jump to navigation

ថាផ្លុក…ផ្លុកមែន ! 05/08/2014

Posted by achharia in កំសាន្តកំប្លែង, នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: , ,
3 comments

 
គំណត់សំគាល់ផ្ទាល់ខ្លួន ៖
 
ត្រេៗ ត្រេៗ ផ្លុក ! ថាផ្លុក ផ្លុកមែន !…ផ្លុកកប់បាត់ហើយ !!!
ព្រោះដល់ពេលវេលាសមសួនត្រូវចូលរួមគ្នាវិញហើយ ។

 
…ដល់ថ្ងៃទី៥ខែ៨ឆ្នាំ២០១៤នេះគឺបានចូលផ្លុកជាស្ថាពរហើយ
គឺខាងស៊ីអិនអភី បានចូលស្បថ ព្រមចូលធ្វើការក្នុងសភាបាត់ហើយ ។
ស្ដាប់អោយបាន ហើយចំណាំទុកផង លោកថាប្រាប់ត្រង់ៗហើយថា
…គណៈបក្សប្រឆាំងបានបំពេញកាតព្វកិច្ចបានចប់សព្វគ្រប់ហើយ !

 
តាប៉ាន់ណេះ មិនបាច់សង្ស័យអីទៀតឡើយ រាល់ការសំរេចនានានៅ
រដ្ឋសភា តួលេខធំអស់ស្ទុះត្រឹម ៥៥/៦៨…គឺបក្សស៊ីភីភីឈ្នះលើគោកៗ។
ល្បែងប្រជាធិបតេយ្យ អាចចាប់ផ្ដើមលេងតាមលាក់ខាន់តិកាក់ហើយ គឺ
ចំនួនសំលេង៥០ភាគរយបូក១ នៅតែជាសំលេងឈ្នះដដែលនៅឡើយ ។

សាធុ! ៗ! ៗ!
រូបខាងក្រោមនេះឃើញនៅតាមហ្វេសប៊ុក
Joining us !
( នរណាដឹង ដឹង! នរណាមិនដឹង អត់ដឹង! ៥៥=ហាហា៎! )
 


 

កាផែក្ដៅផក់បានហើយ … 22/07/2014

Posted by achharia in នយោបាយនិងនយោបោក, សាសនានិងសង្គម.
Tags: ,
12 comments

 
កំណត់ហេតុ កំណត់ចំណាំ កំណត់សំគាល់ផ្ទាល់ខ្លួន៖
(…ទាំងមិនសូវច្បាស់ដែរថាចំណងជើងខាងលើនោះ
មិនដឹងជាត្រូវរឺអត់ …រឺក៏ថាដូចមិនសូវត្រូវក៏មិនដឹង ?)
 
…គ្មាន ក៏ដូចមិនហ៊ាន ថែមថយមតិយោបល់អីច្រើនទេ
ពីរឿង នយោបាយនយោបោក ស្រុកខ្មែរ ស្រុកខ្ញុំស្រុកយើង
ព្រោះខ្ញុំគ្មានសមត្ថភាពយល់អោយបានច្បាស់ រឺក៏ថាកំពុងតែ
វិលក្បុងក៏ថាបាន ហើយក៏មិនមែនវិលអីតែខ្ញុំម្នាក់អែងដែរ
នេះបើសិនណាហើយនរណាបានតាមដានប្រវត្តិសាស្ត្រថ្មីៗ
ក៏ដូចរបត់នយោបាយស្រុកខ្មែរយើង រាប់ចាបពីបារាំងបានខ្ជាក់
អែករាជភាពមកអោយប្រទេសខ្មែរជាទីស្នេហារបស់ខ្ញុំមក ។
…គឺស្រុកយើងនៅតែមានទំនាស់នឹងគ្នារវាងអ្នកដឹកនាំក៏ដូចរវាង
គណៈបក្សនយោបាយចំបងៗ ប្ដឹងផ្ដល់គ្នា រត់ចាកចេញពីប្រទេស
តាមចាប់ប្រផាត់រត់ប្រភីង អ្នករត់បានផុត ផុត! អ្នកមិនបានផុតក៏
ចូលជាប់គុកជាប់ច្រវាក់ជាប់ង៉ង់ខ្លះៗអ្ចឹងទៅ …នេះបើតាមការតាម
ដានអស់រយៈកន្លងមកក៏ដូចនៅដើមអាណត្តិមួួយៗបន្ទាប់ពីឆ្នោតរួច ។
…ហើយក៏ផងដែរថាស្រុកយើងក៏នៅតែទទួលបានជំនួយពីបរទេស
ជាបន្តមកបន្តទៅទៀតដែរ ។ល។
 
ង៉ៃណេះ, ថ្ងៃទី២២ខែ៧ឆ្នាំ២០១៤នេះ ជាថ្ងៃមួួយដែលមនុស្សជាច្រើន
ជាពិសេសខ្មែរៗយើងទាំងនៅក្នុងស្រុក ទាំងនៅក្រៅប្រទេស កំពុងរង់
ចាំអ៊ុត ចាំស្ដាប់​ ចាំមើល លទ្ធផលនៃជំនួបចរចារវាងមេធំៗរបស់បក្ស
នយោបាយទាំងពីរគឺ ស៊ីភីភី(CPP) និង ស៊ីអិនអភី(CNRP) ។
នេះណែក! ជាលទ្ធផលថ្មីៗដែលដាក់ប្រកាសអោយស្ដាប់និងអាននៅទំព៍រ
ដើមអម្ពិល ថាពួកមេធំៗទាំងនោះ ត្រូវរ៉ូវត្្រវដងត្រូវផ្លែគ្នាល្មេចខ្លះ ៖
 
លទ្ថផលចរចា ២២-០៧-១៤
 

 


 

អនុមោទនាបុណ្យវិសាខបូជា 13/05/2014

Posted by achharia in សាសនានិងសង្គម.
Tags:
2 comments

 

 

អនុមោទនាបុណ្យវិសាខបូជា
ថ្ងៃ ១៥កើត ខែវិសាខ ព.ស.២៥៥៨ ឆ្នាំមមីបញ្ចស័ក
ត្រូវ​នឹង ថ្ងៃ អង្គារ ទី១៣ ខែឧសភា ឆ្នាំ២០១៤

 

អ្វីទៅបុណ្យវិសាខបូជា ?

 

ដើម្បីជាចំលើយត្រួសៗទៅនឹងសំនួរខាងលើ សូមស្ដាប់ការថតច្បិចយក
ពីនាទីពីនេះពីនោះនៅទំព័រវើលដ៍ខ្មែររែដីយ៉ូកាលថ្ងៃទី១២ខែ៥ឆ្នាំ២០១៤
ដែលទាក់ទងទៅនឹង ថ្ងៃបុណ្យវិសាខបូជា ដូចខាងក្រោមនេះ ៖

 



 

************************************
នត្ថិ​ សន្តិ ​បរំសុខំ
************************************

 
 

 
(ប្រវត្តិនៃបុណ្យពិសាខបូជា នៅដើមអម្ពិល)