jump to navigation

សួស្ដី ឆ្នាំថ្មី ! ព.ស. ២៥៥៤ ឆ្នាំខាល 10/04/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, CSS.
23 comments

 

 


 


 

បុណ្យចូលឆ្នាំ

 


 

ពេលរលឹមស្រិចៗ 30/03/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា, អក្សរសាស្ត្រនិងអក្សរសីល្ប៍, CSS.
16 comments

 

in the rain

 


in the rain


in the rain

in the rain

in the rain

in the rain

 

(សាកល្បងកំណាព្យ បទកាកគតិ)

រលឹមស្រិចៗ..

រលឹមស្រិចៗ បងចាំជានិច្ច អូនក្តិចខ្ញាំបង
ក្តិចទាំងញញឹម ក្តិចព្រោះស្នែហ៍បង ក្តិចផ្ញើផ្តាំផ្សង
ប៉ងជួបជាគួ ។

រលឹមស្រិចៗ បងចាំមិនភ្លេច ក្តិចមិនបន្ធូរ
ក្តិចស្ទាបស្ទង់ចិត្ត ​ ក្តិចច្បិចជាប់យូរ តើបងប្តូរស៊ូ
ទ្រាំអូនបានទេ ។

រលឹមស្រិចៗ ខ្យល់បក់ពីលិច​ បងនឹកមាសមេ
ពពិចក្រាបពង បងនឹករឿងស្នេហ៍ កាលយើងទាំងទ្វេ
ថ្នាក់ថ្នែថ្នមគ្នា ។

រលឹមស្រិចៗ ភ្លៀងស្រក់តិចៗ តែចិត្តព្យោមា
ចិត្តបងកញ្ជ្រោល រកកែវពុំងា អូននៅទីណា
ចារតបបងផង… ។

——————————————


( អូននៅសែនឆ្ងាយ អូនឃ្លាតតែកាយ តែចិត្តនួនល្អង
នឹកថ្លៃជានិច្ច ឃើញកំណាព្យបង ទើបតបឆ្លើយឆ្លង
ឧិ្យបងស្បើយចិត្ត ។

អូននៅសែនឆ្ងាយ បេះដូងឆោមឆាយ នៅតែអាណិត
ស្រឡាញ់រូបបង ជាប់ទុកក្នុងចិត្ត ទោះព្រហ្មណ៍លិខិត
កំរិតឧិ្យឃ្លាត ។

អូននៅសែនឆ្ងាយ អូនស្រណោះស្ដាយ ឆ្ងាយស្រុកឆ្ងាយញាតិ
ឆ្ងាយទាំងរូបបង ត្រូវព្រាត់ព្រោងព្រាត របបចោលម្សៀត
គ្មានជាតិណាដូចត្រាប់។ )

 


 

ទេសភាពស្រុកស្រែនៅស្រុកខ្មែរ 21/03/2010

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ, ព៌តមានវិទ្យា, CSS.
add a comment

 

ធ្វើស្រែធ្វើសឹក ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
ធ្វើស្រែបានស្រូវ បានស៊ីបានចាយ
ធ្វើសឹកបានខ្ចាយ   បានខ្ចាត់ព្រាត់ប្រាស ។

 


 

 









 

 

ចុះក្របីទីក្រុងវាស៊ីអ្វីដែរ ?