jump to navigation

អ្នកខ្លាំង 09/01/2019

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
add a comment

កាត់សក់ថ្ងៃណាល្អ ? 12/12/2018

Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ, សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
add a comment

កំណត់សំគាល់ផ្ទាល់ខ្លួន៖
អ្នកនៅលីវ អ្នកគ្មានគូស្រករគួរកាត់សក់នៅថ្ងៃសុក្រ
ដើម្បីមានស្នេហ៍មុខអោយគេស្រឡាញ់ឆាប់មានគូស្នេហា ?

តាម​ជំនឿ​ពី​បុរាណ ដើម្បីមានសុភមង្គល មានលាភមានជ័យសិរីសួស្ដី
ចេញដំណើរក៏អោយត្រូវតាមក្បួនរើសពេលវេលាល្អ តាមថ្ងៃតាមទិសល្អ
ដំណេកក៏ត្រូវដេកអោយត្រូវទិសល្អទៅតាមខែឆ្នាំកំណើត… ។ល។
រហូត​ដល់ រឿងកាត់សក់ក៏ត្រូវរើសរកថ្ងៃណាដែលល្អសំរាប់កាត់ដែរ ។
សំរាប់អ្នកដឹងអ្នកជឿ ការ​ជ្រើសរើស​ថ្ងៃ​កាត់​សក់មាន​សារៈសំខាន់​ណាស់។
ខាងក្រោមនេះជាបំរាប់តៗគ្នា ថាតើគួរកាត់សក់ថ្ងៃណាល្អ ថ្ងៃណាមិនល្អ៖

១. កាត់​សក់​ថ្ងៃអាទិត្យ :
នាំអោយមានសុខភាព​រឹងប៉ឹងមាំមួនល្អ ​មាន​អាយុ​វែង មិនងាយឈឺថ្កាត់។
២. កាត់​សក់​ថ្ងៃ​ច័ន្ទ :
នាំអោយ​មាន​តែលាភមានជ័យ ​និងសំណាងល្អ ។
៣. កាត់​សក់​ថ្ងៃ​អង្គារ :
នឹងនាំអោយ​មានឫទ្ធិអំណាច ​តេជះបារមី មាន​គេកោតគោរព​ខ្លបខ្លាច។
៤. កាត់​សក់​ថ្ងៃ​ពុធ :
មិនល្អ​ទេ លាភសំណាង​ផ្សេងៗ​ដែល​ត្រូវ​ហូរ​ចូលនឹង​រលាយ​បាត់
ហើយ​ជំនួស​មក​វិញ​ដោយ​សេចក្ដី​ទុក្ខ​លំបាកមក​ដាក់​ខ្លួន។

៥. កាត់​សក់​ថ្ងៃ​ព្រហស្បត្តិ៍ :
នឹង​មាន​ទេវតាព្រម​ទាំង​វត្ថុ​ស័ក្ដិ​សិទ្ធតាម​ជួយ​ថែរក្សា។
៦. កាត់​សក់​ថ្ងៃ​សុក្រ :
នឹង​មាន​មន្ត​ស្នេហ៍ មានគេ​ស្រឡាញ់និងចូលចិត្តរាប់អាន​ច្រើន ។

៧. កាត់​សក់​ថ្ងៃ​សៅរ៍ :
ប្រពៃល្អ​បំផុត គិត​អ្វី​ធ្វើ​កិច្ច​ការ​អ្វីបាន​សម្រេច​តាម​បំណង​ប្រាថ្នា
និងនាំអោយមានសុភមង្គល សិរីសួស្ដី សំណាង​ល្អ ​៕

មើលនៅទំព័រមហាស្នេហា

តារាងមើលថ្ងៃអន្សារថ្ងៃជ័យនិងដង្ហើមថ្ងៃ 08/12/2018

Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ, សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
add a comment

សំរាប់តែអ្នកជឿ ៖
ខាងក្រោមនេះជាតារាងមើលថ្ងៃអន្សារ ថ្ងៃជ័យ និងទិសនៃសត្រូវ ។
បើគេដឺងឆ្នាំកំណើតរបស់សត្រូវ គេជ្រើសយកថ្ងៃអន្សារ(ថ្ងៃមរណៈ)
របស់សត្រូវ និងវាយលុកសត្រូវពីទិសនៃដង្ហើមស្លាប់ប្រចាំថ្ងៃនោះ ។
មេទ័ពខ្លាំងពូកែយល់ដឺងពីក្បួនតំរាអស់នេះ មិនងាយប្រាប់ថ្ងៃខែឆ្នាំកំណើត
អោយគេដឺងសោះឡើយ ។
អ៊ុទាហរណ៍៖អ្នកកើតឆ្នាំរោងមានថ្ងៃពុធជាថ្ងៃអន្សារ ថ្ងៃសៅរ៍ជាថ្ងៃអន្តរាយ
ហើយនៅថ្ងៃពុធមានដង្ហើមស្លាប់នៅទិសនិរតី។ ដូច្នេះ គេត្រូវផ្ចាញ់
មនុស្សឆ្នាំរោងនៅថ្ងៃពុធពីទិសទល់មុខនឺងនីរតីគឺទិសអីសាន​ ដើម្បីអោយ
អ្នកនោះចេញមកតតាំងនៅទិសនិរតីរបស់ខ្លួន !
អែអ្នកកើតឆ្នាំរោងក៏ត្រូវដឺងខ្លួនអែង មិនត្រូវច្បាំងតតាំងគេនៅថ្ងៃពុធ
និងចេញទ័ពទៅទិសនីរតីដែរ ។ អ្នកកីឡាប្រដាល់ខ្លះក៏គេប្រកាន់
ក្បួននេះដែរ បើផ្គូផ្គងត្រូវឡើងដាល់ចំថ្ងៃអន្សាររឺថ្ងៃអន្តរាយនៃឆ្នាំកំណើត
គេមិនត្រូវឡើងប្រកួតដាច់ខាត !!!!!!!!!!!!!!!!!!!!!!!!!!!
បណ្ដាំបន្ថែម៖ ហាមកាត់សក់រឺកោរពុកមាត់ពុកចង្ការនៅថ្ងៃពុធ ដែលនាំអោយ
អាប់រាសី ខាតលាភខាតយស់គ្មានសិរី ផ្លតផ្លោះសំណាង។ បើច្រឡំកាត់
ត្រូវសារេតំរឺមអុបកិច្ចថាកាត់ឡើងវិញនៅថ្ងៃបន្ទាប់ៗវិញ ដើម្បីបានលាភសំណាង
និងសិរីសួស្ដីមកវិញ ។…​នេះសំរាប់តែអ្នកជឿនិងចង់ជឿទេ !

មើលទំព័រ sabay news បរិយាយពីរឿងកាត់សក់នេះ


មើលទំព័រ kohthmey.com បរិយាយពីរឿងកាត់សក់នេះ

.

នេះជាតារាងប្រាប់ពីដង្ហើមរស់​និងដង្ហើមស្លាប់ប្រចាំថ្ងៃ នៅទិសខាងណា

ទិសទាំងប្រាំបី

.



.