jump to navigation

ធ្វើម៉េចទើបបានអាយុវែងមាំមួនល្អ…បារី ? 18/05/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, រូបកំរើក, សុខភាព.
Tags: , ,
4 comments

 

នេះជាបទអធិប្បាយអំពីវិធីមួយជួយធ្វើអោយមនុស្សមានអាយុវែងមាំមួនល្អ
ដកស្រង់ពីការផ្សាយរបស់ វិទ្យុខ្មែរពិភពលោក ផ្សាយកាលពីថ្ងៃច័ន្ទទី ១៦
ខែឧសភា ឆ្នាំ២០១១ ទាក់ទងនឹងការសេពសោយចំណីអាហារ ស្រា បារី ។

 
 
បើថាអ្នកជក់អ្នកផឹកក៏ងាប់ អ្នកមិនជក់មិនផឹកក៏ងាប់
កុំហាមចៅណា៎លោកតា! ឯណាខ្សៀ? ហុចដបមក!


អាហារសំរាប់ជួយអោយមនុស្សរស់រានមានជីវិត
ហើយអាហារក៏អាចជួយសំលាប់មនុស្សបានដែរ !
 

កុំជក់ផឹកស៊ីតាមឃ្លាន កុំហ៊ានតាមចង់ !

 
ក៏អាចចាត់ទុកបានថាកំពុងធ្វើអត្តឃាតសន្សឹមៗដែរពេលដែលគេកំពុងរឺបាន
បរិភោគគុយទាវមួយចាន មានស៊ុបសាច់ខ្លាញ់ ថែមឆាខ្វៃមួយនិងកាហ្វេទឹក
ដោះគោមួយកែវទៀត ចំពោះអ្នកដែលធាត់លើសទម្ងន់ធម្មតាស្រេច រឺមាន
កំរិតកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ អ្នកមានសម្ពាធឈាមខ្ពស់ អ្នកមានជំងឺទឹក
នោមផ្អែម ដែលសុទ្ធតែជំងឺជាផលវិបាកនៃការធាត់ដុះក្បាលពោះស្អ៊ុយនោះ។

ពីដើមគេតែងសរសើរគ្នា ទាំងសាម៉ីខ្លួនក៏អឿអរមានមោទនភាពដែរ ចំពោះអ្នក
ដែលធាត់ទ្រលុក ដុះក្បាលពោះធំៗ សាច់ត្រជាក់ល្អូកល្ហឹម សង្ឃឹមថាអ្នកនោះ
កំពុងសុខសប្បាយ សំបូរប្រាក់ចាយបាយទឹកហូរហៀមិនពិបាកចិត្តខ្វល់ខ្វាយ
អ្វីឡើយ ហើយផ្ទុយទៅវិញគេតែងនឹកអាណិតអនិច្ចាចំពោះអ្នកមានរូបរាងស្គាំង
ស្គមមិនឃើញមានខ្លាញ់ ។ សព្វថ្ងៃនេះវិញ ការយល់ដឹងពីសុខភាពនិងអាហារ
មិនចាំបាច់ទាល់តែអ្នកបានរៀនផ្នែកពេទ្យសិនទេ វាក្លាយជាចំណេះដឹងទូទៅទៅ
ហើយ ដែលផ្ទុយបញ្ច្រាសពីមុ​ន​ ការក្រលេកឃើញនរណាម្នាក់ធាត់ដុះក្បាលពោះ
ធំស្អ៊ុុយ ធ្វើអោយគេនឹកអាណិតជួយព្រួយទៅវិញ ហើយសាម៉ីខ្លួនក៏មិនពេញចិត្ត
នឹងភាពកន្ធាត់របស់ខ្លួនអែង ព្រោះរាងក៏មិនស្វែលឡូយសង្ហា ឧស្សហ៍មានជំងឺ
ដែលបង្កដោយជាតិខ្លាញ់ច្រើន ធ្វើអ្វីក៏ឆាប់ហត់ជាងគេ រំខានដល់ចំង៉ាញ់បានឆ្អែត
ពេលហូបចុកម្ដងៗរវល់តែគិតនេះត្រូវតមនោះត្រូវតមនិងការកំរិតបរិមាណអាហារ
ផងដែរ។ សម័យនេះ ជាសម័យគ្មានរណាចង់ធាត់ទៀតទេ ! ដូចនេះហើយទើប
វប្បធម៌នៃការជួបជុំគ្នាជាក្រុមៗហាត់ប្រាណចាក់ភ្លេងលោតរាំលើកដៃលើកជើងតាម
ផ្ទះ តាមសាល តាមទីសាធារណៈ ក៏ចាប់ផ្ដើមរីកដុះដាលពេញនិយមឡើងៗមិនថា
ក្មេងចាស់ស្រីប្រុសទេ ។ និយាយអោយខ្លី ដើម្បីសុខភាពនិងមានអាយុយឺនយូរមាំ
មួនល្អរហូតដល់ចាស់ បង្គ្រប់ទៅលើការអនុវត្តតាមក្បួនអនាម័យផងគ្រប់គ្នាគួរគប្បី
ហាត់ប្រាណរឺលេងកីឡារឺធ្វើកិច្ចការដែលប្រើកំលាំងកាយអោយបានបែកញើសជា
ប្រចាំថ្ងៃ និងសេពសោយបរិភោគអាហារអោយចេះប្រមាណបរិមាណផង ស្គាល់ពី
គុណភាពដែលមានច្រើននៅតាមបន្លែផ្លែឈើស្រស់ជាជាងសាច់និងខ្លាញ់ផង ជា
ពិសេសត្រូវយល់ដឹងនូវផលវិបាកពី បារី និង ស្រា ដែលត្រូវនឹងពាក្យចាស់បុរាណ
ខ្មែរយើងផ្ដាំផ្ញើថា ៖

ស្រលាញ់ខ្លួនត្រូវស្ងួន(១)ចំណី
ស្រលាញ់ស្រីត្រូវថ្នមចិត្ត !

 
(១) ស្ងួន ទីនេះមានន័យថា ចេះប្រយ័ត្នប្រយ៉ែង ចេះប្រមាណថ្លឹងថ្លែង
ស្ងួនចំណី = កុំស៊ីតាមឃ្លាន( + កុំហ៊ានតាបចង់) ។