សួស្ដី ឆ្នាំថ្មី ២០១០ 29/12/2009
Posted by achharia in CSS, កំសាន្ត-កំប្លែង.12 comments

ជំរាបសួរ ប្រិយមិត្តទាំងអស់ ដែលមានចំណាប់អារម្មណ៍និងបានចូលមកលេងដល់ប្លកខ្ញុំនេះ
គឺនៅអធ្រាត្រនៃថ្ងៃទី៣១ធ្នូខាងមុខនេះហើយ ។ នៅតាមប្រទេសរីកចំរើន ដែល
ចាត់ថាម្នាក់ៗមានជីវភាពធូរធារហើយនោះ គេនៅចាំរហូតដល់កណ្តាលអធ្រាត
ជួបជុំគ្នាជប់លៀងស៊ីផឹក ខ្លះតាមផ្ទះ ខ្លះតាមភោជនីយដ្ឋានរឺទីប្រជុំជនសំដែង
សីល្បៈនានា ដែលម្នាក់ៗនឹងត្រូវជល់កែវស្រាសំប៉ាញស្រែកហ៊ោរកញ្ច្រៀវអបអរ
អ៊ូរអែជូនពរជោគជ័យសុខសូស្ដីដល់គ្នាទៅវិញទៅមកនៅម៉ោង១២កណ្តាលអធ្រាត
ទី៣១ធ្នូនោះ…។ល។ ដូចបុណ្យសង្សារ ដូចបុណ្យណូអែលថ្មីៗនេះ ខ្ញុំជឿថានៅ
ស្រុកខ្មែរតាមទីក្រុង តាមទីកំសាន្តខ្លះៗ តាមគ្រួសារអ្នកមានប្រាក់កាសគ្រប់គ្រាន់
ក៏នឹងមានអ្នកចាំជល់កែវសំប៉ាញគ្នា អបអរឆ្នាំថ្មីនៃ គ.ស.២០១០ ជូនពរជ័យគ្នានា
កណ្តាលអធ្រាត្រមិនអោយចាញ់ពួកបរទេសទេ ទោះបីវាមិនមែនជាទំនៀមទម្លាប់
ពីបុរមបូរាណរបស់ខ្មែរយើងក៏ដោយដែរ ។
ចុះអ្នកដែលគ្មានលុយទិញស្រាសំប៉ាញ ? តយទឹកត្នោតជូរក៏គេលើកជល់គ្នាបានដែរ
ហើយក៏មិនចាំតែនៅទីក្រុង ទីរួមខេត្ររួមស្រុកអីទេ ទីណាក៏បាន អោយតែនាំគ្នាធ្វើ
ទៅបានសប្បាយរីករាយជាមួយគ្នាដោយសុវត្ថិភាព ហើយខ្ញុំសូមបន់ស្រន់ជូនពរពី
ចំងាយតាមរយៈទំព័រវើដប្រែសនេះដល់ខ្មែរយើងទាំងអស់ ទាំងនៅក្រៅប្រទេស
ទាំងនៅក្នុងប្រទេស ទាំងតាមទីក្រុងរហូតទៅដល់តាមជនបទស្រុកស្រែចំការ សូម
ទាំងអស់គ្នាបានជោគជ័យរាល់កិច្ចការងារចាប់ពីឆ្នាំថ្មី ២០១០នេះតទៅ និងសូមលើក
កែវជល់ជាមួយទាំងកែវសំប៉ាញ ទាំងតយទឹកត្នោតជូរ ផងដែរ !
សំណួរសាកល្បងប្រាជ្ញា (០០១) 28/12/2009
Posted by achharia in CSS, កំសាន្ត-កំប្លែង, ចំណេះដឹងទូទៅ, សាកល្បងប្រាជ្ញា.2 comments
អ្នកខ្លះឆ្លាត ប៉ុន្តែរៀនសូធ្យបានតិចតួច
អ្នកខ្លះរៀនបានច្រើន ឃើញដឹងលឺបានច្រើន តែអត់ឆ្លាត
អ្នកខ្លះឆ្លាត ហើយរៀនសូធ្យចេះដឹងលឺឃើញបានច្រើនទៀតតែនៅខ្វះចរិយាសម្បត្តិ
អ្នកខ្លះឆ្លាត រៀនបានច្រើន មានចរិយាសម្បត្តិនិងស្មារតីស្នេហាជាតិ តែគ្មានសំណាង
អ្នកខ្លះមានតែសំណាង(ល្អ)មួយមុខសោះ អីដូចជារស់បានស្រួលដល់ហើយ
។
ខាងក្រោមនេះ ជាសំណួរសំរាប់សាកល្បងបញ្ញាដែលខ្ញុំធ្លាប់បានគិតគូរឆ្លើយកំសាន្តនិង
ចងចាំទុកដោយចូលចិត្តផងដែរ ។ ចង់សាកកំសាន្តជាមួយអ្នកភូមិវើដប្រែសម្តង
ដែលខ្ញុំរំពឹងថា ប្រហែលមានអ្នកសាកខុសសិនហើយបានកែចំកន្លែងត្រូវតាមក្រោយ
ដូចខ្ញុំធ្លាប់កាលពីដំបូងដែរ៖
១-រាល់ពេលដែលគេផឹកកាហ្វេ បន្ទាប់ពីដាក់ស្ករឬមេស្ករចូលក្នុងពែងមានកាហ្វេហើយ
ហេតុអីបានជា អ្នកខ្លះយកកូនស្លាបព្រាទៅកូរវង់ទៅឆ្វេង អ្នកខ្លះកូររាងវង់មូលបញ្ច្រាស
ទិសវង់មកស្តាំដូចទិសនាឡិកាដើរទៅវិញ ?
២-តើសត្វខ្លាមួយអាចរត់ចូលទៅក្នុងព្រៃមួយបានអស់ឆ្ងាយត្រឹមចម្ងាយណា ?
៣-គេអនុញ្ញាតអោយថ្លឹងដោយប្រើជញ្ជីងដែលមានថាសសងខាងតែបីដងគត់ ។
តើគេថ្លឹងរបៀបណា ដើម្បីរកអោយឃើញគ្រាប់ឃ្លីមួយដែលធ្ងន់ជាងគេបន្តិចក្នុង
ចំណោមឃ្លី ២៧គ្រាប់ ។
៤-គេកុម្ម៉ងកាក់ចំនួនដប់ថង់ ដែលកាក់និមួយៗត្រូវមានទម្ងន់ ១ ក្រាម ។
ក្នុងចំណោមថង់ទាំង១០ ដែលមានកាក់លោហធាតុទំហំដូចៗគ្នា មានថង់មួយ
ដែលគេបានច្រកកាក់លោហធាតុច្រឡំដោយក្នុងនោះកាក់និមួយៗមានទំងន់លើស
កាក់និមួយៗក្នុងថង់ដ៏ទៃ 0,001ក្រាម ។ ដោយប្រើជញ្ជីងប្រាប់លេខទម្ងន់ តើគេអាច
ថ្លឹងតែម្តងគត់ដោយវិធីណា ដើម្បីរកថង់ដែលមានកាក់ធ្ងន់ជាងគេនោះឃើញ ?
៥-គេមានចំនួនពីរគឺ A និង B ដែលមានផលបូកវា ស្មើនឹងផលគុណវាដែរ ។
តើ A = ? B = ? ដោយដឹងថាវាតូចធំជាងគ្នា 1 ។
៦-នាយច្រូចទៅទិញស្រាទំពាំងបាយជូរខ្មែរផលិតនៅខេត្តបាត់ដំបង
មួយដបថ្លៃ ១០រៀល ។ អ្នកលក់ប្រាប់ថា មកទិញលើកក្រោយយកសំបកដប
មកផង ក្នុងមួយដបគឺសាច់ស្រាសុទ្ធថ្លៃជាងសំបកដប ៩,៥ រៀល(ប្រាំបួនរៀលប្រាំកាក់
ឬ ប្រាំបួនរៀលកន្លះ
) ។ ខ្លែមអស់១ដប នាយច្រូចឆក់សំបកដបវឹង និងប្រាក់
៩,៥រៀល ទៅរកមួយដបទៀត ស្រាប់តែអ្នកលក់ថាទឹកប្រាក់សរុបជាមួយសំបកដប
ខ្វះមិនគ្រប់តំលៃ១ដបវិញទេ មិនអាចលក់អោយបានទេ ។ នាយច្រូចដើរមកវិញ
បណ្តើរគិតបណ្តើរ ថាម៉េចបានទៅជាខ្វះ ? សូមអ្នកជួយពន្យល់នាយច្រូចផង !
ការសាកល្បងធ្វើរូបមានចលនា (ត៤) 23/12/2009
Posted by achharia in CSS, កំសាន្ត-កំប្លែង.15 comments
សួស្ដី ប្រិយមិត្តទាំងអស់ ជាទីមេត្រី !

ថ្វីត្បិតតែទឹកកកមិនធ្លាក់នៅតំបន់អង្គរខេត្តសៀមរាបនៃប្រទេសកម្ពុជា
ថ្វីត្បិតតែខ្មែរភាគច្រើនបំផុតកាន់ព្រះពុទ្ធសាសនា ខ្ញុំជឿថាក្នុងឪកាស
ត្រូវនឹងវិធីបុណ្យគ្រិស្តម៉ាសឬបុណ្យណូអែលនេះនឹងមានការតុបតែងលំអ
តាមហាងទំនិញនានាតាមទីក្រុង តាមផ្ទះខ្លះៗ ដែលនឹងរីករាលដាលម្តង
បន្តិចៗជាករណីពិសេសដូចជំនោរដែលគេហៅថាបុណ្យសង្សារអីនោះដែរ
មិនខាន ហើយអ្នកដែលចូលឆ្នាំំមួយឆ្នាំចាប់ពី៣ដងទៅ ពោលគឺ
ចូលឆ្នាំខ្មែរផង ចូលឆ្នាំចិនផង ចូលឆ្នាំបារាំងផង ក៏កាន់តែសំបូរឡើងដែរ ៕
ការសាកល្បងធ្វើរូបមានចលនា(ត៣) 06/12/2009
Posted by achharia in CSS, កំសាន្ត-កំប្លែង.29 comments

លទ្ធផលចុងក្រោយនៃការសាកល្បងធ្វើរូបរលកទឺកមានចលនា
តាមជំនឿក្បួនចិនសែរឺក្បួនហុងស៊ុយ ថានឹងនាំសិរីសួស្ដីហូរចូលផ្ទះ នាំលាភនាំជ័យ
នាំសំណាងល្អទ្រព្យសម្បត្តិនិងសុភមង្គលចូលផ្ទះដែរ ។ ខ្ញុំគិតព្រិន្តចម្លងរូបនេះយក
ដាក់តាំងក្នុងផ្ទះសាកល្បងហើយសង្កេតមើលមួយរយៈ បើសមប្រកបដូចជំនឿហ្នឹង
មែន នឹងរករូបបែបទឹកហូរធ្លាក់ចូលផ្ទះនេះថែមអោយកាន់តែធំតាំងផ្ទះហើយ
ការសាកល្បងលើកទី១ ផ្ទៃទឹកថ្លាពេក

ការសាកល្បងលើកទី២ រលកដូចតូចៗពេក

ការសាកល្បងលើកទី៣ រលកធំហួស

ការសាកល្បងលើកទី៤ រលកពុំសូវឃើញច្បាស់

ការសាកល្បងនានា
ការសាកល្បងបន្តក្នុងការបំព្រើករូប (ត២) 12/11/2009
Posted by achharia in CSS, កំសាន្ត-កំប្លែង.25 comments
ការសាកល្បងបន្តក្នុងការបំព្រើករូប

រូបពព្រើក (Glittering Image) (ត១) 03/11/2009
Posted by achharia in CSS, កំសាន្ត-កំប្លែង.16 comments
អបអរសាទរទិវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ !


នេះជាការសាកល្បងបន្ត ក្នុងការបំព្រើករូប
ប្រាប់ខ្ញុំមកថាហេតុអ្វី…(សម្លេងក្មេងដ៏ស្រួយស្រិប) 15/10/2009
Posted by achharia in CSS, វីឌីអូ.32 comments
ប្រាប់ខ្ញុំមកថាហេតុអ្វី…
Tell Me Why (Declan Galbraith -with Lyrics-supper young hot voice)
ការបំព្រើករូប ( Image Glittering ) 13/10/2009
Posted by achharia in ចំណេះដឹងទូទៅ.4 comments
សួស្ដី ព្រៃប្រិយមិត្តទាំងអស់
ខ្ញុំប្រើកម្មវិធី PhotoShop ដោយយកឧបករណ៍ Brush និង ម៉ូត Dissolve
ដើម្បីគូសចំណុចសតូចៗដើម្បីធ្វើរូបអោយឃើញព្រើកៗ ដោយយករូបដែលធ្វើបាន
៣សន្លឹកខុសៗគ្នាទៅដាក់បន្តគ្នាអោយមានចលនាជាប់ៗគ្នាដូចកុនក្នុងកម្មវិធី
Jasc AnimationShop3 រឺ Gif Movie Gear ហើយរក្សាវាទុកជា Gif Animation File
រឺ Flash Animation ( swf )និងឃើញថាពិបាកគន្លិគន្លាក់ណាស់ទំរាំតែបានរូបដូច
បង្ហាញខាងក្រោមនេះ។ បើអ្នកណាដឺងរបៀបធ្វើណាងាយៗជាងនេះ សូមជួយ
ប្រាប់ផង និងសូមអរគុណទុកជាមុន ។

ដែលអាចបោះតបជារូបរឺជាក្រាហ្វិកបាន ។
.
.
កង្កែប៦ លោតរំលងគ្នាទៅម្ខាង៣ 03/10/2009
Posted by achharia in សាកល្បងប្រាជ្ញា.4 comments
នេះក៏ជានិយមន័យមួយនៃពាក្យ WYSIWYG(What You See Is What You Get) ដែរ
បើប្រែតាមពាក្យគឺ អ្វីដែលអ្នកឃើញគឺអ្វីដែលអ្នកយល់ ។ ប៉ុន្តែក្នុងភាសាខ្មែរមានឃ្លាមួយ
ដែលត្រូវនឹងឃ្លានោះថា ឃើញយ៉ាងម៉េចគឺយល់អញ្ចឹងហើយ រឺនិយាយអោយកានតែ
ងាយស្ដាប់បានទៅទៀតថា យល់តាមមើលឃើញ ៖
ចំណោទគឺកង្កែប៣ពីឆ្វេងត្រូវលោតរំលងជ្រួសកង្កែប៣ទៀតដែលមកពីស្ដាំអោយបាន
ផុតគ្នាទៅម្ខាង៣ៗ នៅលើថ្មមួយជួរមាន៧ដុំ មួយដុំសំរាប់កង្កែបមួយ ។ លក្ខ័ណ្ឌគឺកង្កែប
និមួយៗអាចលោតបានតែទៅមុខហើយរំលងបានតែកង្កែបមួយម្តង រឺអាចហក់ទៅទុំលើ
ដុំថ្មទំនេរដែលនៅពីមុខបន្ទាប់។
សាកល្បងគិតរកចម្លើយដោយខ្លូនអែងសិន សិមផ្ទៀងផ្ទាត់ជាមួយដំណោះស្រាយ
ដូចក្នុងវីឌីអូខាងក្រោម
.
.
បើអ្នកធ្វើបានហើយ សូមជួយសរសេរជាចម្លើយដើម្បីអ្នកផ្សេងមើលយល់
និងបានហាត់ធ្វើតាមផង ដោយប្រើសញ្ញាបំព្រួញ ៖
/ជាកង្កែបពីឆ្វេង \កង្កែបពីខាងស្ដាំនិង Oជាដុំថ្មទំនេរ ៖
/// O \\\

ដោះស្រាយបញ្ហា ប្រុស៣ ស្រី៣ ! 28/09/2009
Posted by achharia in សាកល្បងប្រាជ្ញា.17 comments
សួស្ដី អ្នកទាំងអស់គ្នា ជាថ្មី !
នេះក៏ជាបញ្ហាដែលត្រូវដោះស្រាយស្រដៀងទៅនឹងរឿងនាយ ច្រូច ការពារឈ្នួល
ស្រីស្អាតវ័យក្មេងម្នាក់ដែលតែងតែជិះទូកឆ្លងឡើងចុះទៅចំការក្រូចជាមួយគ្នារៀង
រាល់ថ្ងៃដើម្បីបំរើនិងដាំស្លរនៅចំការដែរ។ថ្ងៃមួយ ច្រូច ជាម្ចាស់ចំការក្រូចត្រូវអុំទូក
ចម្លងឈ្នួលស្រីវ័យក្មេងដ៏ស្រស់ស្អាតនោះផង ថៅកែម៉ៅក្រូចពីរនាក់ទៀតដើម្បីអោយ
ទៅមើលចំការនិងម៉ៅក្រូចរបស់ខ្លួននៅឯត្រើយម្ខាងដ៏សន្លឹមផង។ ម្នាក់ជាថៅកែនៅ
ពោះម៉ាយរាងឡូយសង្ហា ម្នាក់ទៀតជាថៅកែកម្លោះស្រស់ស្អាត។ ដោយទូកតូច នាយ
ច្រូចដឹកចម្លងម្តងបានតែម្នាក់គត់ក៏ត្រូវរកវិធីដឹកចម្លងរបៀបណាកុំអោយថៅកែណាមួយ
មានអោកាសនៅតែពីរនាក់នឹងឈ្នួលស្រីវ័យក្មេងនោះ ដោយក្តីប្រច័ណ្ឌ ។
ដំណោះស្រាយរបស់ ច្រូច គឺ ៖
ស្ថាមភាពដំបូង ទាំងអស់គ្នានៅត្រើយខាងឆ្វេងដៃ ចុងព្រួញបញ្ចាក់ទូកនៅខាងណាដែរ ។
០ (ច្រូច) ស្រីស្អាត ពោះម៉ាយ កម្លោះ <====== ——————–
ដំបូង ច្រូច ចម្លងឈ្នូលជាស្រីស្អាតទៅមុនគេ
១ ពោះម៉ាយ កម្លោះ ======> ( ច្រូច + ស្រីស្អាត )
ច្រូចអុំមកវិញតែអែង ដើម្បីយកម្នាក់ទៀត
២ ពោះម៉ាយ កម្លោះ (ច្រូច) <====== ស្រីស្អាត
រួចយកថៅកែកម្លោះទៅ ប៉ុន្តែ…
៣ ពោះម៉ាយ ======> (ច្រូច + កម្លោះ ) ស្រីស្អាត
ពេលមកវិញ ច្រូចដាក់ស្រីស្អាតមកជាមួយដែរ មិនទុកឧិកាសឪិ្យថៅកែកម្លោះនោះទេ ![]()
៤ ពោះម៉ាយ (ច្រូច + ស្រីស្អាត ) <====== កម្លោះ
រួចទុកស្រីស្អាតនៅម្នាក់ឯងសិន ហើយក៏ដឹកថៅកែពោះម៉ាយទៅម្តង
៥ ស្រីស្អាត ======> (ច្រូច + ពោះម៉ាយ) កម្លោះ
ច្រូច បកមកវិញតែឯងដើម្បីមកដឹកអ្នកបំរើជាស្រីស្អាតនោះ
៦ ស្រីស្អាត (ច្រូច) <====== ពោះម៉ាយ កម្លោះ
អុំបណ្តើរហួចសប្បាយចិត្តបណ្តើរ ដឹកស្រីស្អាតទៅដល់ត្រើយជាក្រោយ ។
៧ ————– ======> (ច្រូច + ស្រីស្អាត) ពោះម៉ាយ កម្លោះ
ចំណោទត្រូវដោះស្រាយនោះគឺ ឥឡូវជំទង់មួយក្រុមមានគ្នា ប្រុស៣ និង សី្រ៣នាក់
បានសុំនាយ ច្រូច នាចុងសប្តាហ៍បានទៅលេងចំការក្រូចដែលនៅឯត្រើយម្ខាងនោះ ។
ទូកចម្លងនោះជិះបានតែម្តងពីរនាក់ ហើយនៅត្រើយខាងណាក៏ដោយ ខណៈណាចំនួន
ប្រុសមានលើសចំនួនស្រី នឹងកើតមានរឿងច្រណែនរករឿងវាយតប់ឈ្លោះគ្នាមិនខាន ។
តើអ្នកទាំង៦នាក់នោះ ត្រូវរកវិធីអុំចម្លងរបៀបណា ដើម្បីជៀសវាងជម្លោះបែបនោះបាន
ហើយបានទៅដល់ចំការក្រូចនាយ ច្រូច ទាំងអស់គ្នាដើម្បីកំសាន្តនាចុងសប្តាហ៍នោះ ?
( …សូមជួយរកវិធីអុំចម្លងនិងដើម្បីបានកែកំសាន្តផង )




