jump to navigation

ពាក្យស្លោកជំរើសប្រចាំឆ្នាំ២០១៣ 30/12/2013

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនវិជ្ជា, ផ្សេងៗ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , , ,
add a comment

 

 Money is not important BUT NO MONEY IS !
Money is not important BUT NO MONEY IS !
 ហេសហេ…! ថាដូចមើលឃើញ 😀
 

 


 

បំណងនិងឆន្ទៈរបស់រដ្ឋមន្ត្រីម៉ាំល្ហុងម្នាក់ + 28/03/2013

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនវិជ្ជា, ផ្សេងៗ, វីឌីអូ, សាសនានិងសង្គម.
Tags: , , , , , ,
2 comments

 
ង៉ៃនេះអផ្សុក ផែល(surf)ឡើងផែលចុះតាមអ៊ិនធើណិតក្នុងភូមិវើដប្រែស
យើងនេះបានប្រទះឃើញប្រកាសនៅប្លក់ ក្មេងប្រុសខ្មែរ(ទេពសុវិចិត្រ)
ធ្វើអោយខ្ញុំចាប់អារម្មណ៍ហើយចូលចិត្តណាស់…គឺចូលចិត្តគំនិតសីល្បៈ
នៃជីវិតដ៏កំរជួបប្រទះបែបនេះរហូតអត់ទ្រាំមិនដាក់ផ្សាយបន្តមិនបាន ។
បំណងនិងឆន្ទៈមិនដូចគ្នាទេ !
មានបំណងមិនពិបាកទេ គ្រាន់តែមានចិត្តប៉ងធ្វើអ្វីមួយ ថាចង់ធ្វើអ្វីមួយនោះ
វាងាយជាងឆ្ងាយណាស់បើប្រៀបធៀបទៅនឹងអ្វីដែលហៅថា ឆន្ទៈ …
ព្រោះចង់ហើយ ប៉ងហើយ តែមិនបាន មិនបាច់រឺនិងមិនអាចធ្វើវាបាន។
ចំណែក ឆន្ទៈ គឺមានន័យថាមានបំណងប៉ងធ្វើអ្វីហើយ ហើយថែមទាំង
បានធ្វើ បានអនុវត្ត មូរជើងខោលាត់ដៃអាវចុះចូលប្រឡូកបូកប៉ាកក្នុង
ឆាកជីវិត ក្នុងសង្គម ក្នុងសហគមន៍ទៀតផង តែត្រង់បានសំរេចផលតាម
បំណងដែលប៉ងប្រាថ្នានោះ ក៏អាស្រ័យទៅលើទំនាក់ទំនងនៃវត្តមាននានា
ដែលទាក់ទងគ្នានៅលើលោកនេះដែរផង ។
វីឌីអូខាងក្រោមនេះក៏បង្ហាញផងដែរនូវភាពខុសគ្នារវាងបំណងនិងឆន្ទៈ​ ។
 


 

Interview with Mao Bora alias Minister of Papaya from Bophana Center on Vimeo.

 
 


 

ភាពនឹងនរ 11/11/2012

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនវិជ្ជា, វីឌីអូ, សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , , , ,
4 comments
 
កុំយកកំហឹងទល់កំហល់
 
ការមិនតបតក៏ជាការតបតមួយដ៏ល្អនិ​ងមានប្រសិទ្ធិភាពដែរ។
 


 
ពិចារណាចេញពីវីឌីអូខាងលើនេះ អាចអោយគេគិតឃើញបានដែរថា
ករណីខ្លះ ការនៅសំងំស្ងៀមហាក់គ្មានប្រតិក​ម្ម​តប គឺជាការតបតមួយ
ដ៏មានប្រសិទ្ធិភាពចំពោះខ្មាំងស​ត្រូ​វវិ​ញដែរ។ លើសពីហ្នឹងទៅទៀត ល្បិច
ហ្នឹងក៏អាចសំំលាប់ខ្មាំងបានតាម​ផ្លូ​វចិ​ត្ត​សាស្ត្រ​ដែរ…ដូចពាក្យចាស់
បុរាណខ្មែរពោលប្រដៅកូនចៅថា កុំយកកំហឹងទល់កំហល់ រឺដូចគ្នាថា
កុំយកកំហល់ទល់កំហឹង ។ គាត់ចង់និយាយថា ទុកអោយវាមួម៉ៅក្ដៅ
ក្រហល់ក្រហាយឈឺចិត្តឆ្អិតទ្រូងតែ​ម្ខា​ងខា​ងវាទៅ យើងនៅអោយស្ងៀម
ធ្វើមិនដឹងមិនលឺទៅ…យូរៗទៅវានឹងចាញ់ សាបរលាបអែងមិនខាន។ល។