Joomla! ជាអ្វី ? (ត១) 14/09/2009
Posted by achharia in ព៌តមានវិទ្យា, CMS, Joomla.trackback
កញ្ចប់កម្មវិធី XJ! 1.0.12 ដែលមាន Xampp និង Joomla! 1.0.12 ដើម្បីសាកល្បងនិងស្គាល់ Joomla!
ចំពោះអ្នកដែលចង់ស្គាល់ ជូមឡា(Joomla!) រឺចង់សាកល្បងបង្កើតវេបសៃថ៍ជាមួយ
វានៅលើកុំព្យូទ័រជា offline រឺថាមិនបាច់ចូលអ៊ិនធ័រណិតទេនោះ តាមរយៈ URL =
http://www.joomlaos.de/option,com_remository/Itemid,41/func,startdown
/id,1693.html អាចដោនឡូដយកកញ្ចប់កម្មវិធីមួយឈ្មោះ XJ! 1.0.12 ដែលមានមួយកុំផ្លេស្រេចគឺ Xampp(Apache, MySQL, PHP និង Perl)
និង Joomla! 1.0.12 ។ គ្មានអ្វីងាយជាងនេះទេ ព្រោះការតំលើងត្រូវធ្វើតែម្តងគត់
ដោយមិនបាច់់សរសេរអី កែតម្រូវអ្វី ជ្រើសយកអ្វីក្រៅតែពីឃើញហើយធ្វើមិនដឹង
ថាអោយវាតម្លើងនៅថតធំ c:\ នោះ តែចាំបាច់ត្រូវមានជាមុនគឺកម្មវិធីសំរាប់ពន្លាត
ហ្វាយល៍បង្ហាប់ដែលមានទំរង់ជាស៊ិព (Zip file) ដូចជា winzip winrar PowerISO
ជាដើម ។ បានន័យថា កញ្ចប់កម្មវិធី XJ! 1.0.12 នេះ ពេលចុចអ៊ិនស្តាល់តែម្តង
រួច គេបានទាំង Xampp និង Joomla(គឺវេបសៃថ៍មួយ) ព្រមគ្នាតែម្តង ។
បំរាប់់បន្ថែម៖
១- ថ្វីត្បិតតែទំព័រនោះជាភាសាអាល្លឹម៉ង់ក៏ដោយ សូមចុចត្រង់ពាក្យអង់គ្លេស
Download ហើយបើវាក្រចេញកូនផ្ទាំងទំព័រសួរបញ្ជាក់អោយដោនឡូដដាក់
នៅទីណានោះ សូមចុចវាជាថ្មី។ ពេលអ៊ិនស្តាល់រឺតំលើងរួច មុននឹងបើកមើល
វេបសៃថ៍ដែលបាននោះ អាចដូរយកភាសាជាអង់គ្លេសបានដែរ ។
២- ក្រោយពីដោនឡូដបានហ្វាយល៍ xj_setup_1.0.12.zip ត្រូវពន្លាត(extract)វា
ដែលនឹងត្រូវបានជាហ្វាយល៍ធម្មតា xj_setup.exe សំរាប់ចុចវាដើម្បីអ៊ិនស្តាល់។
៣- បន្តាប់ពីការតំលើងរឺអ៊ិនស្តាល់បានចប់ហើយ នៅលើ Desktop នឹងមាន
កូនរូបតំណ( icon )ដូចសញ្ញាសម្គាល់(logo)របស់ Joomla សំរាប់អោយចុច
ដើម្បីបើកមើលវេបសៃថដែលត្រូវបាននោះ ។ អាចទៅចុចផ្ទាល់លើហ្វាយល៍
xj.exe ដែលនៅក្នុងថត C:\xampplite ក៏បានដែរ ។
៤- ឈ្មោះអ្នកប្រើនិងពាក្យសម្ងាត់សំរាប់ឡក់អ៊ិន ចូលទៅមើលនិងចាត់ចែង
រឺគ្រប់គ្រងទំព័រនៅផ្នែកខាងក្រោយ(Backend)គឺ admin ដូចគ្នា
ហើយពេលចូលទៅដល់ខាងក្រោយនឹងមានមុខនាទីជា Super Administrator ។
៥-បើចង់ជ្រើសយកអោយទំព័រដែលបាននោះចេញជាភាសាអង្ល់គ្លេសទាំងអស់
ត្រូវចុចនៅលើកូនផ្ទាំងមានតំណរួមនានានោះត្រង់ជាភាសាអាល្លឺម៉ង់
Amwendung -> Konfiguration -> Sprachen -> English ។
***
ការចម្លងបាន ទាំងកញ្ចប់កម្មវិធី ទាំងរូបភាពនិងសំនេរណែនាំនានាពីទំព័រនោះមក
មិនត្រូវបានអនុញ្ញាតអោយយកទៅចែកចាយបន្តទេ ត្រូវគោរព ច្បាប់រក្សាសិទ្ធ ។
( នៅមានត ពី Frontend & Backend ។ តួអក្សរខ្មែរយូនីកូដនៅឯណា ? )
បំណងល្អម្ដងទៀត!
សម្រាប់អ្នកដែលចង់ សិក្សា Joomla ដោយខ្លួឯងសូមសិក្សាតាមសៀវភៅ Joomla for dummies អាច Downlaod បាន នៅឯ http://freedownload2day.blogspot.com/2009/09/download-free-e-book-joomla-for-dummies.html
អរគុណ អធិរាជម្នាក់ទៀត បានឆ្លៀតមកប្រាប់ម្តងទៀត។
Joomla for dummies ជូមឡាសំរាប់ពួកភ្លើៗ ? 😀
មួយស៊េរី for dummies ហ្នឹងតាំងពីអំពី HTML CSS Joomla…
ខ្ញុំធ្លាប់បានមើលត្រួសៗនិងប្រៀបធៀបទៅនឹងសៀភៅដទៃៗ
ទៀតឃើញថា for dummies នោះគឺសំរាប់ពួកល្ងីល្ងើមែន ។
អ្នកឆ្លាតៗ គេមុខជាមិនជ្រើសយកសៀវភៅធឺនោះមករៀនទេ !
ព្រោះដូចគេសរសេរប្រាប់នៅក្របហើយថា សំរាប់ពួកភ្លើ ! 😀
ខ្ញុំគិតថា អ្វីដែលខ្ញុំជ្រើសយកមកដាក់ក្នុងកំណត់ហេតុរឺសំនេរ
រំលឹកនៅទីនេះ ជាសំរាំងរបស់ខ្ញុំហើយ សំរាប់ខ្ញុំ។ ជាពិសេស
ទៅទៀតនោះគឺ ការរៀបរាប់របស់ខ្ញុំជាភាសាខ្មែរ ។
ខ្ញុំបានតាមទៅមើលទំព័រ Khmer funny zone ហើយ ។ សំបូរ
របស់របរនាំអោយបានសើចមែន ដែលជាចំណូលចិត្តរបស់ខ្ញុំ
មួយដែរ ។ អរគុណជាថ្មីដល់ អធិរាជម្នាក់ទៀត ដែលឆ្លៀតបាន
មកលេងប្លកខ្ញុំ ដោយនាំទាំងបំណងល្អៗយកមកផ្ញើផង !
.
ពួកសៀវភៅFor Dummy ណ្នឹងបើតាមខ្ញុំដឹង អ្នកណាក៏ស្អប់ដែរ !
ខ្ញុំក៏គិតដូចនោះដែរ ការរៀបរាប់ក្នុងនោះដូចជាវែងអន្លាយពេក ចំពោះខ្ញុំ។
ចង់បានសៀវភៅដែលទាក់ទងនឹង Joomla ល្អៗ សូមចុចត្រង់នេះ http://seangsophorn.wordpress.com/download/
ស្វាគមន៍ សុភ័ណ្ឌ ! និងសូមអរគុណដែលបានឈៀងមកដល់ប្លកខ្ញុំនេះ ទាំង
ចំពោះ យូអអិល(url) ដ៏មានប្រយោជន៍ដែរ ។ ខ្ញុំតាមទៅមើលទំព័រហ្នឹងហើយ
តែសៀវភៅអំពី Joomla ទាំងពីរនោះ គេប្រាប់ថា៖
Such file does not exist or it has been removed for infringement of copyrights. និងមួយទៀតថារកមិនឃើញ អោយផ្ទៀផ្ទាត់តំណឡើងវិញ
Die Datei konnte nicht gefunden werden. Bitte prüfen Sie den Downloadlink.(ភាសាអាល្លឺម៉ង់) ។ ទាំងសៀវភៅទាំងទំព័រសំរាប់រៀន និង
ឯកសារសំរាប់ស្រាវជ្រាវនោះមានច្រើនណាស់នៅលើប្រព័ន្ធអ៊ិនធ័រណិតនេះ
តែជាភាសាខ្មែរ នៅមានតិចបំផុតនៅឡើយ។ជួយបន់អោយតែតម្លៃសេវា
អ៊ិនធ័រណិតស្រុកខ្មែរយើងឆាប់បានថោកធូរថ្លៃ ដើម្បីសិស្ស និស្សិតគ្រប់គ្នា។
ខ្ញុំរីករាយណាស់បានមកជូយប្រាប់និងរំលែកពិសោធន៍នានាដល់គ្នាយើងជា
ខ្មែរទាំងអស់គ្នា ។
អូរ! ប្រហែលជា ឯកសារទាំងអស់នោះគេលប់វាចោលអស់ហើយ ។ យើងស្វែងរកវាតាមរយះ Google បាន ។
Keyword Search: Building Websites with Joomla 1.5 + Download
អរគុណ សុភ័ណ្ឌ ! ខ្ញុំគិតថាដូចនោះដែរ វាជាសៀវភៅដែលគេលក់ដូរ ។
តាមខ្ញុំដឹងខ្លះៗ នៅ mininova.org ក៏អាចដោនឡូដយក eBook មកសំរាប់
អាននិងសិក្សាឬស្វែងយល់បាន ស្ទើតែគ្រប់មុខវិជ្ចាដែរ ។
http://www.screenbooks.net/e/joomla/sbframetoc.htm