jump to navigation

រូបកំរើកប្រចាំខែប្រាំ២០១១ & The best of… 10/05/2011

Posted by achharia in កំសាន្តកំប្លែង, ចំរៀង MP3, រូបកំរើក, វីឌីអូ.
Tags: , ,
trackback

 

រូបកំរើក ទៀតហើយ ?

( ជាសំនួរចោទសួរខ្លួនអែង ឆ្លើយខ្លួនអែង ! )
-ម៉េចមិនសរសេរថា ​រូបកម្រើក ? ព្រោះវាមកពីពាក្យ ក្រើក រឺ កក្រើក អោយ
គេដឹងថាជាអ្នកចេះក្បូនវេយ្យាករណ៍ដឹងរឹសគល់នៃពាក្យដើមជាព្យាង្គតំរួត ?
-ម៉េចមិនសរសេរថា រូបជីវចល រឺ រូបជីវចលនា អោយគេដឹងថាជាអ្នករៀន
បានច្រើន ជាអ្នកធ្លាប់បួសរៀន ចេះពាក្យវប្បធម៌និយាយលាយសុទ្ធតែពាក្យ
បាលីនិងសំស្ក្រឹត ?
-ម៉េចមិនសរសេរតាមវចនានុក្រមបែបតំរួតថា កម្រើក ?
 
ចំលើយគឺ មកពីភ្នែកខ្ញុំអន់បន្តិចទៅហើយ បើសរសេរបែបរាយមើលទៅស្រឡះ
ភ្នែកជាង ស្អាតជាង ស្រួលមើលស្រួលអានជាង ហើយខ្ញុំអត់សូវច្បាស់ខាងពាក្យ
បាលីសំស្ក្រឹតអីអស់ហ្នឹងដែរ ប្រើស្រួលមិនស្រួលខុសន័យ​ លើសន័យដើមនៃ
ពាក្យនោះទទេក៏មាន ។ ដូចជាថាបើ ជីវៈ ហើយម៉េចចាំបាច់ ចល រឺ ចលនា
ថែមទៀត ? រវាងពាក្យ ជីវចលនរូប រូបមានចលនា រូបកំរើក សំរាប់អោយកូនខ្មែរ
ទោះកូនក្មេងក៏ស្ដាប់ភ្លាមទៅយល់ភ្លែតនោះគឺ រូបកម្រើកកំរើក ជាជំរើសរបស់ខ្ញុំ ។
តាមវចនានុក្រម ?
ជំនាន់ខ្ញុំអាចសរសេរពាក្យ អោយ រឺ លឺ …បាន ដែលក៏គ្មានក្នុងវចនានុក្រមដែរ
ហើយខ្ញុំកំពុងចាំនៅខាងមុខត្រង់ចំណុចនៃវិវត្តន៍ចុងក្រោយនាឆ្នាំ១៩៧៥ និងកំពុង
តាមមើលការវិវត្តរបស់អក្សរសាស្ត្រខ្មែរជាបន្តបន្ទាប់ទៅមកទៀត។
 
នេះគ្រាន់តែរវាងពាក្យខ្មែរនិងពាក្យកំចីពីពាក្យបាលីសំស្ក្រឹត ។​ នៅមានផងដែរ
ដូចជាឈ្មោះខែទីប្រាំប្រចាំឆ្នាំរាប់តាមប្រតិទិនសុរិយគតិត្រូវបានហៅខុសៗគ្នាថា
ខែឧស្សភា ចំពោះអ្នកបានរៀនសូធ្យតាមសាលានិងប្រើជាផ្លូវការ
ខែប្រាំ​ ចំពោះអ្នកស្រែចំការនិងរកស៊ីលក់ដូរតាមផ្សារធម្មតាៗឆាប់ស្ដាប់គ្នាបាន
ខែមេ(Mai) ចំពោះអ្នកចេះបារាំងនិងទំលាប់ចូលចិត្តនិយាយលាយពាក្យបារាំង
ខែមេយ(May) អ្នកចេះអង់គ្លេស៍និងទំលាប់ចូលចិត្តនិយាយលាយពាក្យអង់គ្លេស៍
ខែម៉ាយ(Mai) ចំពោះអ្នកខាងនិយាយលាយភាសាអាល្លឺម៉ង់។ល។
ដែល ខែប្រាំ ហ្នឹងក៏ជាជំរើសរបស់ខ្ញុំដែរ ។
 


(ប្រភពរូប)
 
vvbridge
 
vvbridge

THE BEST OF COUNTRY SISTERS


 


មតិ»

1. Long - 11/05/2011

សួស្តី! ហិហិ

2. achharia - 11/05/2011

 

សួស្ដី ប្អូនឡុង !
អរគុណប្អូនបានមកអើតបង ។
លឺសូរសំណើច សង្ឃឹមថាប្អូនក៏
កំពុងបានសុខសប្បាយដែរហើយ!
🙂 🙂 🙂
3. Long - 11/05/2011

ដាក់រូបអស់ទាស់! ហិហិ​ សុខធម្មតាទេបង! សង្ឃឹមថាបងសុខដូចគ្នា! ហិហិ

achharia - 11/05/2011

បានសុខហើយទាល់តែមានសប្បាយផងដែរទើបត្រូវនឹងពាក្យថា
សុខសប្បាយ ! ហិហិ !

4. David - 15/05/2011

សួស្តីលោក កែវ ឈុន
១. ធ្លាប់សរសេរនិងអានតែតម្រួតដល់មកឃើញសរសេររាយអញ្ចឹងល្អមើល
ម្យ៉ាងដែរ ។ តម្រួតហ្នឹងហើយដែលអាចជាចំណែកនៃជើងព្យញ្ជនៈខ្មែរ អំណឹះ
តទៅបើលែងមានអក្សរតម្រួត អក្យរផ្ញើជើងក៏គួរដូរជារាយសរសេរលើបន្ទាត់
តែមួយ ហើយទីបំផុតទាំងស្រៈទាំងព្យញ្ជនៈត្រូវនៅលើបន្ទាត់តែមួយដូចពួក
ភាសាប្រើអក្សរឡាតាំង ។

២. ធលាប់សរសេរនិងអានតែតំរួតដល់ឃើញសរសេររាយអញ់ចឹងលអមើល
មយ៉ាងដែរ ។ តំរួតហនឹងហើយដែលអាចជាចំណែកនៃជើងពយញ់ជនៈខមែរ។
អំណឹះតទៅបើលែងមានអក់សរតំរួត អក់សរផញើជើងក៏គួរដូរជារាយនៅបន្ទាត់
តែមួយ ហើយទីបំផុតទាំងសរៈទាំងពយញ់ជនៈតរូវនៅលើបន់ទាត់តែមួយ
ដូចភាសាបរើអក់សរឡាតាំង ។

អំណាចនឹងដូរហើយ ដូរឲ្យអស់ ៖ បំណាច់នឹងបាប សូមឲ្យឆ្អាបមាត់ ។

http://4khmer.wordpress.com/2007/06/22/%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%91%E1%9F%84%E1%9E%9F-%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%80%E1%9F%82%E1%9E%9C-%E1%9E%88%E1%9E%BB%E1%9E%93/

achharia - 15/05/2011

ចម្ពោះ ចំពោះ David
(មិនដឺងច្រលំរឺចង់មានន័យថាម៉េចទេ បានហៅខ្ញុំលោក​កែវ ឈុន ?)

សូមអបអរសាទរ David ដែលមានភ្នែកដ៏មុតក្រលេកមើលឃើញ
ទៅដល់ចំនុចមួយខាងមុខដ៏សែនឆ្ងាយសន្លឹម… សន្លឹមស្ទុងៗនៅ
ហួសពីចំនុចដែលលោក កែវ ឈុន បានចង្អុលបង្ហាញតាមរយៈ
សំនេរនានាក្នុងវេបសៃថ៍វត្តខ្មែរនៅស្វ៊ិសជាលើកដំបូងនោះទៅទៀត ។ ចំនុចដ៍សន្លឹមនៅខាងមុខមើលឃើញព្រាលៗស្ទុងៗហ្នឹងហើយជា
ដំណាក់កាលមួយនៃវិវត្តន៍ទៅមុខរបស់អក្សរសាស្ត្រខ្មែរ ជាចំនុច
គោលដៅមួយដែលមានតាំងពីសម័យសាធារណរដ្ឋខ្មែរនាអំឡុង
ឆ្នាំ១៩៧០-១៩៧៥ សម័យខេមរយានកម្មដែលធ្លាប់បាននិងកំពុង
សំរុកបោះពួយទៅរក តែជាអកុសលដំនើរនេះត្រូវបានទប់បង្អាក់
រារាំងដោយបន្ទាត់នយោបាយចោលម្សៀតបន្ទាប់មក(ពួកអាពត)…
ជាចំនុចនៃគោលដៅមួយដែលកូនខ្មែរ យុវជនខ្មែរអ្នកស្រលាញ់
ភាសានិងអក្សរខ្មែរមួយចំនួនធំសព្វថ្ងៃមិនបានតាមខំព្យាយាមពិនិត្យ
មើលអោយច្បាស់ដូច ដេវិដ រឺមិនហ៊ានក្រលេកភ្នែកមើលអោយចំ
ជ្រុងសំរស់ទាន់សម័យកុំព្យូទ័រនេះទេ ផ្ទុយទៅវិញគឺកំពុងគាស់កាយ
ស្រាវជ្រាវរកអ្វីដែលធ្លាប់កាត់បន្ថយបោះបង់ ដែលធ្លាប់បាត់បង់និង
វង្វេងភ្លេចភ្លាំងច្រឡំបល់គ្នា ដូចជាថារកគ្រឿងរទេះដែលបាត់បង់
បាក់បែកមកផ្គុំរៀបអោយបានជារទេះវិញសិនទើបនាំគ្នារកទិសដៅ
ថ្មីថាត្រូវបរទៅណា ដែលខ្លះនៅខ្លាចញញើតញញើមមិនដាច់ចិត្ត
ហ៊ានធ្វើដំនើរទៅមុខទៀតទេ ថែមទាំងនៅក្រាបក្រាញចាប់អោបកង់
រទេះយ៉ាងជាប់ខ្លាចទៅមុខវង្វេងផ្លូវ ។ វប្បធម៌មិនមែននិយាយតែអំពី
អក្សរសាស្ត្រ សីល្បៈរបាំរាំច្រៀងទេ គឺរាប់ទាំងរបៀបរស់នៅ នាំគ្នា
រស់នៅ និងគ្រឿងសំភារៈសំរាប់ជីវិតដែរ…ម៉េចក៏ខ្មែរយើងចេះនាំគ្នា
និយមខោបារាំង ខោខៅប៊យ អាវសឺមិ អាវយឺតពីបរទេស វីឡាម៉ូត
បរទេស សំពះហើយចាប់ដៃរួចថើបឆ្វេងថើបស្ដាំទៀត…ម៉េចមិនចេះ
មានគំនិតខ្លាចរអាបាត់បង់អ្វីដែលជាអត្តសញ្ញាណជាតិ ហើយនាំគ្នា
ចងក្បិន អាវបំពង់ កតាំងដើរពេញតែផ្សារវិញទៅ ។ បើទាំងអស់គ្នា
ហ៊ានប្រើហ៊ានសរសេរចាត់ដូចស្រមោលសំនេរជាគំរូបែបទី២ នៅរាប
រាយគ្នាល្អមើល ស្រួលអាន ពូកែចាំបានរឹសគល់ពាក្យ ដូចទៅនឹងការ
ហ៊ាននិយមចូលចិត្តស្លៀកខោបារាំង ចាប់ដៃរលាក់ និយាយហេឡូ
សួស្ដី ជំនួសពាក្យជំរាបសួរនោះ ម្ល៉េះសំនេរនៃអក្សរខ្មែរមិននៅកក
កុញរដុំរដៀនត្រួតគរលើគ្នាបានយូររហូតមកដល់សព្វថ្ងៃនេះទៀតទេ !
ខ្ញុំមិនយល់ថានិងមិនមើលឃើញថាសំនេរបែបទី២នោះជាការបញ្ជោះ
បន្សោកចំអកឡកលើយរឺដើម្បីលេងសើចទេ ។ នោះជារូបភាពពិតមួយ
ដែលខ្ញុំតែងស្រមៃនឹកដល់នៅពេលខាងមុខដ៏ឆ្ងាយសែនឆ្ងាយសន្លឹម ។

អរគុណ ដេវិដ ដែលក្រលេកឃើញបានរឺរត់ទៅដល់ទីខាងមុខដ៏សន្លឹម
នោះហើយ ហើយយកគំរួពីរបីក្ដាប់ សាកពីរបីបន្ទាត់មកលាតត្រដាង
បង្ហាញប៉ាន់ចែកគ្នាមើលនិងប្រៀបធៀបពិចារណាសំរាប់កូនខ្មែរតទៅថ្ងៃ
មុខថ្ងៃក្រោយ ។ ខ្ញុំបានទៅអានតាមតំណដែល ដាវិដ ដាក់នោះហើយ
ត្រង់ ឧសភា អ៊ុសភា អុសភា នោះខ្ញុំគិតថាខ្មែរមិនល្ងង់ជាងពួកសៀម
ដែលវាក៏មិនសរសេរ ឧ ហ្នឹងក៏នៅតែយល់ថាខែទីប្រាំដែរ ក៏មិនអន់ដល់
ថ្នាក់វង្វេងងងឹតឈឹងរកន័យនៃពាក្យ ឧសភា នោះមិនឃើញ ថារលាយ
ខ្លឹមសារនៃពាក្យ ឧសភា នោះបាត់អស់ទេ។ តែឈានដល់ដំណាក់កាល
ប្រើ អ៊ុសភា ហើយគឺទាំងអស់គ្នាក៏គង់ដឹងចាំដែរថា អ៊ុ ហ្នឹងគឺជំនួស
ហ្នឹងហើយ ។ គឺមិនខុសពី ឲ្យ >ឱ្យ >ឱយ >អោយ នេះដែរ ។ ខ្ញុំកំពុង
ឈរចាំនៅម្ដុំ អោយ ទាំងបោយដៃហៅអ្នកនៅម្ដុំ ឲ្យ ម្ដងៗអោយមក
មុខផងដែរ …ដោយយកគំរួតាមពួក ហើ្យ និង ហើយ
ការព្យាយាមសរសេរជាព្យាង្គរាយដាក់លាយម្ដងមួយពាក្យៗទៅតាម
កាលៈទេសៈទៅបាននេះក៏ដូចការដកស្មៅរឺរើសសំរាមចេញពីសួនសំនេរ
នៃអក្សរខ្មែរម្ដងបន្តិចៗដែរ បើមិនទាន់បានជ្រះស្រលះធេងក៏ចាត់ទុកបាន
ថាជួយកែសំរួលដល់ទាំងរបៀបសរសេរ ទាំងការសរសេរ ទាំងសំនេរ
ទាំងគំហើញនិងអំនានបានខ្លះៗហើយផងដែរ ។

…នេះគ្រាន់តែជាជ្រុងមួយនៃការយល់ឃើញរបស់ខ្ញុំប៉ុននេះសិន ។ល។

អរគុណ !

***ក្រលេកមើលចំនុចមួយនៅសន្លឹមខាងក្រោយនាឆ្នាំ១៩១៥ ដោយលោក Georges Maspero
(Grammaire de la langue khmère, 1915)

 
.


.

បន្ថែម ៖
អំណាចនឹងដូរហើយ ដូរឲ្យអស់ ៖ បំណាច់នឹងបាប សូមឲ្យឆ្អាបមាត់ ។
 
បំណាច់នឹងដូរហើយ ដូរអោយអស់ គួរតែត្រូវនឹងឃ្លាថា
ប្រហុក បំណាច់នឹងលូកហើយ លូកអោយកប់ខ្លៀក !
យកន័យបាញ់ឈៀងងដូចគ្នា សូមឆ្លើយប្រាប់ ដេវិដ វីញថា
អោយលូកយ៉ាងម៉េច បើគ្រាន់តែបង្ហើបបន្តិច ម្នាក់ៗយកដៃ
ខ្ទប់ច្រមុះរត់គេចឆ្ងាយ ស្រែកប្រញាយថាស្អុយណាស់ទៅហើយ ។
 
ចំណែកត្រង់ថា បំណាច់នឹងបាប សូមអោយឆ្អាបមាត់នេះ
ខ្ញុំគិតថាយើងកំពុងតែភ្លក់ជាមួយគ្នាពីរនាក់ហើយ តែក៏នៅ
មិនជឿដែរថា ការបាញ់ចេញយោបល់ឆ្ងល់សួរដេញដោលគ្នា
តាមអ៊ិនធើណិតនេះថាជាបាបកម្ម ហើយខ្ញុំក៏មិនដែលនឹកនា
ដល់ការបានឆ្អាបបានផ្អែមមាត់ លុយកាក់បុណ្យសក្តិល្បាក់ល្បី
សូម្បីតែបន្តិចណាឡើយ ។ ខ្ញុំកំពុងបានសុខសប្បាយ ស៊ីឆ្ងាញ់
ដេកស្រួលហើយ…ហើយពេលទំនេរក៏លេងប្លកលេងអ៊ិនធើណិត
ដើម្បីប្ដូរឆ្លាស់ការកំសាន្តសប្បាយប៉ុននោះ ។

.
 


 


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: