jump to navigation

ឆេះ Data Center របស់ Samsung … ? 21/04/2014

Posted by achharia in ផ្សេងៗ.
Tags: ,
add a comment

 
ខ្ញុំក៏ជាអ្នកចូលចិត្តប្រើស្មាតហ្វូនម៉ាក SAMSUNG ម្នាក់ដែរ
ព្រោះវាអាចអោយដាក់អិចស្ទែនមេម៉ូរី(extern memory)
ប្រភេទម៉ៃក្រូឈិប( microSDHD) បានស្រួលៗងាយដើម្បី
ផ្ទុកទិន្នន័យរឺហ្វាយ្លបានច្រើនជាងហើយក៏មិនបាច់ចាំពឹងពាក់
រឺឆ្លងកាត់តាមកម្មវិធីណាដូចពួកអាយហ្វូនត្រូវការអាយធូនទេ
ដែលពេលត្រូវដាក់ចូលរឺផ្ទេរហ្វាយ្លម្ដងៗ ត្រូវភ័យអរយ៉ាប់ចិត្ត
ព្រោះអាយធូនរាងង៉ិង៉ក់ជាមួួយឡិបថប់រឺកុំព្យូទ័រ ជួនកាលត្រូវ
អាប់ដេតអោយត្រូវវែរស្យុងសិនផង ជួននៅគាំងស្ញេញ…
ធ្វើអោយស្ងួតជើងធ្មេញម្ដងៗក៏មាន ។ ដែលគួរោយចូលចិត្ត
ជាពិសេសនោះគឺ ពួក SAMSUNG អាចដាក់បញ្ចូលវេបប្រូវស៊័រ
FIRE FOX អោយប្រើបាន អាននិងសរសេរខ្មែរយូនីខូដបាន
ហើយមាន free app រាប់ម៉ឺនសំរាប់អោយដោនឡូដយកមក
ប្រើទទេៗផងដែរ ។
 
ថ្មីៗនេះស្រាប់តែលេចលឺដំណឹងមិនសូវល្អមកថា…
 
Data Center របស់ Samsung ឆេះ និងនឹងជះឥទ្ធិពល​
ដល់​អ្នក​ប្រើ Smartphone យ៉ាងណាខ្លះ ?

ចង្វាក់​ផលិតកម្ម GS5 នឹង​យឺត​​ដោយ​សារ​ភ្លើង​ឆេះ​រោងចក្រ​ដៃ​គូ​
ផលិត​បន្ទះ​សៀគ្វី​​ឱ្យ Samsung …ចុចអានថែមនៅ សប្បាយ

 
Data Center ?


 

វង្ស​ ណយ ឈ្នះ កែវ រំចង់ លើកទី៣ 06/04/2014

Posted by achharia in កីឡា, កំសាន្តកំប្លែង.
Tags: , , ,
3 comments

 
វង្ស​ ណយ ឈ្នះ កែវ រំចង់ ទៀតហើយ ?
នៅថ្ងៃទី០៤ ​ខែមេសា ឆ្នាំ២០១៤នេះ ការប្រកួតគូសងសឹកកែដៃ
ជាលើកទី៣គេឃើញថា ​វង្ស​ ណយ ឈ្នះ កែវ រំចង់ ម្ដងទៀត។
ចំពោះភ្នែកខ្ញុំ នៅពីរទឹកចុងក្រោយឃើញកែរំចង់ដកថយច្រើន។
ដល់អីចឹងទៅ ការប្រកួតទៅជាលែងសូវល្អមើលទៅវិញ។ នោះបើថា
មិនមែនជាគូប្រដាល់ជើងអែកទេ ប្រហែលអាចត្រូវអាជ្ញាកណ្ដាល
បញ្ឈប់អោយប្រកួតក៏ថាបាន ហើយក៏សមសួនដែរ ដេញវាយគ្នាត្រេ
ចុះត្រេឡើងរកប្រដូចមិនត្រូវ សូម្បីតែទៅនឹងការសាកល្បងគ្នាតាមវង់
ឆៃយ៉ាំក៏ដោយ។សូមមើលនិងវិនិច្ឆ័យតាមរយៈវីឌីអូគ្លិបខាងក្រោមនេះ
 

Keo Rumchong vs Vung Noy – Bayon Khmer boxing 4-4-2014
 


 
ព៌តមានបន្ថែមខ្លះៗ​៖
វង្ស ណយ​ និង​រិទ្ធ​ កៅ ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ​និង​ម្ចាស់​ពាន​
ដឹង​អ្វី​ខ្លះ​ជុំ​វិញ​អ្នក​ប្រដាល់​ល្បី​​​ កែវ រំចង់ ?
…ថា ការ​ឲ្យ វង្ស ណយ​ឈ្នះ​គឺ​ជា​​រឿង​អយុត្តិធម៌
 
 


 

…ឈើប្រណីតខ្មែរ ទៅណាម៉ោណាខ្លះ ? 02/03/2014

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.
Tags: , , ,
1 comment so far

 
កំណត់សំគាល់ផ្ទាល់ខ្លូន ៖
ការចុះបោះផ្សាយម្ដងទៀត ហៅតាមភាសាអង្លេសថា
រីផស្ទិដ(reposted)
 
ចុចមើលព៌តមានបន្ថែមនៅ ដើមអម្ពិល
ប្រែក្លាយឈើប្រណីតខ្មែរ ជាគ្រឿងសង្ហារឹម
សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុង និងក្រៅស្រុក


 
មើលផងដែរ
ក្រុមហ៊ុនទ្រីភាពគ្រុបអភិវឌ្ឍបឹងកាឡូនិងសណ្ឋាគារនៅក្រុងកែប