jump to navigation

ម្រុម(ម្រុំ MORINGA) ត្រូវថ្នាំច្រើនមុខ ? 30/04/2014

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ចំរៀង MP3, ផ្សេងៗ, សុខភាព.
Tags: , , ,
16 comments

 
កំណត់ចំណាំផ្ទាល់ខ្លួន៖
***
អ្នកដែលបានស្ដាប់ បានមើលវីឌីអូ សូមកុំអាលជឿទាំងស្រុងពេក។
ការប្រើតាម ទោះថ្នាំអ្វីក៏ដោយបើប្រើខុសក្បួនជាបរិមាណរឺទំងន់និង
រយៈពេលខុស យូរពេក ឆាប់ពេក ក៏អាចគ្រោះថ្នាក់ដល់អាយុជីវិត
ទៅវិញក៏មាន !!! សូម្បីតែជាអាហារ ដូចនំបញ្ចុកជាដើម ស៊ីច្រើន
ពេក អាចអោយបែកពោះស្លាប់បានដែរ។ ជាអ៊ុទាហរណ៍ តាជូរជក់
បែកពោះលឺផូងស្លាប់ព្រោះស៊ីច្រើនពេកនៅក្នុងរឿងព្រះវេស្សន្តរ 😀
ចំពោះខ្ញុំផ្ទាល់ គ្រាន់តែប៉ងទុកសិន ថាបើមានអោកាសរកបាន
ស្លឹករឺគ្រាប់ម្រុមនេះ ក៏នឹងសាកល្បង ម្ដងបន្តិចៗសិនដែរ ។
***
 
ម្រុម រឺ ម្រុំ (MORINGA) ជាឈ្មោះរុក្ខជាតិម្យ៉ាងដុះនៅស្រុកខ្មែរដែរ
ស្លឹកវាអាចយកធ្វើជាតែនិងបន្លែសម្លបាន។ផ្លែវាតូចវែងៗដូចសណ្ដែកគួរ
មានគ្រាប់បរិភោគបានហើយអាចត្រូវជាថ្នាំព្យាបាលបានច្រើនមុខ
ដូចជា គ្រុនផ្ដាសាយ ជួយសំរួលនិងបន្ថយសំពាធឈាម ទឹកនោម
ផ្អែម ជាតិខ្លាញ់កូលេស្តេរ៉ុលក្នុងឈាម បំបាត់ការឈឺចាប់ និងច្រើន
មុខទៀត… រាប់មិនអស់។ នេះ បើតាមការរៀបរាប់និងផ្សាយតាម
រយៈ វីឌីអូឃ្លិបជាច្រើននៅតាមយូធូប ជាពិសេសសូមស្ដាប់បទសន្ទនា
រវាងលោក សាន សុវិទ្យ(វិទ្យុខ្មែរពិភណលោក)ជាមួយស្ត្រីខ្មែរម្នាក់
នៅរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក ដែលខ្ញុំបានកាត់ច្បិចយកពីកម្មវិធី
ផ្សាយលើកទីីI ដាក់ចាក់ផ្សាយកាលពី២៩មេសា២០១៤មក ដូចខាងក្រោម
 
http://api.ning.com/files/mL7vEimd6q3Pa2Qzg5owDoOtN0*sytVoYaUfN8NyFQRPhkAT2SEDg*1lK0y67VkNC9rweVh3JCaeeG7nYCSWrb7T27H7lz8j/moringamrum.mp3%20
 

-Moringa – Die große Show der Naturwunder

-Moringa Documentary

– Moringa, an Ancient Tree of Life Used in Ancient
Kamit / Egypt! Makes a Comeback!

-Improve Your Health With Moringa Seeds

-The Health Benefits of Moringa Powder!!

– Moringa|Anti-inflammation|Natural Way|No Side Effect

 
—–Experts warn against abuse of Moringa tree—

 
មើលគេថា ស្លឹកម្រុមត្រូវថ្នាំអីខ្លះ នៅទំព័រមួួយនេះ
នៅទំព័រនោះមួយដែរនិយាយពីស្លឹកនិងគ្រាប់ម្រុម
 
ស្លឹកម្រុមត្រូវថ្នាំអីខ្លះ
 

គិតលេងៗ៖
បើស្លឹកម្រុំ គ្រាប់ម្រុំ ពូកែត្រូវថ្នាំស្ទើរគ្រប់មុខបានម្ល៉ឹងៗ ដាំដុះក៏បានងាយ
លើទឹកដីខ្មែរ គួរតែប្រជាពលរដ្ឋខ្មែរយើង ក្រសួងសុខាភិបាលនៃរដ្ឋាភិបាល
ខ្មែរយើង គិតគូរទាញយកផលប្រយោចពីដើមម្រុមនេះអោយបានច្រើន
បំផុត ដើម្បីសុខភាពរាស្ត្រផង សេដ្ឋកិច្ចគ្រួសារផង។…ហេតុនេះហើយ
ខ្ញុំចង់…ចង់ធ្វើជាសំណូមពរមួយដល់អ្នកដឹកនាំ សូមរដ្ឋាភិបាលខ្មែរគ្រប់
ជំនាន់តទៅ សូមមេត្តាលៃលកយ៉ាងណាអោយប្រជាពលរដ្ឋខ្មែរមានដី រឺ
ម្បានអីក៏កូនដីម៉ាកាវ៉ិចដល់ប្រជាកសិករខ្មែរ គ្រាន់ង្បានដាំដើមម្រុមអោយ
បានច្រើនៗគ្រួសារផង !!!
 
ចំរៀងខ្មែរ បទសក្រវាផ្កាម្រុម&

 


 

Obama answers to the first question​ asked by a young khmer lady 28/04/2014

Posted by achharia in ផ្សេងៗ, វីឌីអូ.
Tags: ,
2 comments

 
ស្ដាប់​ អូបាម៉ា ឆ្លើយទៅនឹងសំនួរដំបូងគេ ចោទសួរដោយយុវតីខ្មែរម្នាក់
នៅក្នុងកម្មវិធី បណ្ដូចផ្ដើមអំពីបណ្ដាអ្នក​ដឹកនាំ​វ័យ​ក្មេងនៃ​អាស៊ីអាគ្នេយ៍
( Young Southeast Asian Leaders Initiative, YSEALI )
ដែល​ជា​កម្មវិធីរបស់​រដ្ឋាភិបាល​អាមេរិក ធ្វើ​នៅ​​ទីក្រុង​កូឡាឡាំពួរប្រទេស​
ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ២០១៤ ថ្មីៗកន្លងមក​នេះ​ …
(ចុចមើលបន្ថែមនៅទំព័រ សប្បាយ) ។
 

Obama answers first question from Cambodian young lady …
 


 

រូបភាពនិងភាសិតសំរាំងសំរាប់ថ្ងៃនេះ ២៤មេសា២០១៤ 24/04/2014

Posted by achharia in ចំណេះដឹងទូទៅ, ផ្សេងៗ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , ,
add a comment

 
រូបភាពជំរើសសំរាំងសំរាប់ថ្ងៃទី២៤មេសា២០១៤
 
គូរដោយសុធីតានិងដេរិយ៉ា
good morning on the 24th April 2014
*Good morning on the 24th April 2014
 
ភាសិតសំរាំងប្រចាំឆ្នាំ២០១៤
 
ស៊ីឆ្អែតបាត់ឃ្លាន ដេកលក់បាត់ខ្លាច…
 
បើមានតែអំណាច អត់សមត្ថភាព
បើមានតែសមត្ថភាព ខ្វះអំណាច
មិនអាចក្លាយជាអ្នកដឹកនាំបានទេ ។

 


 
* GOOD MORNING អរុណសួស្ដី មានន័យថាម៉េច ?
 
នឹកឃើញកាលណុះមួួយនាជំរុំ សៃថ៍ធូសាវធ៍ ជាងម្ភៃឆ្នាំមកហើយ…
 
-Good morning sir !
លោកដាក្លាស,អតីតពេទ្យទាហានអាមេរិចកាំងម្នាក់,ធ្វើចិញ្ចើមជ្រួញ
ទឹកមុខមិនលេងសើចស្រស់ស្រាយដូចសព្វដងសំលឺងមកខ្ញុំ រួចជំនូស
អោយពាក្យដែលតែងតែនិយាយជាទំលាប់ស្វាគមន៍រាក់ទាក់គ្នានៅពេល
ជួបគ្នាដំបូងក្នុងកន្លែងធ្វើការចន្លោះពេលពីព្រលឹមទៅទល់ថ្ងៃត្រង់នោះ
បានអោនឈ្ងោកបន្តិចព្រោះគាត់ខ្ពស់ទាំងមិនដោះវ៉ែនតាតបសួរបកមកខ្ញុំ
– Good morning ???
– Yes, good morning ! ខ្ញុំតបដោយរក្សាភាពញញឹមតិចៗដដែលផង ។
– Why good morning ?
ទាំងដៃចង្អុរប្រាប់ខ្ញុំអោយមើលទៅតាមប្រឡោះជញ្ជាំងធំៗផ្នែកខាងលើ
នៃរោងធំវែងមួយធ្វើពីរឹស្សីប្រក់ស្បូវសំរាប់ព្យាបាលអ្នកជំងឺមកពីតាមផ្ទះ(ខ្ទម)
ដែលមិនទាន់ធ្ងន់ដល់ថ្នាក់ត្រូវទៅដេកព្យាយាបាលនៅមន្ទីរពេទ្យធំ បានបន្ត
សំដីបែបកំប្លែងស្ងួតដាក់ខ្ញុំថា
– Don’t you see ? There’s no sun and the sky is dark gray.
It’s going to rain !
ខ្ញុំភ្ញាក់ក្នុងចិត្តក្រញ៉ាង រកពាក្យអ្វីនិយាយតបតទៅវិញមិនឃើញសោះ ព្រោះ
ក្រលេកតាមដៃគាត់ទៅមើលមេឃ ឃើញពពកទាបខ្មូលខ្មៅរកកលភ្លៀងមែន។
ឃើញខ្ញុំកំពុងអេះអុញរកពាក្យនិយាយមិនឃើញ លោកដាក្លាសបានប្រែទឹក
មុខមកជាញញឹមរួសរាយធម្មតាហើយនិយាយមករកខ្ញុំបន្តទៀតថា
– …
ខ្ញុំមិនស្រង់យកសំដីសន្ទនាគ្នាជាភាសាអង្លេសបែបអាមេរីកាំងទាំងនោះមកសរសេរ
ទេ ព្រោះណាមួយក៏មិនចាំបានអស់ផង គឺគ្រាន់តែចង់សរសេររំលឹកពីន័យសាច់ក្តី
ដែលបាននិយាយគ្នានោះមកប៉ុនណុះ ។ លោក ដាក្លាស​ បាកឃ៍រ បានពន្យល់
ប្រាប់ខ្ញុំថាពាក្យថា good morning នេះមិនមែនចង់បានសេចក្តីថាអ្នកនិយាយនិយាយ
បូបាច់រៀបរាប់ប្រាប់គូសន្ទនាពីស្ថានភាពអាកាសធាតុនាខណៈកំពុងនិយាយនោះទេ
វាជាពាក្យដែលគេប្រើសំរាប់ស្វាគមន៍រាក់ទាក់គ្នានាចន្លោះពេលព្រឹកទៅទល់ថ្ងៃត្រង់
ដែលឃ្លាពេញលេញរបស់វាគឺ I wish you a good morning ។ ដូចក្នុងភាសាខ្មែរ
យើងដែរ​ ត្រូវគ្នានឹងពាក្យស្វាគមន៍គ្នាថា អរុណសួស្ដី ដែលបើគិតតាមដូចភាសា
អង្លេសនោះ វាជាពាក្យប្រើកាត់មកពីឃ្លាពេញថា ខ្ញុំសូមបន់ស្រន់ដល់ព្រះសូម
ជូនពរដល់អ្នក(លោក) សូមបានប្រកបនូវសិរីសួស្ដីនាពេលអរុណោទ័យ…ទោះបី
ក្នុងខណៈដែលកំពុងនិយាយនោះ ធាតុអាកាសក្ដៅរឺត្រជាក់ខ្លាំង មេឃពពកអាប់អួរ
មានខ្យល់បក់វីរវក់រកចង់ភ្លៀងផ្គរយ៉ាងណាំក៏ដោយ ។ នៅខាងប្រទេសប្រើភាសា
អាឡឺម៉ង់ក៏គេប្រើដូចគ្នាកាត់ៗខ្លីៗថា ហ្គូថិនម៉រហ្កិន ( Guten morgen ) ដែរ ។
ខ្ញុំក៏បានសាកល្បងជាមួួយអ្នកធ្វើការជាមួយគ្នា សួរបញ្ច្រាសធ្វើពើដូចកាលលោក
ដាក្លាស សួរខ្ញុំដែរ …គ្មានអ្នកធ្វើការណាដឹងឆ្លើយបកពន្យល់បានពីរឿងហ្នឹងទេ គឺ
បានត្រឹមធ្វើឡឹងឡង់ ខ្លះញាក់ស្មាផ្ងាបាតដៃបង្ហាញថាអត់ដឹងឌាតែខ្នូច ដូចខ្ញុំដែរ ។
ដូច្នេះ ខ្ញុំគិតថាពួកបរទេសខ្លះដែលជាម្ចាស់វប្បធ៎មក្នុងការប្រើពាក្យកាត់នេះ មានក៏
មិនច្រើនទេ ដែលបានដឹងរឺសគល់វា …មានយូរៗម្ដងខ្ញុំជួបអ្នកតបមកខ្ញុំវិញដោយ
មិនតបវិញខ្លីឺឆ្កុយៗថា guten morgen វិញទេ តែគាត់ដែលច្រើនតែមានចំណាស់
ចាស់ៗនោះបានតបមកវិញថា Danke! Ihnen auch Guten Morgen ! ដែលប្រែជា
ខ្មែរថា សូមអរគុណ ! ចំពោះអ្នកដែរ អរុណសួស្ដី ! ។ ប៉ុន្តែស្រុកខ្មែរយើង ប្រហែល
គ្មានទេអ្នកឆ្លើយបែបនោះ ប្រហែលមានតែ អរុណសូស្ដី! ទៅ អរុណសួស្ដី! មកវិញ
តែប៉ុនណឺង ។ នេះធ្វើអោយខ្ញុំនឹកដល់ដែរថាចុះពាក្យ ​ជំរាបសួរ តើគេជំរាបប្រាប់រឺសួរ
អីគ្នា ? បើតាមដូចការរៀបរាប់ខាងលើ ប្រហែលគេមិនសួរអីគ្នាទេ គឺគេជំរាបជូនពរ
គ្នាអោយបានសុខសិរីសួស្ដី…ហើយបើ សួស្ដី សរសេរកាត់មកជា សួគ៌ា រឺ សួ៌គ
បាននោះ ជំរាបសួរ គួរកែមកសរសេរជា ជំរាបសួ៌គ ក៏ដូចសមទំនងម្យ៉ាងដែរ ។
 
សូមជំរាបលា
😀
​