jump to navigation

នរណាក្រមុំ នរណាមេម៉ាយ ? 16/06/2011

Posted by achharia in កំសាន្តកំប្លែង, រូបកំរើក, សាកល្បងប្រាជ្ញា.
Tags: , ,
18 comments

 

សំនួរល្បងប្រាជ្ញានិងកំសាន្ត(តក្កវិជ្ជា) ដើម្បីអោយដឹងបានថា
នរណាក្រមុំ នរណាមេម៉ាយ !

 
នារីវ័យក្មេងស្រស់ស្អាតដូចគ្នាពីរនាក់ ម្នាក់ជាស្រីក្រមុំម្នាក់ទៀតជាមេម៉ាយ
កំពុងនៅក្នុងបន្ទប់ផ្សេងគ្នាហើយដឹងគ្នាថាម្នាក់ជាអ្នកនិយាយកុហកនិងម្នាក់
ទៀតជាអ្នកនិយាយត្រង់ ។ តើគេអាចចូលសូរតែមួយសំនួរដល់ស្រីណាមួយ
ក្នុងបន្ទប់នោះថាម៉េច ដើម្បីអោយដឹងថាមួយណាជាស្រីក្រមុំរឹនរណាមេម៉ាយ ?

 



 
សំរង់និយមន័យនៃពាក្យ ក្រមុំ និង មេម៉ាយ ពីវចនានុក្រមសម្ដេច ជួនណាត ៖
 
ក្រមុំ (ន.)-ម៉ុម ស្រីមានអាយុ ១៥ ឬ ១៦ ឆ្នាំគ្រប់ការ កំណត់ឲ្យមានប្ដីបាន;
បើវាតសព្ទនេះឲ្យទូលាយទៅទៀត គឺស្រីណាមិនដែលមានប្ដី ទោះអាយុហួសពី
១៦ ឆ្នាំទៅទល់នឹង ៥០ ឆ្នាំ ក្តី គេហៅថា”ចាស់ក្រមុំ”, ជួនកាលយកពាក្យសៀម
មកហៅថា “សាវកែ” វិញ, ប្រែថា “ក្រមុំចាស់” (មើល សាវកែ ទៀតផង)។
 
មេម៉ាយ (គុ.), (ន.) ដែលបាត់បង់ប្ដី(ស្លាប់ប្ដី) ឬលែងគ្នា គឺស្ត្រីដែលមានប្ដី
ហើយប្ដីស្លាប់ទៅ ឬលែងគ្នា (នៅជាស្រីឥតគូ); ស្ត្រីមេម៉ាយ,នៅជាមេម៉ាយ;
និយាយដោយបរិយាយតាមដំណើរថា មេម៉ាយស្លាប់ប្ដី ឬ មេម៉ាយប្ដីស្លាប់,
មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី(ម.ព.ពោះម៉ាយផង)។ ព.ប្រ. ការងារដែល
ធ្វើទៅនៅស្កកមិនហើយស្រេច ព្រោះមានធុរៈណាមួយមកជំទាស់ ឬព្រោះអស់
ប្រាក់ : ការមេម៉ាយ(ហៅថា ការខ្មាយ ក៏បាន, តាមត្រូវការប្រើ) ។
 




 

ដោះស្រាយបញ្ហា ប្រុស៣ ស្រី៣ ! 28/09/2009

Posted by achharia in កំសាន្តកំប្លែង, សាកល្បងប្រាជ្ញា.
Tags: , ,
17 comments

សួស្ដី អ្នកទាំងអស់គ្នា ជាថ្មី !

នេះក៏ជាបញ្ហាដែលត្រូវដោះស្រាយស្រដៀងទៅនឹងរឿងនាយ ច្រូច ការពារឈ្នួល
ស្រីស្អាតវ័យក្មេងម្នាក់ដែលតែងតែជិះទូកឆ្លងឡើងចុះទៅចំការក្រូចជាមួយគ្នារៀង
រាល់ថ្ងៃដើម្បីបំរើនិងដាំស្លរនៅចំការដែរ។ថ្ងៃមួយ ច្រូច ជាម្ចាស់ចំការក្រូចត្រូវអុំទូក
ចម្លងឈ្នួលស្រីវ័យក្មេងដ៏ស្រស់ស្អាតនោះផង ​ថៅកែម៉ៅក្រូចពីរនាក់ទៀតដើម្បីអោយ
ទៅមើលចំការនិងម៉ៅក្រូចរបស់ខ្លួននៅឯត្រើយម្ខាងដ៏សន្លឹមផង។ ​ម្នាក់ជាថៅកែនៅ
ពោះម៉ាយរាងឡូយសង្ហា ម្នាក់ទៀតជាថៅកែកម្លោះស្រស់ស្អាត។ ដោយទូកតូច នាយ
ច្រូចដឹកចម្លងម្តងបានតែម្នាក់គត់​ក៏ត្រូវរកវិធីដឹកចម្លងរបៀបណាកុំអោយថៅកែណាមួយ
មានអោកាសនៅតែពីរនាក់នឹងឈ្នួលស្រីវ័យក្មេងនោះ ដោយក្តីប្រច័ណ្ឌ ។
ដំណោះស្រាយរបស់ ច្រូច គឺ ៖

ស្ថានភាពដំបូង ទាំងអស់គ្នានៅត្រើយខាងឆ្វេងដៃ ចុងព្រួញបញ្ចាក់ទូកនៅខាងណាដែរ ។
០ (ច្រូច) ស្រីស្អាត ពោះម៉ាយ កម្លោះ <====== ——————–

ដំបូង ច្រូច ចម្លងឈ្នូលជាស្រីស្អាតទៅមុនគេ
១ ពោះម៉ាយ កម្លោះ ======> ( ច្រូច + ស្រីស្អាត )

ច្រូចអុំមកវិញតែអែង ដើម្បីយកម្នាក់ទៀត
២ ពោះម៉ាយ កម្លោះ (ច្រូច) <====== ស្រីស្អាត

រួចយកថៅកែកម្លោះទៅ ប៉ុន្តែ…
៣ ពោះម៉ាយ ======> (ច្រូច + កម្លោះ ) ស្រីស្អាត

ពេលមកវិញ ច្រូចដាក់ស្រីស្អាតមកជាមួយដែរ មិនទុកឧិកាសឪិ្យថៅកែកម្លោះនោះទេ 😀
៤ ពោះម៉ាយ (ច្រូច + ស្រីស្អាត ) <====== កម្លោះ

រួចទុកស្រីស្អាតនៅម្នាក់ឯងសិន ហើយក៏ដឹកថៅកែពោះម៉ាយទៅម្តង
៥ ស្រីស្អាត ======> (ច្រូច + ពោះម៉ាយ) កម្លោះ

ច្រូច បកមកវិញតែឯងដើម្បីមកដឹកអ្នកបំរើជាស្រីស្អាតនោះ
៦ ស្រីស្អាត (ច្រូច) <====== ពោះម៉ាយ កម្លោះ

អុំបណ្តើរហួចសប្បាយចិត្តបណ្តើរ ដឹកស្រីស្អាតទៅដល់ត្រើយជាក្រោយ ។
៧ ————– ======> (ច្រូច + ស្រីស្អាត) ពោះម៉ាយ កម្លោះ



ចំណោទត្រូវដោះស្រាយនោះគឺ ឥឡូវជំទង់មួយក្រុមមានគ្នា ប្រុស៣ និង សី្រ៣នាក់
បានសុំនាយ ច្រូច នាចុងសប្តាហ៍បានទៅលេងចំការក្រូចដែលនៅឯត្រើយម្ខាងនោះ ។
ទូកចម្លងនោះជិះបានតែម្តងពីរនាក់ ហើយនៅត្រើយខាងណាក៏ដោយ ខណៈណាចំនួន
ប្រុសមានលើសចំនួនស្រី នឹងកើតមានរឿងច្រណែនរករឿងវាយតប់ឈ្លោះគ្នាមិនខាន ។

តើអ្នកទាំង៦នាក់នោះ ត្រូវរកវិធីអុំចម្លងរបៀបណា ដើម្បីជៀសវាងជម្លោះបែបនោះបាន
ហើយបានទៅដល់ចំការក្រូចនាយ ច្រូច ទាំងអស់គ្នាដើម្បីកំសាន្តនាចុងសប្តាហ៍នោះ ?

( …សូមជួយរកវិធីអុំចម្លងនិងដើម្បីបានកែកំសាន្តផង )