jump to navigation

វង្ស​ ណយ ឈ្នះ កែវ រំចង់ លើកទី៣ 06/04/2014

Posted by achharia in កីឡា, កំសាន្តកំប្លែង.
Tags: , , ,
trackback

 
វង្ស​ ណយ ឈ្នះ កែវ រំចង់ ទៀតហើយ ?
នៅថ្ងៃទី០៤ ​ខែមេសា ឆ្នាំ២០១៤នេះ ការប្រកួតគូសងសឹកកែដៃ
ជាលើកទី៣គេឃើញថា ​វង្ស​ ណយ ឈ្នះ កែវ រំចង់ ម្ដងទៀត។
ចំពោះភ្នែកខ្ញុំ នៅពីរទឹកចុងក្រោយឃើញកែរំចង់ដកថយច្រើន។
ដល់អីចឹងទៅ ការប្រកួតទៅជាលែងសូវល្អមើលទៅវិញ។ នោះបើថា
មិនមែនជាគូប្រដាល់ជើងអែកទេ ប្រហែលអាចត្រូវអាជ្ញាកណ្ដាល
បញ្ឈប់អោយប្រកួតក៏ថាបាន ហើយក៏សមសួនដែរ ដេញវាយគ្នាត្រេ
ចុះត្រេឡើងរកប្រដូចមិនត្រូវ សូម្បីតែទៅនឹងការសាកល្បងគ្នាតាមវង់
ឆៃយ៉ាំក៏ដោយ។សូមមើលនិងវិនិច្ឆ័យតាមរយៈវីឌីអូគ្លិបខាងក្រោមនេះ
 

Keo Rumchong vs Vung Noy – Bayon Khmer boxing 4-4-2014
 


 
ព៌តមានបន្ថែមខ្លះៗ​៖
វង្ស ណយ​ និង​រិទ្ធ​ កៅ ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ​និង​ម្ចាស់​ពាន​
ដឹង​អ្វី​ខ្លះ​ជុំ​វិញ​អ្នក​ប្រដាល់​ល្បី​​​ កែវ រំចង់ ?
…ថា ការ​ឲ្យ វង្ស ណយ​ឈ្នះ​គឺ​ជា​​រឿង​អយុត្តិធម៌
 
 


 

មតិ»

1. កែវរំចង់និងយ៉តសែនក្លៃហ្វ.ថ. - 06/04/2014

នឹកឃើញកាលដែលកែវរំចង់ទៅចាញ់យ៉តសែនក្លៃហ្វ៊ែរថិច្តនៅស្រុក
សៀមដែរនោះ បើខ្ញុំជាពុករបស់កែវរំចង់ ខ្ញុំនឹងមិនទាន់បង្ហាញទង់ជាតិ
ខ្មែរថាជាតំណាងអោយកីឡាប្រដាល់ស្រុកខ្មែរអីទេ ចាំពេលឈ្នះចាំដក
ចេញមករលាស់បង្អួតគេថាខ្មែរ ពេលចាញ់គ្រាន់តែប្រាប់គេថានោះគ្រាន់
តែជាការប្រកួតសាកល្បងជាមិត្តភាពនិងចង់ទៅសន្សំបទពិសោធន៍បាន
ហើយ​មិនប្រកួតជាផ្លូវការទេ ។

Keo Rumchong Vs Yodsanklai Fairtex 22-Feb-2014

2. វ៉ន​ វីវ៉ា ឈ្នះដោយឆ្លាត - 16/04/2014
3. Buakaw VS Enriko Kehl _ 720p _ HD _ 2014 - 17/04/2014

បញ្ចេញមតិ