jump to navigation

រូបភាពថ្ងៃនេះ (២០​.១០​.២០១០) 20/10/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ព៌តមានវិទ្យា, CSS.
6 comments
 
ការដាក់ក្របរូបភាពដោយប្រើ CSS
(សូមកុំមើលរូបនេះយូរពេក ប្រយ័ត្នខូចភ្នែក !
តែបើមើលទឹកហូរនិងទឹកធ្លាក់មិនបានច្បាស់ទេ អាចឈ្ងោកទៅជិតបន្តិចបាន
ហើយការស្រម៉ៃឃើញរូបអ្វីផ្សេងទៀត ជាសេរីភាពរបស់អ្នក 😆 )
 

 បំណងគឺចង់ដាក់ក្របរូបអោយដូចរូបក្របខាងក្រោមនេះ ។ មិនបានដូច១០០% ទេ 😉
 


 

រូបបន្ថែម ដោយបានធ្វើអោយចលនាទឹកធ្លាក់ហូរខ្លាំងនិងលឿនជាងរូបខាងលើ ។

 

 
បទកំដរសំរាប់បន្ធូរអារម្មណ៍- អាសីក្រោមពន្លឺរស្មីដួងចន៍្ទ(ភ្លេងសុទ្ធ)
(Bamboo under the moon light)

 


 

រូបភាពថ្ងៃទី 10.10.10 10/10/2010

Posted by achharia in ចំណេះដឹងទូទៅ, CSS.
4 comments

 

ទស្សនៈខ្លះៗចំពោះលេខ ១០ ក្នុងសង្គមខ្មែរ

 

Gif animation on the 10.10.10

 
ថ្ងៃអាទិត្យនេះចំថ្ងៃទី១០ ខែទី១០ ឆ្នាំ២០១០ បើសរសេរកាត់តាមពូកបារាំងគឺ 10.10.10 ។
មិនដឹងថាមានអ្វីដាក់ប្រកាសក្នុងប្លក់ ក៏រកនឹកធ្វើរូបមួយនេះដាក់ស៊ុមចែកគ្នាមើលលេង ។

ក្នុងសង្គមខ្មែរ លេខ ១០ នេះខ្លះជឿថាជាលេខមិនល្អ លេខមិនផ្ដល់លាភសំណាង ។
ជណ្ដើរផ្ទះ ខ្ទម វិហ៊ាររឺអគារខ្ពស់នានា កម្រមានគេធ្វើ​១០កាំណាស់ ។
ដងសន្ទូចដងបំបក់ត្រី គេរាប់ថ្នាំងពីងពង់មិនយកអោយត្រូវដប់ថ្នាំងទេ ។
ផងដែរ គេក៏តែងជេរដៀលគ្នាដោយយកលេខដប់នេះមកប្រើជាមួយ ។
ឧ. យី! អានេះដប់គត់តែម្ដងគ្មានដឹងខ្យល់អីសោះ រឿងហ្នឹងខ្ញុំមិនដឹងទេ
គឺដប់គត់ហើយ…។ល។ បើក្នុងល្បែងបៀបារាំងឬអាបីសន្លឹក កាលណា
បូកទៅបាន១០ឬ២០គត់ គឺបៀស្អុយចាញ់គេ ។ បើមនុស្សដប់គត់ គ្មាន
នរណាអោយតំលែទេ គឺគេចង់ថាជាមនុស្សល្ងង់អត់ចេះអី ។

តែបើមនុស្សមិនគ្រប់ដប់ ក៏មានន័យអវិជ្ជមានដែរ គឺគេចង់ថារាប់មិនបានគ្រប់ដល់ដប់
រឺរាប់ដប់មិនគ្រប់ ។ ដូច្នោះ មនុស្សដប់គត់ក៏មិនល្អ មនុស្សមិនគ្រប់ដប់ក៏មិនល្អ
ទាល់តែ មនុស្សដឹងដប់និងស្គាល់រាក់ជ្រៅ ទើបថាជាមនុស្សល្អ ។

បើរាប់តាមក្បួនតៅ(TAO)របស់ចិន ពី១+៩ ២+៨…គឺ១រាក់+៩ជ្រៅ
រួចអនុវត្តដោយរាប់បកមកវិញ៩+១ ៨+២..បញ្ច្រាសមកវិញឡើងចុះៗ
គឺមុខតែរាប់មិនគ្រប់មែនហ្នឹង បើមិនហាត់អោយបានដល់កំរិតទេ… 😆
នេះសំរាប់អ្នកដឹងដប់និងដឹងរឿងរាក់ជ្រៅ ។
បើចង់ដឹងដប់និងស្គាល់រាក់ជ្រៅ គួរស្វែងរកអានសៀវភៅក្បួនតៅ(TAO) របស់ចិន ។

(ទាញយកសៀវភៅក្បួន Tao មួ​យជាភាសាអាល្លឺម៉ង់)
-ជាភាសាអង់គ្លេស រកមិនទាន់ឃើញកន្លែងចែកចាយទទេៗទេ ។
-ជាភាសាខ្មែរ កាលពីសម័យសាធារណរដ្ឋធ្លាប់មានគេបោះដែរ
បើនរណានៅមានសេសសល់ សូមជួយចែករំលែកផងបើអាច ។

 

ថ្ងៃនេះជាថ្ងៃភ្ជុំបិណ្ឌ 08/10/2010

Posted by achharia in ចំណេះដឹងទូទៅ, CSS.
add a comment

 
 

រីករាយ ថ្ងៃបុណ្យភ្ជុំបិណ្ឌ


សូម អ្នកទាំងអស់គ្នានិងក្រុមគ្រួសារ បានសប្បាយរីករាយ
នាថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ( ១៥រោច ភទ្របទ ព.ស.២៥៥៤ ឆ្នាំខាល
ត្រូវនឹងថ្ងៃសុក្រ ទី៨ ខែតុលា គ.ស.២០១០)
និងសូមមានសំណាងល្អ ជោគជ័យជាបន្តរៀងទៅ ។

 

 


 

របៀបដាក់ក្របផ្នែកសំណេរនិងក្របរូបដូចខាងលើដោយប្រើអក្សរកូដ CSS
ល្បិចគឺគ្រាន់តែដាក់វាអោយនៅចំកណ្តាលក្នុង <div>៤ជាន់
ដែល១ជាន់ៗត្រូវកំណត់ព៌ណនៃផ្ទៃក្រោយ រាង ព៌ណ កំរាស់និងគម្លាតក្នុងនៃគែមវា ។

 

<div style=”background-color:red;border:outset blue 10px;padding:7px;”>
<div style=”background-color:red;border:solid yellow 3px;padding:5px;”>
<div style=”background-color:gray;border:inset blue 10px;color:yellow;
padding:1px;”>
<div align=”center”>
———————
សំណេរឬអត្ថបទ ឬដាក់រូបនៅទីនេះ ។
———————

</div></div></div></div>