jump to navigation

របៀបបំប្លែង mp4 ទៅជា mp3 ដោយប្រើ VLC 28/04/2013

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ព៌តមានវិទ្យា.
Tags: , ,
6 comments

 
របៀបបំប្លែង mp4 ទៅជា mp3 ដោយប្រើ VLC
 
ដើម្បីសុខភាពទាំងផ្លូវចិត្តក៏ដូចសុខភាពនៃអារម្មណ៍
រឺថាម្យ៉ាងទៀតបានថាដើម្បីបន្ធូរអារម្មណ៍តានតឹងនោះ
ខ្ញុំតែងតែឆ្ៀតពេលមើលវីឌីអូចំរៀងរឺស្ដាប់ចំរៀង ដោយ
ជ្រើសសំរាំងយកតែបទណាដែលពិរោះៗត្រូវចិត្ត ព្រោះ
បើមើលរឺស្ដាប់បទណាដែលមិនត្រូវចិត្ត វានឹងនាំអោយ
ធុញទ្រាន់ថប់អារម្មណ៍ទៅវិញ។ ជាញឹកញាប់ គេអាច
ទៅជ្រើសយកបទទាំងនោះបាននៅខាងយូធូប។ ចំពោះ
អ្្នកប្រើវេបប្រូវស៊័រ FIREFOX អាចដោនឡូដវីឌីអូដែល
កំពុងចាក់មើលនោះបានងាយបំផុតដោយប្រើ Addon
សំរាប់ FIREFOX ឈ្មោះ DownloadHelper ។
ប្រភេទហ្វាយល៍(file)វីឌីអូជា mp4 ដែលដោនឡូដ
មកបាននោះអាចអោយគេបំប្លែងវាទៅហ្វាយល៍សំលេង
ប្រភេទ mp3 បានដោយប្រើ​ VLC ។
 
1-របៀបបំប្លែងសំរាប់អ្នកប្រើ WINDOWS :
How to Convert MP4 to MP3 Using VLC Media Player

 
2-សំរាប់អ្នកប្រើ MAC :
How to convert mp4/flv video to mp3 with VLC
របៀបបំប្លែងពីmp4ទៅmp3ជាមួយVLC(MAC)
 


 
សាកល្បងស្ដាប់បទដែលបំប្លែងបានតាមការណែនាំខាងលើ
1-បទ​ ចាំអូនមករាំវង់


2-បទ សូមស្មោះដូចសត្វ


3-បទសៀម(ឡាំទើយ)

http://api.ning.com/files/pQ8PE*DabukEnyXdZ6OHsKD8p9M97nOGwLTrbeNcM4dz-Nsige0MlaaPr7GqZ95QpkpD3RDlnyZq7N7CAz2KMiMKOSMplHXk/tailamteuymp4tomp3.mp3%20
 
-លេងទាំង៣បទ

 

4-បែស្ដូងកម្លោះចាស់ ចាំអូនមករាំវង់ សូមស្មោះដូចសត្វ


 


 

Renaming Multiple Files in Mac OS X 11/01/2013

Posted by achharia in ព៌តមានវិទ្យា.
Tags:
add a comment

 
Renaming Multiple Files in Mac OS X

នៅជាមួួយ Mac OS X​ មានកម្មវិធីតូចមួយសំរាប់ជាជំនួយ
ប្រើការបានច្រើនមុខគឺ Automator.app ។ វីឌីអូខាងក្រោម
នេះជាបំរាប់ពីរបៀបដូរឈ្មោះហ្វាយល៍បានច្រើនតែម្ដងដោយ
ប្រើកម្មវិធីអនុវត្តន៍ Automator ៖
 

 
( មើលនៅវេបសៃត៍នេះក៏បាន )
 


 

អក្សរខ្មែរយូនីកូដ និង QR-CODE 10/03/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, ព៌តមានវិទ្យា, សាកល្បងប្រាជ្ញា.
Tags: , , ,
26 comments
 
អក្សរខ្មែរយូនីកូដ និង QR-CODE
 
អក្សរខ្មែរយូនីកូដក៏អាចដាក់បានក្នុង QR-CODE និងអោយអានបានវិញដែរ
តែមិនបានរហ័សតែម្ដងដូចគេអែងទេ…តើគេអានវាបានដោយរបៀបណា ?
 

 
ចង់ដឹងសិនថាអ្វីជា QR-Code អ្ហេ៎ ?
 
គឺអារូបបួនជ្រុងស្មើមានតែព៌ណសខ្មៅដូចខាងលើបន្ទាប់នេះហើយ ។
QR-CODE ជាពាក្យកាត់មកពី Quick Response Code ,
Quick Response បានសេចក្តីថាការឆ្លើយតបយ៉ាងរហ័ស, ជាសញ្ញា
កូដរាងបួនជ្រុងស្មើមានផ្ទៃព៌ណសនិងខ្មៅដែលអោយគេអានរឺស្កែនចេញ
យកព៌តមានបានយ៉ាងឆាប់រហ័ស ។ ខុសពី Barcodes ដែលគេធ្លាប់ឃើញ
ស្គាល់មុនៗមកហើយថាមានតែគំនូសក្រាស់ស្ដើងត្រង់ៗស្របៗគ្នានោះ
QR-Codes នេះមានវិមាឌ២(2dimensions)និងអាចអោយគេកំណត់ដាក់
បានព៌តមានច្រើនជាង ។ តាមធម្មតា QR-Codes អាចអោយគេថតចំលង
យកបានតាមទូរស័ព្ទដៃជំនាន់ថ្មី(Smartphone,iPhone) រួចយកទៅអាន
រឺស្កែនពន្លាត(decode)យកព៌តមានរឺចាប់សេចក្តីបានតាមរយៈកូនកម្មវិធីអនុវត្ត
(Application Program រឺហៅកាត់ៗថា App)ដែលសំរាប់អានវាបាន។
 
 
ចង់ស្កែនអាន QR-Code អ្ហេ៎ ?
 
ចំពោះiPhone មានកម្មវិធីអនុវត្ត(App)មួយឈ្មោះQuick Scan, អាចយកវានៅ​
App Store បានមិនបាច់ទិញ, អាចសំរាប់ស្កែនអានបានតែQR-Codes​នេះ។
Quick Scan Proជាកម្មវីធីអនុវត្តដែលអាចស្កែនអានទាំងQR-codes,Barcodes
និងទាំងកូដជាលេខបារាំង(ឡាតាំង)ធម្មតាបាន តែត្រូវទិញនៅអ៊ែពស្តរ រឺក៏មិនបាច់
បង់លុយទិញក៏បាន បើគេបានធ្វើហ្ជែលប្រេករួចហើយ ។ នៅមានកម្មវិធីអនុវ.ច្រើន
ទៀតសំរាប់ស្កែនអានបានទាំងQR-CodesនិងទាំងBarcodes ដែលអាចយកបានហ្វ្រ៊ីៗ
ពីអ៊ែពស្តរ ដោយសរសេរពាក្យរកកម្មវិធីអស់នោះថា qr code scanner មានដូចជា
MOBILETAG,​ i.nigma, Qrafter … ជាដើម ។
 
 
ចង់បង្កើត QR-Code អ្ហេ៎ ?
 
នៅលើវេបសៃថ៍ KAYWA អាចអោយយើងបង្កើត QR-Codes នេះបាន
សរសេរដាក់បានទាំងអក្សរខ្មែរយូនីកូដផងដែរ(ចំនួនតួអក្សរដាក់បានតែ២៥០តួ)។
 

 
គេក៏អាចធ្វើ QR-Code នៅលើ iPhone បានដែរជាមួយកម្មវិធី QR Creator តែ
វាមិនអាចបង្កើត QR-Code បានល្អល្មមអោយស្កែនអាន(DECODE)បានវិញទេចំពោះ
សំណេរណាដែលមានតួអក្សរខ្មែរយូនីកូដនៅជាមួយក្នុងកូដនោះ…យ៉ាប់​! 😉
 
 
ស្កែន QR-Code ដែលមានអក្សរខ្មែរយូនីកូដចេញបានតែរាងបួនជ្រុងៗ អ្ហេ៎ ?
មើលម៉េចបានបាន​ ?

 
ជាមួយ iPhone 4s នៅក្នុងហាងកម្មវិធីអនុវត្តរឺអ៊ែបស្តរនោះ គេអាចយកបាន
ហ្វ្រីៗគឺមិនបាច់ទិញនូវកម្មវិធីច្រើន តែដែលចាំបាច់សំរាប់មើលទំព័ររឺវេបសៃថ៍ជា
ភាសាខ្មែរយើងគឺ iPK Browser រឺ Browser KH និងសំរាប់សរសេរអក្សរខ្មែរ
យូនីកូដបានឆ្លាស់គ្នានឹងអង់គ្លេសគឺ KeyboardFree ។ ដូចបានរៀបរាបខាងលើ
ហើយដែរ ក៏មានកម្មវិធីហ្វ្រ៊ីសំរាប់ស្កែនរឺអាន QR-Code ដែរគឺ Quick Scan។
នៅពេលដែលសាកល្បងជាលើកដំបូង ធ្វើអោយខ្ញុំស្រងាកចិត្តអស់មួយចំហៀងពោះ
ព្រោះក្រោយពីការស្កែន ត្រង់ណាមានអក្សរខ្មែរយូនីកូដស្រាប់តែវាចេញតែរូបរាង
បួនៗជ្រុងដូចឃើញវានៅលើកំព្យូទ័រដែលមិនបានអ៊ិនស្តាល់ខ្មែរយូនីកូដដាក់ដែរ ។
ប៉ុន្តែ ល្អឡើងវិញ ! នៅខាងក្រោមនោះមានគេដាក់អោយជ្រើសរើសពីររបៀបគឺ
រឺមួយផ្ញើព៌តមាននោះទៅអោយគ្នាតាមអ៊ីមែល រឺមួយចំលង(copy)វាហើយយកទៅ
ផ្ទេរ(past)ដាក់នៅតាមលានសរសេរណាមួយ…នៅលើអាយហ្វូនណាដែលមាន
កម្មវីធីអនុ. KeyboardFree ពេលដែលយកវាទៅផ្ទេរដាក់ក្នុងលានរឺផ្ទែសំរាប់សរសេរ
វានោះ អក្សរខ្មែរយូនីកូដនឹងចេញជារូបរាងអាចអានបានធម្មតា…នៅលើអ៊ីមែលវិញ ក៏អក្សរខ្មែរយូនីកូដចេញជារូបរាងអាចអោយគេអានបានដូចធម្មតាដែរអោយតែកំព្យូទ័រ
មានអ៊ិនស្តាល់ខ្មែរយូនីកូដហើយដែរ ។ ខាងក្រោមនេះជាព៌តមានដែលខ្ញុំសាកល្បង
សរសេរចូលនិងស្កែនចេញពីរូប QR-Code ខាងលើនោះរួចផ្ញើជាអ៊ីមែលសាកមើល
គឺឃើញចេញអក្សរខ្មែរយូនីកូដដូចរូបខាងក្រោមនេះ
 

 
(តែបើបើកអ៊ីមែលលើអាយហ្វូន ក៏នៅតែឃើញអារាងបួនៗជ្រុងហ្នឹងដដែល 😉
ទាល់តែចំលងវាយកទៅផ្ទេរដាក់មើលក្នុងលានសំណេររបស់ KeyboardFree
ទើបឃើញចេញមកជាតួអក្សរខ្មែរយូនីកូដវិញបាន …ល្អឡើងវិញ 😆 )

 
ដូច្នេះ តាមបទពិសោធរបស់ខ្ញុំជាមួយ iPhone4s នេះ អក្សរខ្មែរយូនីកូដក៏គេអាច
ស្កែនចេញបានពីQR-Codeនេះដែរ តែត្រង់ថាចំលើយតបរហ័សអោយមើលឃើញ
ជាអក្សរខ្មែរយូនីកូដបានភា្លមៗនោះ មិនដូចគេថា QUICK RESPONSE នោះទេ
ព្រោះត្រូវផ្ញើជាអ៊ីមែល រឺចំលងហើយផ្ទេរបន្តដូចបានរៀបរាប់ត្រួសៗខាងលើ ។
 
សូមអរគុណទុកជាមុន និងរីករាយស្វាគមន៍ជានិច្ចចំពោះអស់លោកអ្នក អ្នកភូមិផង
របងជាមួយក្នុងសហគមន៍វេបវើដប្រែស្សនេះដែរ ដែលនឹងចែករំលែកចំណេះដឹង
ផ្សេងណា របៀបធ្វើណាបានលឿននិងប្រសើរជាងនេះសំរាប់យើងជាអ្នកប្រើប្រាស
អក្សរខ្មែរយូនីកូដនេះទាំងអស់គ្នា 😀