jump to navigation

រូបភាពថ្ងៃទី 10.10.10 10/10/2010

Posted by achharia in ចំណេះដឹងទូទៅ, CSS.
trackback

 

ទស្សនៈខ្លះៗចំពោះលេខ ១០ ក្នុងសង្គមខ្មែរ

 

Gif animation on the 10.10.10

 
ថ្ងៃអាទិត្យនេះចំថ្ងៃទី១០ ខែទី១០ ឆ្នាំ២០១០ បើសរសេរកាត់តាមពូកបារាំងគឺ 10.10.10 ។
មិនដឹងថាមានអ្វីដាក់ប្រកាសក្នុងប្លក់ ក៏រកនឹកធ្វើរូបមួយនេះដាក់ស៊ុមចែកគ្នាមើលលេង ។

ក្នុងសង្គមខ្មែរ លេខ ១០ នេះខ្លះជឿថាជាលេខមិនល្អ លេខមិនផ្ដល់លាភសំណាង ។
ជណ្ដើរផ្ទះ ខ្ទម វិហ៊ាររឺអគារខ្ពស់នានា កម្រមានគេធ្វើ​១០កាំណាស់ ។
ដងសន្ទូចដងបំបក់ត្រី គេរាប់ថ្នាំងពីងពង់មិនយកអោយត្រូវដប់ថ្នាំងទេ ។
ផងដែរ គេក៏តែងជេរដៀលគ្នាដោយយកលេខដប់នេះមកប្រើជាមួយ ។
ឧ. យី! អានេះដប់គត់តែម្ដងគ្មានដឹងខ្យល់អីសោះ រឿងហ្នឹងខ្ញុំមិនដឹងទេ
គឺដប់គត់ហើយ…។ល។ បើក្នុងល្បែងបៀបារាំងឬអាបីសន្លឹក កាលណា
បូកទៅបាន១០ឬ២០គត់ គឺបៀស្អុយចាញ់គេ ។ បើមនុស្សដប់គត់ គ្មាន
នរណាអោយតំលែទេ គឺគេចង់ថាជាមនុស្សល្ងង់អត់ចេះអី ។

តែបើមនុស្សមិនគ្រប់ដប់ ក៏មានន័យអវិជ្ជមានដែរ គឺគេចង់ថារាប់មិនបានគ្រប់ដល់ដប់
រឺរាប់ដប់មិនគ្រប់ ។ ដូច្នោះ មនុស្សដប់គត់ក៏មិនល្អ មនុស្សមិនគ្រប់ដប់ក៏មិនល្អ
ទាល់តែ មនុស្សដឹងដប់និងស្គាល់រាក់ជ្រៅ ទើបថាជាមនុស្សល្អ ។

បើរាប់តាមក្បួនតៅ(TAO)របស់ចិន ពី១+៩ ២+៨…គឺ១រាក់+៩ជ្រៅ
រួចអនុវត្តដោយរាប់បកមកវិញ៩+១ ៨+២..បញ្ច្រាសមកវិញឡើងចុះៗ
គឺមុខតែរាប់មិនគ្រប់មែនហ្នឹង បើមិនហាត់អោយបានដល់កំរិតទេ… 😆
នេះសំរាប់អ្នកដឹងដប់និងដឹងរឿងរាក់ជ្រៅ ។
បើចង់ដឹងដប់និងស្គាល់រាក់ជ្រៅ គួរស្វែងរកអានសៀវភៅក្បួនតៅ(TAO) របស់ចិន ។

(ទាញយកសៀវភៅក្បួន Tao មួ​យជាភាសាអាល្លឺម៉ង់)
-ជាភាសាអង់គ្លេស រកមិនទាន់ឃើញកន្លែងចែកចាយទទេៗទេ ។
-ជាភាសាខ្មែរ កាលពីសម័យសាធារណរដ្ឋធ្លាប់មានគេបោះដែរ
បើនរណានៅមានសេសសល់ សូមជួយចែករំលែកផងបើអាច ។

 

មតិ»

1. Kyle Ahner - 30/11/2010

Hey I like your post !

achharia - 30/11/2010

Thanks for visiting my blog and also for reminding of Hemorroids .
I’ll try to spend less time sitting befor the screen.

2. Alcoholism - 05/12/2010

SMART Recovery helps people recover from all types of addictive behaviors including alcoholism, drug addiction, gambling addiction, food addiction, …

3. rella - 12/04/2012

how would you do that? which program did you use in creating gif animation with this effect?

it looks so awesome.


បញ្ចេញមតិ