jump to navigation

ក្រុង បាហ្សិល(BASEL) ៣១កក្កដា-១សីហា២០១៤ 03/08/2014

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.
Tags: , , ,
2 comments

កំណត់សំគាល់ផ្ទាល់ខ្លួន​៖
 
(1. August Schweiz Nationalfeiertag អ៊ែកស្តិនអៅហ្គុស ស្វៃស៍
ណាស្យូណាល់ហ្វាយើថាក, ថ្ងៃបុណ្យជាតិស្វ៊ិសទី១សីហា )
 
ថ្ងៃបុណ្យជាតិនៃប្រទេសស្វ៊ិសត្រូវប្រារពធ្វើនៅថ្ងៃទី១ខែសីហាជារៀងរាល់ឆ្នាំ
ដោយមានបាញ់កាំជ្រួចនៅពេលយប់តាមទីរួមខេត្ត តាមក្រុងតាមឃុំតាមភូមិ
ពាសពេញផ្ទែប្រទេស។ ខុសប្លែកគេមួយក្នុងបណ្ដាខេត្តនានាគឺនៅខេត្តបាហ្សិល
នៅក្រុងបាហ្សិលជាប់ទល់ដែនបារាំងនិងអាល្លឺម៉ង់ ដែលគេនាំគ្នាប្រារពធ្វើដោយ
បាញ់កាំជ្រួចនៅយប់អធ្រាត្រទី៣១ខែកក្កដាឈានចូលថ្ងៃទី១ខែសីហាទៅវិញ…
ឆ្នាំ២០១៤នេះ គេបាញ់កាំជ្រួចចាប់ពីម៉ោង១១យប់ទៅអស់រយៈពេលប្រមាណ
៣០នាទី ។ …ដែលចង់និយាយផងដែរនោះគឺ នៅយប់នោះហើយដែលមាន
មនុស្សដើរកំសាន្តមើលកាំជ្រួចតាមសងខាងដងទន្លេរ៉ាំងដែលហូរកាត់ក្រុងបាហ្សិល
ច្រើនៗអាចដល់ជាងដប់ម៉ឺននាក់ …ដើរផឹកដើរស៊ីដើរចាយ ដែលភាសាអ្នកជំនួញ
អ្នករកស៊ីគេនិយាយថា ជាយប់ដែលមានលុយៗៗធ្លាក៉ពីលើមេឃមក !
លុយធ្លាក់ពីលើមេឃមក? តើនរណាមានសមត្ថភាពត្រងយកបាន ឈោងដៃប្រមូល
ចាប់យកលុយនោះបាន? ហើយបើបាន បានច្រើនប៉ុណ្ណា ???
…សង្ខេបអោយខ្លី ឆ្នាំនេះ ខ្ញុំក៏បានទៅសាកល្បងទៅឈោងប្រមូលចាប់យកលុយ
ទាំងនោះនឹងគេដែរ តែគួរអោយស្ដាយ មិនបានច្រើនដូចក្តីសង្ឃឺមនិងប៉ងទុកជាមុន
សោះទេ … គឺខ្ញុំនៅត្រងឈោងចាប់មិនសូវត្រូវកន្លែងដែលលុយធ្លាក់ច្រើន !
ពេលលក់មិនសូវដាច់ ឆ្លៀតពេលថតបានរូបភាពខ្លះៗទុកមើលជាអនុស្សាវរីយ៍ ៖
 

 

 
យប់ឡើង ចរាចរណ៍លើស្ពានត្រូវបិទ ឃើញមនុស្សឈរពេញត្រៀបត្រា
តាមបង្កាន់ដៃស្ពានឃើញតែក្បាលមនុស្សនៅតជាប់គ្នារដឹកគ្មានចន្លោះ ។
 
ថតពីខាងត្រើយដែលខ្ញុំចាំត្រងយកលុយ …ដូចពាក្យចាស់ថាមែនថា
វាទាល់តែមានខុស ទើបមានត្រូវ ! នោះណ៎! លុយធ្លាក់នៅត្រើយខាង
នោះច្រើនជាង( គឺមនុស្សដើរលេងចាយវាយនៅខាងត្រើយខាងម្ខាងនោះ
ច្រើនជាង ផ្លូវដើរធំទូលាយជាង តាមមាត់ទន្លេមានកន្លែងអង្គុយផង )។
 
តើឆ្នាំក្រោយ ធ្វើម៉េចទើបបានទៅឺត្រងចាំចាប់ក្រសាវប្រមូលលុយនៅខាង
ជួរត្រើយម្ខាងខាងនោះម្ដងវិញ ណ៎ !!!
 
 
fireworks
fireworks2
fireworks2
fireworks2
fireworks2

សួស្ដីឆ្នាំថ្មី ឆ្នាំមមីឆស័ក ព.ស.២៥៥៨ គ.ស.២០១៤ 11/04/2014

Posted by achharia in ផ្សេងៗ, រូបកំរើក, សាសនានិងសង្គម.
Tags: , ,
1 comment so far

 
សួស្ដីឆ្នាំថ្មី ឆ្នាំមមីឆស័ក ព.ស.២៥៥៨ គ.ស.២០១៤
 
Happy Khmer New Year Of Horse 2558
 
ចូលឆ្នាំខ្មែរឆ្នាំនេះត្រូវចំថ្ងៃច័ន្ទទី១៤មេសាឆ្នាំ២១០៤ នៅវេលាម៉ោង៨:០៧ព្រឹក់។
ទេវតាជាបុត្រីទី២របស់កបិលមហាព្រហ្ម ព្រនាមគោរគៈទេវី ទ្រង់​អម្ពរ​ពណ៌​លឿង
ជិះខ្លាដៃម្ខាងកាន់ព្រះខ័ន្ធម្ខាងទៀតកាន់ឆើច្រត់ សៀតផ្កាអង្គាបុស្សនៅត្រចៀក
សោយប្រេង(តេលំ)ជាអាហារ, គឺប្រេងឆាមានប្រេងអូលីវ ប្រេងកន្ទក់ ប្រេងសណ្ដែក
ប្រេងល្ង ប្រេងដូងប្រេងផ្កាឈូករ័ត្នជាដើម…(មិនមែនប្រេងសាំង ប្រេងម៉ាស៊ូត រឺ
ប្រេងរំអិលK-Yទេ 😀 )។
សូមបួងសួងបន់ស្រន់ដល់ទេវតាឆ្នាំថ្មី ជួយប្ដល់នូវសេចក្តីសុខសប្បាយសេចក្តីចំរើន​
សុខសន្តិភាពដល់មនុស្សលើភពផែនដីនេះគ្រប់ៗគ្នា ជាពិសេសដល់ប្រជាពលរដ្ឋខ្មែរ
ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងនៅតាមទីក្រុងនិងនៅតាមជនបទស្រុកស្រែចំការ
សូមទទួលបាននូវពរសព្វសាធុកាជារហូតតរៀងទៅ ។
 

 


 

រូបកំរើកនិងចំរៀងខែមិនា២០១៤ 02/03/2014

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ផ្សេងៗ, រូបកំរើក.
Tags: , , ,
14 comments

 
រូបកំរើកនិងចំរៀងសំរាប់មើលនិងស្ដាប់កំសាន្តប្រចាំខែមិនា២០១៤
 
រូបកំរើក
 
ចំណងជើងបទសរសេរបែបប្រស្នាកំប្លែង…ប្រហែលសំរាប់ក្មេងជំនាន់ក្រោយៗ
 
-សដាប់សណូរទឹកភលៀង,សង់សារសំលាញ់ចិតត,សដាយកលិនមិនគួរឃលាត


-ឡានដឹកទឹកតរី(កន់ទរឹម),ដំរីយោលដៃ,សរលាញ់ប៉ះខទើយ

-ខាន់សលាម៉ាសែន, ដាំចេកដេកចាំ

– kardornboraow , SaoLaeBarnna ,LorkDaiLorkPai(thailao song)

 
លេងបទខាងលើទាំងអស់បន្តបន្ទាប់គ្មានឈប់


 
បទសំរាប់លោតហក់ហាត់ប្រាណ(អាប់ឡូដដាក់សាថ្មី)
01- mi gran amor

02-te quiero tanto,todo has solvidalo,promesa de amor,no lo digas,
ilusionada de ti,corazoncito,Ya no sere mas tu pañuelito,te pido perdon .




 


 
*