jump to navigation

ភាពនឹងនរ 11/11/2012

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ទស្សនវិជ្ជា, វីឌីអូ, សាសនានិងសង្គម, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , , , ,
4 comments
 
កុំយកកំហឹងទល់កំហល់
 
ការមិនតបតក៏ជាការតបតមួយដ៏ល្អនិ​ងមានប្រសិទ្ធិភាពដែរ។
 


 
ពិចារណាចេញពីវីឌីអូខាងលើនេះ អាចអោយគេគិតឃើញបានដែរថា
ករណីខ្លះ ការនៅសំងំស្ងៀមហាក់គ្មានប្រតិក​ម្ម​តប គឺជាការតបតមួយ
ដ៏មានប្រសិទ្ធិភាពចំពោះខ្មាំងស​ត្រូ​វវិ​ញដែរ។ លើសពីហ្នឹងទៅទៀត ល្បិច
ហ្នឹងក៏អាចសំំលាប់ខ្មាំងបានតាម​ផ្លូ​វចិ​ត្ត​សាស្ត្រ​ដែរ…ដូចពាក្យចាស់
បុរាណខ្មែរពោលប្រដៅកូនចៅថា កុំយកកំហឹងទល់កំហល់ រឺដូចគ្នាថា
កុំយកកំហល់ទល់កំហឹង ។ គាត់ចង់និយាយថា ទុកអោយវាមួម៉ៅក្ដៅ
ក្រហល់ក្រហាយឈឺចិត្តឆ្អិតទ្រូងតែ​ម្ខា​ងខា​ងវាទៅ យើងនៅអោយស្ងៀម
ធ្វើមិនដឹងមិនលឺទៅ…យូរៗទៅវានឹងចាញ់ សាបរលាបអែងមិនខាន។ល។
 




 
 

វីរជន និង​ អ្នកក្លាហាន ខុសគ្នាត្រង់ណា ? + 02/10/2012

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, ទស្សនវិជ្ជា, ផ្សេងៗ, រូបកំរើក, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , , , , ,
16 comments

 

+ រូបកំរើក១និងចំរៀងគ្មានពាក្យអូនបង១បទ
កំដរប្លកប្រចាំខែតុលា២០១២



(លេងរហូត)

 

 
វីរជន និង​ អ្នកក្លាហាន ខុសគ្នាត្រង់ណា ?
 
ស្ដាប់ចំរៀងរៀបរាប់ពីការនឹកនាដល់វីរបុរសនេះ ធ្វើអោយនឹកឃើញ
ដល់ការសេចក្តីពន្យល់របស់សម្ដេចសង្ឃរាជ ទេពអ៊ឹម សុវត្ថិសថា
នៃវិហារកាតូលិកនៅក្នុងទីរួមខេត្តបាត្តំបង ទល់មុខជ្រុងខាងជើង
នៃវិទ្យាល័យបាត់ដំបង(ឈ្មោះសម័យសាធារណរដ្ឋ) រឺវិទ្យាល័យព្រះ
មុនីវង្ស(ឈ្មោះសម័យស្រុកមានស្ដេច)។ កាលនោះ គាត់បានឆ្លៀត
បង្រៀនទស្សនវិជ្ជាល្ងាចៗមិនយកលុយនាឆ្នាំ១៩៧២-៧៣ ដោយនិយាយ
ពន្យល់ក្បោះក្បាយជាភាសាខ្មែរ តែក្រដាសមេរៀនជាភាសាបារាំង ។
ខាងក្រោមនេះជាបំណកស្រាយតាមការច្បិចចងចាំបាន បើខ្ញុំស្ដាប់បាន
និងយល់បានមិនច្រឡំសេចក្ដីពន្យល់នោះទេ
 
វីរបុរស និង អ្នកក្លាហាន មិនដូចគ្នាទេ…
ព្រោះ វីរភាព និង ភាពក្លាហាន៏(Courage) ក៏មិនដូចគ្នាដែរ។
 
អ្នកដែលមានវីរភាពទើបគេហៅ វីរបុរស/នារី គឺអ្នកដែលមានសេចក្តី
អង់អាចក្លាហានរាល់ពេលវេលា គ្រប់ទីកន្លែង និងររាល់ករណីចាំបាច់
គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ពុះពារឧប្បសគ្គគ្រប់បែបយ៉ាងដើម្បី
គុណធ៌មដ៏ធំធេង​ មានការរំដោះស្រោចស្រង់ជីវិត រាប់ទាំងយុត្តិធម៌
សេរីភាព ​បូរណភាពទឹកដី…ប្រកបដោយឧត្តមគតិ ហើយជាញឹកញាប់
ក៏តែងប្រកបដោយជោគជ័យល្បីល្បាញផងដែរ។
ឧ.មនុស្សម្នាក់ហ៊ានរត់ចូលក្នុងភ្នក់ភ្លើងដើម្បីសង្គ្រោះជីវិតក្មេងម្នាក់
មិនថាតែកូនចៅនរណាទេ ។ នេះជាចរឹតរបស់វីរជន ។
 
ចំណែកអ្នកក្លាហានវិញ គឺអ្នកដែលហ៊ានពលីកម្មគ្រប់បែបយ៉ាងដូចគ្នា
ហ៊ានអង់អាចមិនខ្លាចស្លាប់ដូចគ្នា តែមិនរាល់តែពេលនិងទីកន្លែង
មិនរាល់ករណីជាទូទៅទេ។ ភាពអង់អាចក្លាហាននេះកើតមានចេញមក
បានតែក្នុងករណីដែលប៉ះពាល់ដល់ផលប្រយោចសួនតួរបស់ខ្លួន
រឺក្រុមគ្រួសារ ញាតិមិត្រ បក្សពួក របស់ខ្លួនតែប៉ុនណុះ ។
ឧ.មនុស្សម្នាក់ហ៊ានរត់ចូលក្នុងភ្នក់ភ្លើងដើម្បីសង្គ្រោះជីវិតក្មេងម្នាក់
ព្រោះតែក្មេងនោះជាកូនបង្កើតរបស់ខ្លួន ។
…ហ៊ានលោតពីលើស្ពានយ៉ាងខ្ពស់ទៅជួយស្រង់នារីកំពុងលង់ទឹកម្នាក់
ក៏ព្រោះតែនាងនោះជាសង្សាររបស់ខ្លួន
…គ្រាន់តែទទួលរបាយការណ៍រឺពាក្យបណ្ដឹងភ្លាម លោកស៍ក្ដិពីរម្នាក់
ចេញសកម្មភាពទៅរំដោះកុមារីពីបនពេស្យាភ្លាមៗព្រោះកុមារីរូបនោះជា
កូនបង្កើតរបស់ខ្លួន…។ល។
 
(រហូតមកទល់សព្វថ្ងៃខ្ញុំនៅតែជឿសំដីរបស់គាត់ គាត់មិនកុហកកូន
ខ្មែរធ្វើអីទេ ព្រោះគាត់ក៏មានឈាមជ័រជាខ្មែរដែរ(ខ្មែរកាត់បារាំង)។
សរសេរដល់នេះ ធ្វើអោយនឹកឃើញថែមទៀតពីគាត់…ថាគាត់…
គាត់មានមាឌខ្ពស់ស្រឡះសង្ហា ដំណើររហ៍សរហួន សំបុរខ្មៅស្រអែម
ជាកូនខ្មែរតែច្រមុះស្រួចចង្ការព្រែកបន្តិច ខ្ញុំជាប្រុសក៏មើលឃើញថា
គាត់សង្ហាហើយស្អាតដែរ… ដើរតួអែកកុនក៏បាន ។ ប្រស្រីភ្នែកគាត់
រលោងតូចថ្លាហើយមុត ស្លឹកត្រចៀកតូចស្រួចបន្តិចផ្នែកខាងលើដូច
ត្រចៀកស្វា បញ្ជក់បានជាក់ថាគាត់ឆ្លាតណាស់…មែន!គាត់មិនមែន
មានតែ PhD ផ្នែកទស្សនវិជ្ជាតែមួយមុខហ្នឹងទេ ) ។
 
អញ្ចឹង តើនរណាជា វីរជន(Hero) ក្នុងក្រអៅបេះដូងរបស់អ្នក ?
 
 
 


 


 

សីលធម៌ និង កុសលធម៌ ខុសគ្នាត្រង់ណា ? 04/06/2011

Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, អក្សរសាស្ត្រនិងអក្សរសីល្ប៍.
Tags: , , ,
14 comments

 

 

 
គុណធម៌(Virtue) > សីលធម៌(Moral) + កុសលធម៌ (Charity)
 
 
និយមន័យនៃពាក្យ សីលធម៌ ក្នុងវចនានុក្រមខ្មែរសម្ដេចជួន ណាត ចែងថា
សីលធម្មសីលធម៌ សីលដែលជាធម៌(របស់សត្វលោក) ឬ សីលនិងធម៌;
កិរិយាមារយាទ, សណ្ដាប់ធ្នាប់, ដំបូន្មានដែលនាំឲ្យចៀសវាងអំពើ​អាក្រក់
ហើយឲ្យប្រព្រឹត្តតែអំពើល្អៈ ប្រកបដោយសីលធម៌,ប្រាសចាកសីលធម៌ ។
ចំណែកពាក្យ កុសលធម៌ គ្មានទេក្នុងវចនានុក្រមនោះ គេអាចរកឃើញតែពាក្យ
កុសល(ន.)(បា.)(កុសល់) កម្មដែលកម្ចាត់បង់នូវអំពើអាក្រក់(បុណ្យ)។
ព.ផ្ទ. អកុសល ។
កុលសកម្ម (ន.)(បា.)(កុសល់ឡៈកាំ) “អំពើល្អ, ការងារគ្មានទោស, អំពើ
កម្ចាត់បាបធម៌ឲ្យឃ្លាតចេញ, ការកាត់អកុសលចេញ។ ឧ. ការកើតមកជាអ្នក
មាន ជាអ្នកប្រកបដោយសុភមង្គល គឺមកពីបានសាងកុសលកម្ម ។”
ហើយបើ
ចង់រកពាក្យ គុណធម៌ ត្រូវចូលមើលបន្តនៅត្រង់ពាក្យ គុណ ទើបឃើញ
គុណធម៌(—ធ័រ) ធម៌ដែលមានដំណើរចម្រើនសេចក្តីសុ​ខទុ​ក្ខ​តាម​ជាន់​តាម​ថ្នាក់
បានខាងអំពើល្អ អាក្រក់ គឺបុណ្យនិងបាបដែលបុគ្គលធ្វើ។ សេចក្តីល្អ, សេចក្តីបរិសុទ្ធ,
សេចក្តីអាណិត, ប្រណី ។

 
ខាងលើនេះជាសំរង់និយមន័យនៃពាក្យ សីលធម៌ កុសលធម៌ និង​ គុណធម៌
ចំលង​ចេញពីវចនានុក្រមខ្មែរសម្ដេចជួន ណាត ដែលកំពុងត្រូវបានកំណត់អោយ
យកប្រើ​​ប្រា​សជាគោលនិងជាផ្លូវការដើម្បីមានឯ​កភា​ពក​្នុង​សំនេ​រផ​ង ផ្ទៀងផ្ទាត់រក
អក្ខរាវិរុទ្ធ​ផងនិងសំរាប់ស្វែងយល់ពីនិយមន័​យនៃពា​ក្យ​និមួ​យៗ​ផង​ ។
ដោយសេចក្តីពន្យល់ជានិយមន័យនៃពាក​្យទាំ​ងនោះ​ហាក់​ដូច​នៅមិ​នដា​ច់ស្រឡះពី
គ្នាអោយស្រួលយល់បានផង ពិបាកយល់ជឿតាមងាយៗផង ដូចត្រង់ការរាប់បញ្ចូល
សេចក្តីទុក្ខ អំពើអាក្រក់ និងបាប ក្នុងសេចក្តីពន្យល់ជានិយមន័យនៃពា​ក្យ គុណធម៌
ថាជា ធម៌ដែលមានដំណើរចម្រើនសេចក្តីសុខទុក្ខតាមជាន់តាមថ្នាក់ បានខាងអំពើ
ល្អ អាក្រក់ គឺបុណ្យនិងបាបដែលបុគ្គលធ្វើ
ដូចឃើញខាងលើនោះ ខ្ញុំសាកល្បង
លើកយកឧទាហរណ៍មួយតាមការចងចាំនិងយ​ល់ឃើ​ញ​ដើម្បីញែ​កនិ​យ​មន័​យទាំង
នោះអោយងាយស្ដាប់និងឆាប់យល់បាននូ​វភា​ពខុ​សគ្នាដូ​ចតទៅ ៖
 
ក្មេងជំទង់ម្នាក់បានឆក់កាបូ​បថៅកែ​ច្រូ​ចបា​នហើ​យកំ​ពុង​រត់​ទៅ ។ ក្រោយពីដេញតាម
ទាន់និងចាប់បានក្មេងនោះ​ហើយយកកាបូបមកវិញទាំងហត់គឃូស ថៅកែច្រូចមិន
បានប្រើកំហឹងវាយដំជេរស្ដីនិងនាំ​ក​្មេ​ងនោះ​ទៅកា​ន់ប៉ូ​លិស​ដើម្​បីដា​ក់ទោ​សទ័​ណ្ឌទេ។
ក្រោយពីសាកសួរក្មេងនោះដឹងពីភាព​ក្រីក្រ​​ដែ​លជា​មូល​ហេតុ​នៃកា​រឆ​ក់លួ​ចនោះ​ហើយ
ច្រូចក៏និយាយណែនាំក្មេងនោះកុំអោយ​ធ្វើ​ដូច្នោះទៀ​តនិ​ងបា​នប្រគ​ល់ប្រាក់​មួយ​ចំនួន
ដល់ក្មេងនោះដោយសុទ្ធចិត្តនិងគ្មា​នរំ​ពឺង​ចង់​បាន​កា​រត​បស្នង​គុណ​ពី​ក្មេ​ងនោះ​វិញទេ​។
​ការមានក្តីអំណត់មិនធ្វើអំពើហឹ​ង្សា អត់អោនអធ្យាស្រ័យ និយាយណែនាំអបរំអោយ
ក្មេងនោះឈប់ប្រព្រឺត្តកំហុសឆ្គ​ងនា​នាក្នុងស​ង្គម របស់ច្រូចនេះជា សីលធម៌
ការប្រគល់ប្រាកកាសដើម្បីជួយក្មេ​ង​ក្រីក្រនោះ​ដោយ​ចិ​ត្តប​រិសុ​ទ្ធ​គ្មា​នរំ​ពឹង​ពីកា​រតប
ស្នងសងគុណស្រ័យមកវិញរបស់ថៅកែច្រូ​ច​នេះ​​ជា កុសលធម៌

ដូចនេះ សីលធម៌ គឺសំដៅទៅលើវត្តមាននៃទង្វើល្អខាង​ផ្លូវ​កាយ​ វាចា និងចិត្ត
ចំណែក កុសលធម៌ គឺសំដៅទៅលើវត្តមាននៃទង្វើជាទានជួ​យឧប​ត្ថម្ភខាង​ផ្លូវ​សំភារៈ
មានប្រាក់កាស គ្រឿងប្រើប្រាសនិងគ្រឿងបរិភោគ​ជាដើម ។ សីលធម៌ និង
កុសលធម៌ ទាំងពីរនេះជាមែកធាងចំបងរបស់ គុណធម៌ ដែលសំដៅទៅលើន័យ
ដ៏ធំគ្របដណ្ដប់គ្រប់វត្តមាននៃ​ទង្វើ​ទាំងឡា​យដែល​មាន​គុណ​ប្រ​យោជន៍ មាន
លទ្ធផលជាវិជ្ជាមានតាមរយៈផ្លូវកាយ វាចា ចិត្ត និងតាមផ្លូវ​សំភារៈ ។

 

សំគាល់បន្ថែមៈ
ការធ្វើទានដោយរំពឹងចង់បានផលត​បស្នង​មក​វិញ​បាន​ន័យ​ថាគ្មាន​ចិត្តជ្រ​ះថ្លា
បរិសុទ្ធក្នុងការបរិចា្ចគ មិនមែនហៅថាមានកុសលធម៌ទេ មិនមែនជាកុសលកម្ម
ហើយមិនអាចទទួលបានកុសលផលដែរ។​ ផ្ទុយទៅវិញទានកម្មមិនជ្រះថ្លាបរិ​សុទ្ធ
បែបបនេះប្រៀបបានទៅនឹងការបោះទុន​ធ្វើវិ​និយោ​គអ្វី​មួ​យអែនោះទេ ដែលអាច
ថាខាតនៅពេលដែលគ្មានរឺបានទទួលផលតប​ស្នង​តិចជា​ងទាន​ដែល​អោយ និង
អាចថាចំណេញនៅពេលដែលបានទទួលផលតប​ស្នងច្រើនជាង​ដើមទុន​ទានដែល
បានធ្វើដូចក្តីរំពឹងទុក។
អញ្ចឹង តើការធ្វើបុណ្យដាក់ទាន ជួយ អោយ ជូន ប្រកេន ថ្វាយ ឧបត្ថម្ភសំភារៈ
ទាំងឡាយដល់អ្នកដទៃណាដែលកំពុ​ងស្រេក​ឃ្លានត្រូវការ មានន័យបានថាជា
ការសាងកុសលធម៌រឺជាការបោះទុនចាំ​យកចំ​ណេញទៅ​ថ្ងៃមុ​ខថ្ងៃ​ក្រោយ?
បើជាការសាងកុសលធម៌ តើដើម្បីបំពេញបំណងខ្លួនអែងផងដែរ​មែនទេ ?
(សូមបញ្ជាក់ថានេះជាទស្សនៈផ្ទា​ល់ខ្លូន​មួយរប​ស់ខ្ញុំ​ប៉ុននោះ)
————————————————————
កុសលធម៌ = Charity ; សីលធម៌ = Moral ; គុណធម៌ = Virtue
————————————————————