាបើមានអោកាសរកបាន
ស្លឹករឺគ្រាប់ម្រុមនេះ ក៏នឹងសាកល្បង ម្ដងបន្តិចៗសិនដែរ ។
***
 
ម្រុម រឺ ម្រុំ (MORINGA) ជាឈ្មោះរុក្ខជាតិម្យ៉ាងដុះនៅស្រុកខ្មែរដែរ
ស្លឹកវាអាចយកធ្វើជាតែនិងបន្លែសម្លបាន។ផ្លែវាតូចវែងៗដូចសណ្ដែកគួរ
មានគ្រាប់បរិភោគបានហើយអាចត្រូវជាថ្នាំព្យាបាលបានច្រើនមុខ
ដូចជា គ្រុនផ្ដាសាយ ជួយសំរួលនិងបន្ថយសំពាធឈាម ទឹកនោម
ផ្អែម ជាតិខ្លាញ់កូលេស្តេរ៉ុលក្នុងឈាម បំបាត់ការឈឺចាប់ និងច្រើន
មុខទៀត… រាប់មិនអស់។ នេះ បើតាមការរៀបរាប់និងផ្សាយតាម
រយៈ វីឌីអូឃ្លិបជាច្រើននៅតាមយូធូប ជាពិសេសសូមស្ដាប់បទសន្ទនា
រវាងលោក សាន សុវិទ្យ(វិទ្យុខ្មែរពិភណលោក)ជាមួយស្ត្រីខ្មែរម្នាក់
នៅរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក ដែលខ្ញុំបានកាត់ច្បិចយកពីកម្មវិធី
ផ្សាយលើកទីីI ដាក់ចាក់ផ្សាយកាលពី២៩មេសា២០១៤មក ដូចខាងក្រោម
 
http://api.ning.com/files/mL7vEimd6q3Pa2Qzg5owDoOtN0*sytVoYaUfN8NyFQRPhkAT2SEDg*1lK0y67VkNC9rweVh3JCaeeG7nYCSWrb7T27H7lz8j/moringamrum.mp3%20
 

-Moringa – Die große Show der Naturwunder

-Moringa Documentary

– Moringa, an Ancient Tree of Life Used in Ancient
Kamit / Egypt! Makes a Comeback!

-Improve Your Health With Moringa Seeds

-The Health Benefits of Moringa Powder!!

– Moringa|Anti-inflammation|Natural Way|No Side Effect

 
—–Experts warn against abuse of Moringa tree—

 
មើលគេថា ស្លឹកម្រុមត្រូវថ្នាំអីខ្លះ នៅទំព័រមួួយនេះ
នៅទំព័រនោះមួយដែរនិយាយពីស្លឹកនិងគ្រាប់ម្រុម
 
ស្លឹកម្រុមត្រូវថ្នាំអីខ្លះ
 

គិតលេងៗ៖
បើស្លឹកម្រុំ គ្រាប់ម្រុំ ពូកែត្រូវថ្នាំស្ទើរគ្រប់មុខបានម្ល៉ឹងៗ ដាំដុះក៏បានងាយ
លើទឹកដីខ្មែរ គួរតែប្រជាពលរដ្ឋខ្មែរយើង ក្រសួងសុខាភិបាលនៃរដ្ឋាភិបាល
ខ្មែរយើង គិតគូរទាញយកផលប្រយោចពីដើមម្រុមនេះអោយបានច្រើន
បំផុត ដើម្បីសុខភាពរាស្ត្រផង សេដ្ឋកិច្ចគ្រួសារផង។…ហេតុនេះហើយ
ខ្ញុំចង់…ចង់ធ្វើជាសំណូមពរមួយដល់អ្នកដឹកនាំ សូមរដ្ឋាភិបាលខ្មែរគ្រប់
ជំនាន់តទៅ សូមមេត្តាលៃលកយ៉ាងណាអោយប្រជាពលរដ្ឋខ្មែរមានដី រឺ
ម្បានអីក៏កូនដីម៉ាកាវ៉ិចដល់ប្រជាកសិករខ្មែរ គ្រាន់ង្បានដាំដើមម្រុមអោយ
បានច្រើនៗគ្រួសារផង !!!
 
ចំរៀងខ្មែរ បទសក្រវាផ្កាម្រុម&

 


 

មើលដើមទ្រូងស្រីស្អាត ជួយអោយបុរសអាយុវែង 22/05/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, សុខភាព.
Tags: , ,
30 comments

 
មិនមែនខ្ញុំថាទេ គឺថាតាមគេដែរហ្នឹង ។
ជាវិធីជួយអោយបានអាយុវែងមួយទៀតហើយ គឺថា

មើលដើមទ្រូងស្រីស្អាតស្រាតជួយអោយបុរសអាយុវែង !



តែប៉ុននេះបានលេសទាំងសងខាងហើយ ។
ឧទាហរណ៍ ២ ករណី​ ដូចខាងក្រោម
-ចំលើយពេលដៀងភ្នែកមើលគេយូរពេកត្រូវគេថាអោយ
ស្រី: មើលអី ? ភ្នែកដូចខ្វះសុជីវធម៌ណាស់ !
ប្រុស: គឺ…គឺខ្ញុំគ្រាន់តែចង់បានអាយុវែងប៉ុណ្ណឹងទេ។

-ចំលើយដោះទាល់ពេលទទួលការរិះគន់ពីភាពសេចស៊ី
ប្រុស: ម៉េចពាក់អាវអីក៏វៀលកចំហទ្រូងធំម្ល៉េះអួន ?
ស្រី: គឺចង់ធ្វើបុណ្យជួយអោយប្រុសៗអាយុវែងហ្នឹង
ណា៎បង ។

 
 

 
ប្រភពៈ ទស្សនាវត្តី ខេមរា លេខ៤៦ ទំព័រ៦៦


 

ធ្វើម៉េចទើបបានអាយុវែងមាំមួនល្អ…បារី ? 18/05/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, រូបកំរើក, សុខភាព.
Tags: , ,
4 comments

 

នេះជាបទអធិប្បាយអំពីវិធីមួយជួយធ្វើអោយមនុស្សមានអាយុវែងមាំមួនល្អ
ដកស្រង់ពីការផ្សាយរបស់ វិទ្យុខ្មែរពិភពលោក ផ្សាយកាលពីថ្ងៃច័ន្ទទី ១៦
ខែឧសភា ឆ្នាំ២០១១ ទាក់ទងនឹងការសេពសោយចំណីអាហារ ស្រា បារី ។

 
 
បើថាអ្នកជក់អ្នកផឹកក៏ងាប់ អ្នកមិនជក់មិនផឹកក៏ងាប់
កុំហាមចៅណា៎លោកតា! ឯណាខ្សៀ? ហុចដបមក!


អាហារសំរាប់ជួយអោយមនុស្សរស់រានមានជីវិត
ហើយអាហារក៏អាចជួយសំលាប់មនុស្សបានដែរ !
 

កុំជក់ផឹកស៊ីតាមឃ្លាន កុំហ៊ានតាមចង់ !

 
ក៏អាចចាត់ទុកបានថាកំពុងធ្វើអត្តឃាតសន្សឹមៗដែរពេលដែលគេកំពុងរឺបាន
បរិភោគគុយទាវមួយចាន មានស៊ុបសាច់ខ្លាញ់ ថែមឆាខ្វៃមួយនិងកាហ្វេទឹក
ដោះគោមួយកែវទៀត ចំពោះអ្នកដែលធាត់លើសទម្ងន់ធម្មតាស្រេច រឺមាន
កំរិតកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ អ្នកមានសម្ពាធឈាមខ្ពស់ អ្នកមានជំងឺទឹក
នោមផ្អែម ដែលសុទ្ធតែជំងឺជាផលវិបាកនៃការធាត់ដុះក្បាលពោះស្អ៊ុយនោះ។

ពីដើមគេតែងសរសើរគ្នា ទាំងសាម៉ីខ្លួនក៏អឿអរមានមោទនភាពដែរ ចំពោះអ្នក
ដែលធាត់ទ្រលុក ដុះក្បាលពោះធំៗ សាច់ត្រជាក់ល្អូកល្ហឹម សង្ឃឹមថាអ្នកនោះ
កំពុងសុខសប្បាយ សំបូរប្រាក់ចាយបាយទឹកហូរហៀមិនពិបាកចិត្តខ្វល់ខ្វាយ
អ្វីឡើយ ហើយផ្ទុយទៅវិញគេតែងនឹកអាណិតអនិច្ចាចំពោះអ្នកមានរូបរាងស្គាំង
ស្គមមិនឃើញមានខ្លាញ់ ។ សព្វថ្ងៃនេះវិញ ការយល់ដឹងពីសុខភាពនិងអាហារ
មិនចាំបាច់ទាល់តែអ្នកបានរៀនផ្នែកពេទ្យសិនទេ វាក្លាយជាចំណេះដឹងទូទៅទៅ
ហើយ ដែលផ្ទុយបញ្ច្រាសពីមុ​ន​ ការក្រលេកឃើញនរណាម្នាក់ធាត់ដុះក្បាលពោះ
ធំស្អ៊ុុយ ធ្វើអោយគេនឹកអាណិតជួយព្រួយទៅវិញ ហើយសាម៉ីខ្លួនក៏មិនពេញចិត្ត
នឹងភាពកន្ធាត់របស់ខ្លួនអែង ព្រោះរាងក៏មិនស្វែលឡូយសង្ហា ឧស្សហ៍មានជំងឺ
ដែលបង្កដោយជាតិខ្លាញ់ច្រើន ធ្វើអ្វីក៏ឆាប់ហត់ជាងគេ រំខានដល់ចំង៉ាញ់បានឆ្អែត
ពេលហូបចុកម្ដងៗរវល់តែគិតនេះត្រូវតមនោះត្រូវតមនិងការកំរិតបរិមាណអាហារ
ផងដែរ។ សម័យនេះ ជាសម័យគ្មានរណាចង់ធាត់ទៀតទេ ! ដូចនេះហើយទើប
វប្បធម៌នៃការជួបជុំគ្នាជាក្រុមៗហាត់ប្រាណចាក់ភ្លេងលោតរាំលើកដៃលើកជើងតាម
ផ្ទះ តាមសាល តាមទីសាធារណៈ ក៏ចាប់ផ្ដើមរីកដុះដាលពេញនិយមឡើងៗមិនថា
ក្មេងចាស់ស្រីប្រុសទេ ។ និយាយអោយខ្លី ដើម្បីសុខភាពនិងមានអាយុយឺនយូរមាំ
មួនល្អរហូតដល់ចាស់ បង្គ្រប់ទៅលើការអនុវត្តតាមក្បួនអនាម័យផងគ្រប់គ្នាគួរគប្បី
ហាត់ប្រាណរឺលេងកីឡារឺធ្វើកិច្ចការដែលប្រើកំលាំងកាយអោយបានបែកញើសជា
ប្រចាំថ្ងៃ និងសេពសោយបរិភោគអាហារអោយចេះប្រមាណបរិមាណផង ស្គាល់ពី
គុណភាពដែលមានច្រើននៅតាមបន្លែផ្លែឈើស្រស់ជាជាងសាច់និងខ្លាញ់ផង ជា
ពិសេសត្រូវយល់ដឹងនូវផលវិបាកពី បារី និង ស្រា ដែលត្រូវនឹងពាក្យចាស់បុរាណ
ខ្មែរយើងផ្ដាំផ្ញើថា ៖

ស្រលាញ់ខ្លួនត្រូវស្ងួន(១)ចំណី
ស្រលាញ់ស្រីត្រូវថ្នមចិត្ត !

 
(១) ស្ងួន ទីនេះមានន័យថា ចេះប្រយ័ត្នប្រយ៉ែង ចេះប្រមាណថ្លឹងថ្លែង
ស្ងួនចំណី = កុំស៊ីតាមឃ្លាន( + កុំហ៊ានតាបចង់) ។