ចូលប្លុក! ចំឧិ្យប្លក់! តាហ្មង 08/09/2009
Posted by achharia in កំសាន្តកំប្លែង, វីឌីអូ.trackback
ចំហើយ ! ប្លុកហើយ ! ចំប្លក់ហើយ !
ក្នុងវិធីបង្កប់កូដបង្ហាញឧបករណ៍លេងវីឌីអូមកពីខាង Dailymotion ដាក់ក្នុងវើដប្រែស
ដើម្បីមើលវីឌីអូណាមួយនោះ ត្រូវគិតដល់វិន័យនៃភាសា XHTML ។ ព្រោះបើធ្វើតាម
បំរាប់នៅទំព័រជំនួយរបស់វើដប្រែស វាដើរបានតែវីឌីអូណាដែលមាន id=blablabla
ដែលសរសេរជាធម្មតាសុទ្ធតែអក្សរឬលេខ គ្មានលាយសញ្ញាគំនូសលើ(-) គំនូសក្រោម(_)ដកឃ្លាឬចន្លោះទទេ ទេ ។
តែវីឌីអូមួយនេះមាន id=xa35mi_megawoosh_sport
ម្ល៉ោះហើយត្រូវសរសេរតាមវិន័យរបស់ XHTML ត្រូវជំនួស(_) ដោយ &95;
ទើបចេញវីឌីអូបាននៅទីនេះ ។ គឺកែមកជា id=xa35mi&95;megawoosh&95;sport វិញ។
បានជាសំនើចផង គួរអោយស្ងើចសរសើរផង ! 😀
Great, Clat Mean
ហេសហែ! ឈរបែខ្នងដាក់និយាយអញ្ចឹង បែបពូកែប្រយុទ្ធណាស់
ដូចអ្នកក្លាហានក្នុងរឿងគុណនិយមចិនកាប់ដាវដែរ។ 😀
គ្រាន់តែជាស្ទីលទេ។ កាលពីថតរូបណឹងភ័យក្លាចតែងាកមកវិញបាត់កាំម៉េរ៉ាផង
បានន័យថាដើរម្នាក់ឯង ?
ស្ទីលអ្នកក្លាហានប្រើកម្លាំងបាយ គឺបែរខ្នងទាំងស្រុងហើយធ្វើងើយទៀត បែបហ្នឹងឯង។ បើស្ទិលអ្នកក្លាហានប្រើ់ល្បិច គឺបែរខ្នងហើយងាកមុខមករក
កាម៉រេរាដោយដៀងភ្នែកនិងញញឹមដាក់យ៉ាងស្រទន់ផង ។