jump to navigation

Joomla! ជាអ្វី ? (ត១) 14/09/2009

Posted by achharia in ព៌តមានវិទ្យា, CMS, Joomla.
9 comments

កញ្ចប់កម្មវិធី XJ! 1.0.12 ដែលមាន Xampp និង Joomla! 1.0.12 ដើម្បីសាកល្បងនិងស្គាល់ Joomla!

ចំពោះអ្នកដែលចង់ស្គាល់ ជូមឡា(Joomla!) រឺចង់សាកល្បងបង្កើតវេបសៃថ៍ជាមួយ
វានៅលើកុំព្យូទ័រជា offline រឺថាមិនបាច់ចូលអ៊ិនធ័រណិតទេនោះ តាមរយៈ URL =
http://www.joomlaos.de/option,com_remository/Itemid,41/func,startdown
/id,1693.html អាចដោនឡូដយកកញ្ចប់កម្មវិធីមួយឈ្មោះ XJ! 1.0.12 ដែលមានមួយកុំផ្លេស្រេចគឺ Xampp(Apache, MySQL, PHP និង Perl)
និង Joomla! 1.0.12 ។ គ្មានអ្វីងាយជាងនេះទេ ព្រោះការតំលើងត្រូវធ្វើតែម្តងគត់
ដោយមិនបាច់់សរសេរអី កែតម្រូវអ្វី ជ្រើសយកអ្វីក្រៅតែពីឃើញហើយធ្វើមិនដឹង
ថាអោយវាតម្លើងនៅថតធំ c:\ នោះ តែចាំបាច់ត្រូវមានជាមុនគឺកម្មវិធីសំរាប់ពន្លាត
ហ្វាយល៍បង្ហាប់ដែលមានទំរង់ជាស៊ិព (Zip file) ដូចជា winzip winrar PowerISO
ជាដើម ។ បានន័យថា កញ្ចប់កម្មវិធី XJ! 1.0.12 នេះ ពេលចុចអ៊ិនស្តាល់តែម្តង
រួច គេបានទាំង Xampp និង Joomla(គឺវេបសៃថ៍មួយ) ព្រមគ្នាតែម្តង ។

បំរាប់់បន្ថែម៖

១- ថ្វីត្បិតតែទំព័រនោះជាភាសាអាល្លឹម៉ង់ក៏ដោយ សូមចុចត្រង់ពាក្យអង់គ្លេស
Download ហើយបើវាក្រចេញកូនផ្ទាំងទំព័រសួរបញ្ជាក់អោយដោនឡូដដាក់
នៅទីណានោះ សូមចុចវាជាថ្មី។​ ពេលអ៊ិនស្តាល់រឺតំលើងរួច មុននឹងបើកមើល
វេបសៃថ៍ដែលបាននោះ អាចដូរយកភាសាជាអង់គ្លេសបានដែរ ។

២- ក្រោយពីដោនឡូដបានហ្វាយល៍ xj_setup_1.0.12.zip ត្រូវពន្លាត(extract)វា
ដែលនឹងត្រូវបានជាហ្វាយល៍ធម្មតា xj_setup.exe​ សំរាប់ចុចវាដើម្បីអ៊ិនស្តាល់។

៣- បន្តាប់ពីការតំលើងរឺអ៊ិនស្តាល់បានចប់ហើយ នៅលើ Desktop នឹងមាន
កូនរូបតំណ( icon )ដូចសញ្ញាសម្គាល់(logo)របស់ Joomla សំរាប់អោយចុច
ដើម្បីបើកមើលវេបសៃថដែលត្រូវបាននោះ ។ អាចទៅចុចផ្ទាល់លើហ្វាយល៍
xj.exe ដែលនៅក្នុងថត C:\xampplite ក៏បានដែរ ។

៤- ឈ្មោះអ្នកប្រើនិងពាក្យសម្ងាត់សំរាប់ឡក់អ៊ិន ចូលទៅមើលនិងចាត់ចែង
រឺគ្រប់គ្រងទំព័រនៅផ្នែកខាងក្រោយ(Backend)គឺ admin ដូចគ្នា​
ហើយពេលចូលទៅដល់ខាងក្រោយនឹងមានមុខនាទីជា Super Administrator ។

៥-បើចង់ជ្រើសយកអោយទំព័រដែលបាននោះចេញជាភាសាអង្ល់គ្លេសទាំងអស់
ត្រូវចុចនៅលើកូនផ្ទាំងមានតំណរួមនានានោះត្រង់ជាភាសាអាល្លឺម៉ង់
Amwendung -> Konfiguration -> Sprachen -> English ។

***
ការចម្លងបាន ទាំងកញ្ចប់កម្មវិធី ទាំងរូបភាព​និងសំនេរណែនាំនានាពីទំព័រនោះមក
មិនត្រូវបានអនុញ្ញាតអោយយកទៅចែកចាយបន្តទេ ត្រូវគោរព ច្បាប់រក្សាសិទ្ធ ។

( នៅមានត ពី Frontend & Backend ។ តួអក្សរខ្មែរយូនីកូដនៅឯណា ? )


Joomla ជាអ្វី ? 06/09/2009

Posted by achharia in CMS, Joomla.
26 comments

នេះគ្រាន់តែជាការសរសេររំលឹកឡើងវិញនូវអ្វីដែលខ្ញុំធ្លាប់បានស្វែងយល់
ដល់ប៉ុណ្ណោះ មិនចាត់ទុកថាជាមេរៀនសំរាប់ប្រិយមិត្តអ្នកអានដែលបានចូល
មកដល់ទំព័រនេះទេ ។ សូមអរគុណទុកជាមុនផងដែរ ចំពោះការជួយណែនាំបន្ថែម
ក៏ដូចការជួយកែតម្រូវនានានូវរាល់ចំណុចខ្វះខាតដែលតែងតែមាន។

ជូមឡា(Joomla [‘ɟu:mla] ) ឈ្មោះសរសេរដំបូង Joomla!
ជាកញ្ចប់កម្មវិធីឥតគិតថ្លៃនៃពពួក Content-Management-System (CMS)
មួយដ៏មានប្រីយភាពនិងមានលក្ខណៈដាយណាមិកពេញលេញគ្រប់គ្រាន់
ដែលជាលទ្ធផលចេញមកពី Open-Source-Projekt Mambo និង បាន
ដាក់ឧិ្យប្រើប្រាសដាច់ដោយឡែកពីគ្នាស្រឡះនូវផ្នែកនានានៃកម្មវិធីអនុវត្ត ។

Joomla ជាកម្មវិធីដាក់ចែកឧិ្យប្រើដោយឥតគិតថ្លៃក្រោមលក្ខ័ណ្ឌនៃ
GNU General Public License ។ គេរៀបរៀងវាដោយប្រើភាសាកូដ
PHP 5 និងប្រើ MySQL ចំពោះ Database ដែលកំពុងស្ថិតនៅក្រោម
ការកែលំអជាបន្តបន្ទាប់ ។

Joomla ត្រូវបានគេរាប់បញ្ជូលជា Open-Source-CMS ដ៏មានប្រីយភាព
បំផុតដូច Typo3 និង Drupal ដែរ ។

ដោនឡូដ JOOMLA តាមតំណនេះ
-គេអាចដោនឡូដកញ្ចប់កម្មវិធី XAMPP ដើម្បីសាកល្បងអនុវត្តប្រើប្រាសនិងស្គាល់ Joomla បានច្បាស់នៅក្នុងកុំព្យូទ័រជាOfflineបានដែរ។
តាមតំណនេះក៏មានការពន្យល់លំអិតអំពី JOOMLA ដែរ
នេះជាតំណទៅកាន់ការនែនាំពីរបៀបតំលើង(Install) Joomla
( ក្រោយពីតំលើង XAMPP បានហើយ ត្រូវតំលើង Joomla នៅក្នុងថត
C:\xampp\htdocs\joomla15
ថតតូច(Subfolder/subdirectory)បន្តឈ្មោះjoomla15
ឬដាក់លេខទៅតាមជំនាន់របស់ Joomla ដែលចង់តម្លើងប្រើណាមួយក៏បាននោះ ត្រូវបង្កើតខ្លួនឯងជាមុនសិន ។ ព្រោះបន្ទាប់ពីតំឡើង XAMPP រួច ថត(Folder)មានបានដល់ត្រឹមតែ C:\xampp\htdocs ប៉ុណ្ណោះទេ ។ )

នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.01 សំរាប់អ្នកប្រើប្រាស
ដែលមានទំរង់ជា -.pdf អាចចម្លងទុកមើលបាន ។

នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.5 សំរាប់អ្នកប្រើប្រាស
ដែលមានទំរង់ជា -.pdf អាចចម្លងទុកមើលបាន ។

នេះជាតំណទៅកាន់សៀវភៅរៀបរាប់អំពី Joomla 1.5 សំរាប់អ្នកគ្រប់គ្រងទំព័រ
ឬវេបម៉ាស្ទ័រ ។


*** ជូមឡាភាសាខ្មែរ Joomla 1.5.14 បកប្រែដល់ណាខ្លះហើយដែរ ?


*** រឺតាមតំណនេះ

***Joomla Tutorials


 
មធ្យោយតែមួយគត់សំរាប់បង្ហាញ ឯកសារជា -.pdf នៅលើវើដប្រែសគឺ
យកកូដបង្កប់មកពីទំព័រ http://www.scribd.com/

View this document on Scribd

នៅមានត…