តាមក្បួន Feng Shui ដេកក្បាលទៅទិសណាល្អ ? 08/07/2011
Posted by achharia in កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ចំណេះដឹងទូទៅ, ផ្សេងៗ
trackback
ទិសដំណេកទាំងឡាយរបស់អ្នកដែលនាំមកនូវភ័ព្វសំណាងល្អតាមក្បួនហ្វិងស៊ុយ
(Your Lucky Feng Shui Sleeping Directions)
តាមជំនឿក្នុងសង្គមខ្មែរយើង ខ្លះនិយាយប្រាប់តគ្នាថាចាស់ៗហាមមិនអោយដេក
យកក្បាលទៅទិសខាងលិចទេ ព្រោះនាំអោយរាសីឬយីអ៊ុនដាក់ កើតផលអាក្រក់
ច្រើន ។ តែបើស្ដាប់ការពន្យល់រៀបរាប់តាមក្បួន Feng Shui របស់ចិនដូចក្នុងវីឌីអូ
ខាងលើនេះ ឬមើលនៅទំព័រ http://www.fengshuidiva.com/compass.html
អ្នកខ្លះត្រូវនឹងឆ្នាំកំណើតខ្លួនដេកក្បាលទៅទិសខាងលិចនឹងបានផលល្អទៅវិញ។
អាចជាបញ្ហាខ្លះបានគឺ ចំពោះគូជាសង្សារឬជាប្តីប្រពន្ធដែលដេកទន្ទឹមគ្នាលើគ្រែទៅ
ទិសណាមួយតែមិនចំទិសអោយបានត្រូវទិសល្អទាំងពីរនាក់បាន។ អញ្ចឹងហើយទើប
បានទាំងចាស់ៗចិនក៏ដូចចាស់ៗខ្មែរតែងស្វែងរកការគន់គូររកគូតាមខែឆ្នាំអោយត្រូវ
គ្នាផងដែរមុននឹងសំរេចផ្សំផ្គុំកូនចៅអោយមានគូស្រករជាប្តីប្រពន្ធនឹងគ្នា។មិនចំពោះ
តែរឿងឆ្នាំត្រូវទិសនៃដំណេកអោយដូចគ្នាទេ តាមក្បួនហោរាខ្មែរយើងខ្លះមានការគិត
គន់គូរតាំងពីធាតុដូចជា ធាតុទឹក ដី ឈើ ភ្លើង ក៏ត្រួវអោយត្រូវគ្នា បន្សំលេខផ្ទះបុណ្យ
ក៏ត្រូវអោយមានសសរជញ្ជាំងដំបូលគ្រប់ជាដើម គឺដើម្បីទាំងក្ដីសុខសប្បាយរុងរឿង
ថ្កុំថ្កើង មានទ្រព្យសម្បត្តិ មាសប្រាក់ យសសក្តិ អាយុវែងយឺនយូរ ហៅថាសុភមង្គល
សិរីសួស្ដី ជ័យមង្គលហ្នឹងហើយ។
ទំនាយតាមក្បួនហោរានេះគ្មានភស្តុតាងអោយឃើញជាក់ស្ដែងភ្លាមៗដូចពិសោធន៍នានា
ខាងផ្នែកវីត្យាសាស្ត្រមានរូបមន្តពន្យល់តាមហេតុចេញផលទេ ព្រោះជាការកំណត់ដោយ
សន្និដ្ឋានបែបទំនាយតៗមួយដែលត្រូវការរយៈពេលវែងរាប់ឆ្នាំរាប់អាយុឬប្រចាំជីវិតទើប
ផ្ទៀងផ្ទាត់ដឹងលទ្ធផលបាន។ដោយគ្មានការពន្យល់អោយច្បាស់ជាក់លក្ខណ៍នេះហើយ
ទើបមនុស្សភាគច្រើនមិនសូវជឿឬមិនចង់ជឿ ព្រោះគូស្នេហ៍ដែលគេស្រលាញ់នោះមាន
ទំហំធំធេងជាងជើងលេខមិនល្អជាឧបសគ្គនោះទៅទៀត បើមាន។ដូច្នេះហើយបានម្នាក់ៗ
ក៏ដូចគូប្រចាំជីវិតនិមួយទទួលបានសុភមង្គល ក្រមាន បុណ្យសក្តិតូចធំ ល្ងង់ឆ្លាតចេះដឹង
ខុសៗគ្នា ទៅតាមជើងលេខខែឆ្នាំពេលវេលាកើតនិងលទ្ធផលនៃទិសដំណេកដែលខុសៗ
គ្នាហ្នឹងដែរ ។
…នេះបើនិយាយតាមក្បួនតម្រាហ្វិងស៊ុយចិននិងហោរាសាស្ត្ររបស់ខ្មែរយើង ។
តើអ្នកកើតឆ្នាំអ្វីហើយគប្បីដេកបែរក្បាលទៅទិសណាដែរ ? ដំណេកសព្វថ្ងៃត្រូវទេ ?
គិតថាមិនចុចមើលក្លីបយូធូអំពីដំណេកនោះទេ ព្រោះAchharia ធ្លាប់ទាយលេខទូរស័ព្ទឲ្យម្តង លទ្ទផលគឺ អាក្រក់ពេញទី ។ រឿងដំណេកនេះក៏អញ្ចឹងដែរ ដោយដីថ្លៃសង់ផ្ទះត្រូវមើលទិសផ្លូវជាងមើលតាមហោរ៍ ដោយផ្ទះចង្អៀតដេកឲ្យតែបានលក់ៗទៅ អត់បានគិតគូររឿងក្បួនខ្នាតអីទេ ។ យ៉ាងណាក្តី នេះក៏ជាតម្រាបរមបុរាណមកដែរ ហើយក៏មិនកើតពីការចេះតែថានោះក៏ទេដែរ គឺចេញពីបទពិសោធន៍ច្រើនដំណរមនុស្ស ។
អរគុណដែលបានចែករំលែក ។
សួស្ដី khmerling !
ខ្ញុំចាំមិនបានថាខ្ញុំធ្លាប់ទាយលេខទូរស័ព្ទអោយ khmerling
ហើយថែមទាំងចេញជាលទ្ធផលអាក្រក់ផងដែរនោះម្ដងណាទេ
ប្រហែលច្រឡំហើយមើលទៅ ។ ចំពោះរឿងទិសនៃដំណេកនេះ
ខ្ញុំក៏មិនទាន់សូវជឿដែរ គឺទើបតែដឹងពេលមើលតាមយូធូបប៉ះនេះ
អែង ហើយនឹងចាប់ផ្ដើមសង្កេតពីអីឡូវនេះទៅតើត្រូវដូចក្បូនហ្នឹង
ទេ ។ ជាមួយក្បូន ហ្វិងស៊ុយ នេះខ្ញុំជឿច្រើនក្នុងការរៀបចំផ្ទះសំបែង
ដែលខ្ញុំគិតតាមទៅឃើញមានលក្ខណៈសមហេតុផលច្រើន។
ក្បួនតម្រាពីបរមបុរាណដែលបានមកពីបទពិសោធច្រើនតំណមនុស្ស
មកហើយនេះ ពិតជាគួរអោយចាប់អារម្មណ៍និងគូរអោយតាមដានតាម
សង្កេតផ្ទៀងផ្ទាត់ជាមួយលទ្ធផលណាស់ដែរ ចំពោះខ្ញុំ ។
អរគុណ khmerling ដែលបានរួមចាប់អារម្មណ៍ពីជំនឿបែបនេះដែរ ។
ដេកក្បាលទៅទិសណាល្អ ? ទៅណាទៅៗ កុំអោយតែ ធ្លាក់ពីលើគ្រែ
គិតចឹងក៏ស្រួល 🙂
យ៉ាប់គ្នាអ្នកមានឆ្នាំដែលមានទិសល្អផ្ទុយគ្នា
ឧ.មួយត្រូវទៅជើងមួយត្រូវទៅត្បូង ទាល់តែ
69 រាល់យប់ហើយបានបាន 😉
ថ្ងៃខែញ៉ុមបែបត្រូវតែដេកក្បាលទៅលើហើយ បានមានរាសីខ្ពស់
ហេហេ៎ ពូកែកំប្លែងផងតើ ! អរគុណ ប្រុញ បានចូលលេង ។
មុននឹងយកប្រពន្ធរកគ្រូមើលសិន បើដេកក្បាលស្របគ្នា ចាំយក
បើមិនស្របគ្នាទេ កុំយកឥតផ្លូវទេ ហើយបើជ្រុលហើយ ចាំបបួល
គ្នាដូរ ទើបបានល្អ ៚
បើរកអោយត្រូវឆ្នាំគ្នាមុនចាំការ មិនពិបាកដូរគ្នា ។
តែមានមនុស្សច្រើនណាស់មិនចង់ជឿក្បួនហោរ៍
ព្រោះទំហំនៃសេចក្ដីស្នេហារវាងគូសង្សារវាធំធេង
ជាងអ្វីទាំងអស់ ។ ខ្លះពូកែបញ្ឆោតខ្លួន ហោរ៍ណាទាយថា
ល្អបានជឿ បើទាយថាមិនល្អ អត់ជឿ ។ ចឹងហើយបានជា
មានស្ថានភាពគ្រួសារមិនដូចគ្នាដូចខ្ញុំបានរៀបរាប់រួចមក
ហើយខាងដើម ។ ខ្លះមានទ្រព្យច្រើន មានបុណ្យសក្ដិធំខ្ពង់ខ្ពស់
តែមិនបានសុខទេ ។ ខ្លះមិនមានទ្រព្យច្រើនតែបានសុខសប្បាយ
ក្នុងរង្វង់គ្រួសារច្រើនជាង ។
ខ្ញុំក៏មានក្បួនដែរ សម្រាប់អ្នកស្វែងរកគូរ ដើម្បីអោយត្រូវគ្នា តែមិនមែនដំណេក ឬថ្ងៃខែឆ្នាំនោះទេ តែតាមផ្នែកវិជ្ជាជីវៈទៅ វិញ តាមរូបមន្ត PEEHS05 ដូចបានឃើញស្រាប់ហើយ តើ Achharia យល់យ៉ាងម៉េចដែរ ?
សួស្ដី Lovepeehs05 !
ខ្ញុំដូចរកនឹកមិនឃើញសោះថាក្នុងរូបមន្ត PEEHS05 ហ្នឹង
តើក្នុងផ្នែកណាដែលត្រូវយកមកអនុវត្តក្នុងការគន់គូរកគូរ
អោយបានល្អត្រូវរ៉ូវគ្នាដូចក្បួនហោរាពីបុរមបូរាណនេះទេ ។
បើអាច សូមជួយពន្យល់ប្រាប់ខ្ញុំដោយសង្ខេបផង។ វប្បធម៌ ?
អរគុណ !
អរគុណ Achharia! រឿងនេះមិនមានត្រឹមតែរកគូរស្រករទេ តែរូបមន្តនេះអាចនឹង ធ្វើជាកង់បង្វិលឬព្រះគម្ពីរ សម្រាប់ចាក់ ផ្សងសំណាង ផងដែរ នេះបើតាមគំនិតរបស់ខ្ញុំវាចេញមក ។
រឿងរកគូរស្រករ ខ្ញុំយល់ថា មនុស្សយើងត្រូវការ ភាពត្រូវគ្នា ស្របគ្នា ចូលចិត្តដូចគ្នា រវាងអ្នកទាំងពី ទើបការរស់នៅជាមួយគ្នា បានសុខសាន្ត ហើយកត្តាទាំង ៥ នេះ សំខាន់សម្រាប់ មនុស្សយើងជ្រើសរើសយកធ្វើ ជាវិជ្ជាជីវៈរៀងៗខ្លួនបាន តាមយើងចង់ ។ ឧទាហរណ៍ៈ អ្នកចូលចិត្ត ខាងនយោបាយ គួររកគូរស្រករ ដែលចូលចិត្តខាងនយោបាយដូចគ្នា ឬប្តីធ្វើការរាជការ ប្រពន្ធធ្វើការរាជការ ឬក៏ប្រពន្ធធ្វើពេទ្យប្តីក៏ធ្វើពេទ្យ ជាដើម ។ល។
ហេហេ៎! បើប្តីពុករលួយ បានប្រពន្ធមហាពុករលួយដែរ
មិនងាប់គោងាប់ក្របីអស់ហើយទេ Lovepeehs05 ?
ហើយមួយទៀតបើប្តីចូលចិត្តចូលកាស៊ីណូ ប្រពន្ធខាងបៀតង
ហ្នឹងមិនទាំងប៉ីទាំងស្គរដែរទៅហើយទេ ? ករណីខ្លះក៏ត្រូវមាន
ការជួយទប់ជ្រោមជ្រែងគ្នាដែរ សំខាន់គឺចង់និយាយអំពីគូប្តីប្រពន្ធ
ឬគូសង្សារគួរមានទិសដំណេកអោយចំទិសល្អដូចគ្នាតែមួយ ដែល
បានផលល្អដោយឡែកពីការមាននិន្នាការ ទំនោរនិងចំនូលចិត្តអ្វី
ដូចគ្នា ។
លោក Achharia និយាយចឹងម្យ៉ាងដែរ ហើយតែងឮបងប្អូនខ្មែរយើង និយាយចឹងដែរ តែវាអត់អាចនៅសុខជាមួយគ្នាទេ ច្បាស់ជាឈ្លោះគ្នា ព្រឹកល្ងាចហើយ ពីព្រោះមួយលេងល្បែង មួយមិនលេង ភាគច្រើនគេ សម្រេចចិត្តបែកផ្លូវគ្នាដើរហើយ ។ បើសង្កេតមើលទៅគ្រោះថ្នាក់ច្រើន ណាស់ មានបញ្ហាច្រើនណាស់ ព្រាត់ប្រាសគ្នាមិនយូរទេ ។
បើអ្នកនយោបាយវិញ គ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល ដល់គណបក្សទាំងមូល ដោយសារតែប្រពន្ធឬប្តីនោះមិនយល់នូវកិច្ចការ អ្នកនយោបាយ ឧទាហរណ៍ ករណីយព្រះអង្គម្ចាស់ រណ្នរិទ្ធនិងព្រះនាង ប្តឹងព្រះអង្គឡើងតុលាការចឹង អត់មានអីចំណេញអាលីង តែបែរទៅ មើលករណីយ៍ អាតីតប្រធានាធិបតី អាមេរិកាំង ប៊ិលឃ្លិនតុន និងហ៊ិលឡារី គាត់មានរឿងធំណាស់ ផ្អើលពេញពិភពលោក បែរជាអត់អី ទៅវិញ ដោយសារតែលោកស្រី ហ៊ិលឡារី គាត់យល់ផ្នែកនយោបាយ គាត់ជួយអោយប្តីគាត់រួចផុតចាកទុក្ខ និងជួយដល់ប្រទេសជាតិ អាមេរិកាំងទាំងមូលផង រឿងនេះពិតណាស់ អ្នកតូចរឿងតូច អ្នកធំរឿងធំ ! មិនថាអញ្ចឹង ?
មែនហើយ នៅស្រុកគេរីកចំរើន បើមានអ្នកដឹកនាំឬអ្នក
នយោបាយណាធ្វើអ្វីខុស គេមិនមួលកកាច់គ្នាស្រស់ៗទេ
គឺគេទុកផ្លូវអោយដើរ គេទុកអោកាសអោយសុំលាលែងពី
ដំណែង ហើយអ្នកដែលដឹងខ្លូនថាខុសនោះក៏គេមិននៅ
ក្រាញននៀលអោបដំណែងជជេសខំកែខៃយកតែពីខាងត្រូវ
ដែរ ។ អរគុណលោកដែរ ដែលបានឧស្សាហ៍ចូលរួមបញ្ចេញ
មតិដ៏គួរអោយចាប់អារម្មណ៍ណាស់ ។
នេះមកពីគ្រួសារអ្នកនយោបាយដូចគ្នា បើមិនចឹងទេ ស្រេចបាត់ទៅហើយ អានុប្រធានឡើងពឹបផ្លះប្តូរទាំងស្រុង ខ្ញុំអត់ទុកចិត្តអានុប្រធានទេ ។ នេះមកពីលោកស្រី ហ៊ីលឡារីហ្នឹង គាត់ច្បាស់លាស់ រឿងនយោបាយ ហ្នឹងតែម្តង យល់ដឹងខុសត្រូវ អំពីផលវិបាកនានា ទាំងផ្ទាល់គ្រួសារ និងប្រទេសជាតិ ។ រឿងមិនធម្មតា គេបកអាក្រាតខ្លាំងណាស់ រហូតដល់ សម្តេចនរោត្តម សីហនុ លាន់មាត់ថា នៅស្រុកខ្មែរមិនបានទេ មិនអាចបក អាក្រាតចឹងពេកទេ កាលនោះខ្ញុំបានមកលេងស្រុកខ្មែរ ហើយជាចៃដន្យបានជិះយន្តហោះ ជាមួយមហាភរិយា សម្តេចហ៊ុន-សែន ផងថ្ងៃនោះ ជិះខាងមុខខ្ញុំប្រហែល ៣ ជួរ នៅពេលនោះមិនដឹងគាត់ទៅ ខាងណា តែតិចក្រោយ ស្រាប់តែដើរក្រោយខ្ញុំ ឃើញស្រីដើរជាមួយ ពីរបីនាក់ ហើយឃើញប្រុសពីរនាក់ ដើរក្បែរគ្នា ចុះនៅសាំងហ្គារពោធិ៍ ។ តែមិនមែនដូចជំទាវៗស្រុកខ្មែរទេ ប្រើទឹកអាស៊ីដ និងគ្រាប់កាំភ្លើងវាយ ប្រហារគ្នានោះទេ ! ឃើញកំណាព្យមួយនិយាយថាៈ
ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឱ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា ។
(សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
អរគុណ ៗ ! ជាពិសេស ចំពោះកំណាព្យដែលរំលឹកពី
គុណសម្បត្តិរបស់មនុស្សដែលជាញឹកញាប់ត្រូវបានគេមើល
រំលងនិងមិនសូវនឹកនាដល់ ។ មែនហើយ ! ចំរៀងមួយបទ
ដែលល្បីថាពិរោះបាន គេនាំគ្នាស្គាល់តែអ្នកច្រៀងទេ អ្នកវាយ
ស្គរ អ្នកកូតទ្រ អ្នកដេញចាប៉ី អ្នកតែងទំនុកនិងបទភ្លេង គ្មាន
នរណាសូវចង់ស្គាល់នឹកនាដល់ទេ ។
រឿងហ្នឹងខ្ញុំក៏ជឿដែរ មានអ្នកខ្លះគេទិញរបស់គេរើសថ្ងៃខ្លាំងណាស់ បើជាថ្ងៃអង្គារ៍វិញគេមិនឲ្យទិញទេ ព្រោះវារឹង ។ តែសម្រាប់ខ្ញុំបើទិញរបស់ប្រើប្រាស់ក្រៅពីអង្គារ៍ និង ព្រហស្បតិ ពិតជាយ៉ាប់ហើយ នេះជាការចំណាំ និងជាក្បួនប្រចាំគ្រួសាររបស់ខ្ញុំតែប៉ុណ្ណោះ គឺគាត់មើលទៅតាមឆ្នាំកំណើតរបស់យើង ។ ក្រោយមកយើងក៏ធ្វើការសង្កេតតាមគាត់ប្រាប់ ឃើញថាបានផលល្អគាប់ចិត្តមែន ។ព្រោះខ្ញុំជឿថាបើទិញរបស់ប្រើប្រាស់ថ្ងៃអង្គារ៍ដែលគេសម្គាល់ថារឹងនោះ វានឹងនៅជាមួយយើងរហូត មិនបាត់បង់ទៅណាទេ ។ ចំណែកថ្ងៃព្រហស្បតិ៍ គឺថ្ងៃមង្គលប្រចាំគ្រួសារ របស់យើង គឺយកឆ្នាំប្តី ឆ្នាំប្រពន្ធមកមើលរួមគ្នា ។
សួស្ដី Somada !
ខ្ញុំក៏មានរឿងមួយទៀតចង់ដំណាលប្រាប់វិញដែរ ។
ចាស់ៗនិយាយថា របស់របរបើបាត់ចំថ្ងៃអង្គារឬថ្ងៃសៅរ៍
ច្រើនតែរកមិនងាយឃើញវិញទេដោយប្រការអ្នកដទៃរើស
បានយកទៅបាត់ ។ គឺរាប់ពីថ្ងៃច័ន្ទទៅថា ពងមាន់ ពងទា
ក្រសាំងទុំ ជ្រូកក្នុងទ្រុង តែ៤លក្ខណៈនេះរួចរាប់បន្តពី
ពងមាន់ សាដើម ឃើញថាថ្ងៃអង្គារនិងថ្ងៃសៅរ៍ប៉ះចំ ពងទា
ដែលមេវាដើរពងតែពីសតែពាស ហើយនរណាឃើញក៏
រើសយកបាន ។ គេអាចចាប់ផ្ដើមរាប់ពី ១កើត ឬ ១រោច ទៅ
ក៏បាន បើប៉ះចំពងមាន់និងជ្រូកក្នុងទ្រុងគឺរបស់នោះមិនបាត់
ទៅណាទេ រកមើលតែកន្លែងធ្លាប់ដាក់នឹងឃើញវិញ ។ បើប៉ះ
ចំ ក្រសាំងទុំ គឺដូចផ្លែក្រសាំងហ្នឹងដែរដែលជ្រុះក្រោមដើមកប់
បាត់ទៅក្នុងដុបស្មៅក្រោមដើម ទាល់តែខំរុករកបន្តិចទើបឃើញ។
ការទាយទស្សន៍បែបនេះ ត្រូវបានច្រើនណាស់មិនដឹងយ៉ាងម៉េច
ទេ គ្មានការពន្យល់ជាលក្ខណៈវិទ្យាសាស្ត្របានក៏នៅឡើយ ។
ខ្ញុំកំពុងជឿនិងតាមដានជាបន្តដែរ ឃើញថាត្រូវបាន ៩០% ។
ខ្ញុំធ្លាប់ដែរ ដូចកាត់ក្រចក កាត់សក់ និងដើរ ត្រូវមានថ្ងៃខុសៗគ្នា ហើយមានថ្ងៃខ្លះ ដើរទៅស្រីតាមសឡាញ់ ក៏មាន គឺគេមានក្បួនផស់គេ ល្អណាស់ !
Lovepeehs05 ធ្លាប់នៅជាមួយលោកតាចាស់ៗ ប្រហែលធ្លាប់
លឺឬស្គាល់ក្បួនភូមាហែកគុកហើយ ជាក្រឡាបួនជ្រុងដូចក្រឡា
អុកហើយមានសញ្ញងាយៗក្នុងនោះ សំរាប់ពួកមេចោរ មេទ័ព
អ្នកជំនួញឆ្ងាយ មេព្រានព្រៃពីដើមៗក្នុងការចេញដំណើរទៅតាម
ទិសល្អនិងពេលាល្អប្រចាំថ្ងៃនិមូយៗ ។ ខ្ញុំធ្លាប់ឃើញនិងចូលរួម
អនុវត្តតាម ដែលបានផលល្អដូចតាមក្បួននោះមែន តែគួរស្ដាយ
ខ្ញុំមិនបានគូរសំលងតាមទុក ។ ខ្ញុំគិតថានៅស្រុកសៀមអាចនៅ
មានសេសសល់ច្រើនតាមកំភូនដៃមនុស្សចាស់ៗតាមជនបទ
ពួកគាត់អាចមានប្រវត្តិជាមេចោរ ឬមេព្រានព្រៃពីដើម ។
បើ Lovepeehs05 អាចរកបាន សូមដាក់ចែកគ្នាបានឃើញផង ។
ថ្ងៃដែលកាត់ហើយ ស្រីតាមស្រឡាញ់នោះ ថ្ងៃណាទៅលោកពូ ? ប្រាប់ខ្ញុំបានទេ ? ហើយចាំខ្ញុំខ្សិបប្រាប់មីងឃាត់ពូកុំឲ្យកាត់ថ្ងៃនោះ ក្រែងលោពូចិត្តទន់តាមស្រី ចោលមីងបាត់មិនវីវរហើយទេហី !
ថ្ងៃព្រហស្បតិ៍, ប្រហែលអត់មានមីងខ្សិបទេ ! កំពុងដើរល្បាត…
ចឹងមែន Achharia ? ប្រហែលមាន !
ប្រហែលនៅមានសល់ !
ចាំមើលខ្ញុំដាក់នៅប៉ុស្ត វប្បធម៌-អរិយធម៌ខ្មែរ ឱ្យមើល តើត្រូវឬអត់ ។
ក្បួនទំនាយបុរាណ មកដល់ហើយ Achharia & Samoda ! ប្រញ៉ាប់ទៅចូលមើល !
ក្បួនទំនាយបុរាណ សំរាប់ចេញដំណើរល្អ-អាក្រក់ មានលាភ ឥតលាភ របស់បាត់ ដោយចោរលួច-ប្លន់, មនុស្សប្រុស-ស្រីរត់តាមគ្នាបាត់ គេចបាត់ពីផ្ទះ នៅទីជិត-ឆ្ងាយ ទាយបានទាំងអស់ សូមសាកមើល ! បានដាក់នៅ ប៉ុស្ត
http://souriyavarman.wordpress.com
អុញ, ច្រឡំប៉ុស្តទេ ! សូមអភ័យទោសផង!
សូមអញ្ជើញទៅមើលប៉ុស្ត វប្បធម័-អរិយធម៌ខ្មែរhttp://khm4education.wordpress.com
ម៉េចបានចេះតែខុសចឹង ! ដាក់ម្តងទៀត ៚
http://khm4education.wordpress.com
ខ្ញុំបានទៅមើលហើយ ហើយក៏បានដាក់មតិនៅទីនោះដែរ
ខ្ញុំនៅឆ្ងល់ ពាក្យមួយៗក្នុងកូនក្រលានោះមានន៍យថាម៉េចខ្លះ
ហើយក៏ដូចមិនឃើញការបញ្ជាក់ពីទិសដែលត្រូវចេញដំណើរ
ផងដែរទេ ។ ត្រង់ពាក្យ មហេសុរា បើមើលតាមវចនានុក្រម
ត្រូវនឹងពាក្យ មហិស្វរៈ មហិស្សរៈ ដែលមានន័យថា អ្នកដែល
ជាធំលើផែនដី សំដៅដល់ព្រះឥសូរដ៏កំលាំងអង់អាច ហ្នឹង
ប្រហែលជាពេលាសំរាប់ចរចេញច្បាំងហើយមើលទៅ ។
Achharia, ខ្ញុំបានចម្លងនិងដាក់ផ្សាយទាំងស្រុង ក្នុងប៉ុស្ត វប្បធម៌-អរិយធម៌ខ្មែរ http://khm4education.wordpress.com រួចហើយ ។ សូមអញ្ជើញចូលមើល តែមិនធានាថា ពូកែសក្តិសិទ្ធិ យ៉ាងណានោះទេ សូមពិសោធមើលរៀងៗខ្លួនទៅ យ៉ាងណាយ៉ាងណី ដឹងខ្លួនឯង ជឿខ្លួនឯង ហើយ សូមអរគុណទុកជាមុន !
អរគុណ Lovepeehs05 ជាអនេក ដែលបានដាក់ក្បួនតំរានោះ
ចែករំលែកដល់ពួកយើងទាំងអស់គ្នា គ្រាន់បានជាអែកសារផង
ជាអនុស្សវរីយ៍នូវកេត្ដិ៍ដំណែលដូនតាតពីបរមបុរាណខ្មែរយើងផង។
ទោះបីពូកែសក្តិសីទ្ធឬមិនយ៉ាងណាគឺអាស្រ័យទៅលើជំនឿនិងបទ
ពិសោធន៍ជាមួយក្បួននោះរៀងៗខ្លួន ។ ខ្ញុំគិតថាក្បួននេះមាន
លក្ខណៈប្រហាក់ប្រហែលនឹងក្បួនជាតារាង ភូមាហែកគុក ដូចខ្ញុំ
បានរៀបរាប់រួចខ្លះៗកន្លងមកហើយ ។ អាចមើលការរៀបរាប់ពី
ការចូលរួមអនុវត្តតាមក្បួនភូមាហែកគុកហ្នឹងនៅមតិក្រោយគេ
បង្អស់របស់ខ្ញុំក្នុងសេចក្តីប្រកាស ចាស់គេថ្មីយើង តាមតំណនេះ !
ពិតចឹងមែនហើយ Achharia ខ្ញុំគិតចឹងដែរ! ក្បួននេះគិតៗទៅ វាជួយជំនួយផ្លូវចិត្តដល់មនុស្សយើង បើក្បួននវថាល្អហើយ វាញាំងចិត្តមនុស្សអោយសប្បាយ ចឹងភាពមានលាភនៅកន្លែងហ្នឹងហើយ! បើចំថ្ងៃមិនល្អ ធ្វើអោយមនុស្សមានការប្រុងប្រយ័ត្នច្រើនទៅ វាសុខទៅហើយ! មិនថាអញ្ចឹង?
តែយ៉ាងណាក៏ដោយ មើលទៅទេសភាព ប្លក់នេះពិតជា អស្ចារ្យ មែន! ត្រង់ចំណុច កណ្តាលវាលខ្សាច់ មានស្មៅដុស! ជាសញ្ញាមួយ វិជ្ជមាន! មែនទេ?
ចាស់ៗថា
បាលីគាថាមន្តអាគមផ្សំអាយ៉ូស(អាយុ)!
អាយ៉ូសមិនអស់ មិនស្លាប់ទេ !
អ្វីៗដែលជាជំនួយផ្លូវចិត្ត តែងត្រូវបានមនុស្សនិយម
ជឿច្រើនណាស់ មិនថាតែខ្មែរយើងទេ ។
ទេសភាពឆ្នេរខ្សាច់មាត់សមុទ្រ ជាពិសេសមានកូនកញ្ចុំ
ស្មៅប្រភេទហ្នឹងដុះរេញៗលើកូនពំនូកខ្សាច់តូចៗមើល
ទៅធ្វើអោយមានអារម្មណ៍វិជ្ជមានជាមួយមែន …គួរអោយ
ចង់ទៅកំសាន្តលេងតាមហ្នឹង ខ្យល់អាកាសល្អ មេឃស្រលះ
ល្វឹងល្វើយដាច់កន្ទុយភ្នែក ប្រុសស្រីននលសំដិលខ្លូនយក
ពន្លឺនិងកំដៅថ្ងៃរកេតរកូតហាក់ប្រឹងប្រកួតនឹងសំរស់ស្មៅ
មួយកញ្ចុំៗដុះលើទួលពំនូកខ្សាច់តូចៗហ្នឹងដែរ ។ គេអាច
ស្រមៃបានច្រើនផ្សេងៗគ្នាទៅតាមចេតនារម្មណ៍រៀងៗខ្លួន។
អរគុណLovepeehs05 ដែលបានចាប់អារម្មណ៍លើរូបផ្ទៃ
ក្រោយមួយនេះ ។ ខែនេះ មិនយកវ៉ាកងទៅហាលថ្ងៃនឹង
គេទេរឺអី ? 🙂
អរគុណ អច្ឆរិយា ស្មៅកម្រដុសនៅលើវាលខ្សាច់ ប្រៀបបាននឹងរបស់អ្វី មួយដែលកម្រមាន កម្រធ្វើបាន ហើយគេគិតថា មិនអាចធ្វើបាន ចឹងដែរ ចឹងបានន័យថា កុំអស់សង្ឃឹមនូវអ្វី ដែលយើងគិតថា ធ្វើមិនបាន! ខ្ញុំមិនដែលអស់សង្ឃឹម នូវអ្វីដែលគេនិយាយថា ធ្វើមិនបាននោះទេ ដូចប្រព័ន្ធនយោបាយ ដែលខ្ញុំកំពុងធ្វើ កឺខ្ញុំមានសង្ឃឹមជានិច្ច ថានឹងអាច កើតមានឡើងនៅពេលឆាប់ៗខាងមុខ មិនខានឡើយ!
បើនិយាយពី វិស្សមកាលវិញ តាំងពីតូចរហូតដល់ធំមកដល់ពេលនេះ ខ្ញុំដូចជាមិនដែល មានវិស្សមាកាលនិងគេទេ ហើយនៅពេលខាងមុខ ក៏មិនសង្ឃឹមថានឹងមានដែរ តែលុះត្រាណាខ្ញុំធ្វើកិច្ចការរបស់ខ្ញុំបាន សម្រេច នេះទើបខ្ញុំនិងកំណត់ ។ តែបើយើងធ្វើដំណើរទៅទីដទៃ ឬទៅស្រុកខ្មែរ ប្រហែលជាមាន ក្នុងនាមកិច្ចការរបស់ខ្ញុំ ឬកិច្ចការណា មួយដែលសំខាន់ សម្រាប់ប្រទេសជាតិខ្មែរ និងផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរ បើមិនចាំបាច់ គឺមិនទៅណាទេ…!
រឿងវិស្សមកាល យកពេលសំរាកលំហែកាយនិងអាម្មណ៍
នេះចាំបាច់ណាស់ សូម្បីតែម៉ាស៊ីនក៏គេត្រូវពន្លត់វាអោយ
ត្រជាក់ខ្លះវីញដែរ ចំពោះអ្នកធ្វើការទៀងទាត់តាមរបបការងារ
៨ម៉ោងក្នុងមួយថ្ងៃ មួយអាទិត្យឈប់២ថ្ងៃ មួយឆ្នាំវ៉ាកងពី៤ទៅ
៥អាទិត្យ ថ្ងៃបុណ្យផ្លូវការក៏ត្រូវបានឈប់ទៀត ។ ប៉ុណ្ណឹងហើយ
ដែរនៅតែមានមនុស្សមួយចំនួនមានអារម្មណ៍តានតឹងនៅតាម
កន្លែងធ្វើការនិងក្នុងការរស់នៅទៀត ។ អ្នកដែលឧស្សាហ៍មាន
បញ្ហាខាងផ្លូវចិត្តនិងអារម្មណ៍ បើបានក្លាយជាមេគេដឹកនាំគេ អាច
ក្លាយជាមនុស្សផ្ដាច់ការនិងកាចសាហាវបាន ដូចប៉ុលពតជាដើម
និងមួយចំនួនទៀតដែលហ៊ានសម្លាប់មនុស្សគ្មានញញើតដៃនិងមិន
ពិចារណាវែងឆ្ងាយបាន ។
ចំពោះកិច្ចការដែលធ្វើទៅទាំងពោរពេញទៅដោយក្តីសង្ឃឹមជាក់
លាក់ក្នុងចិត្តដ៏សមហេតុសមផល រមែងបានសំរេចជោគជ័យ ។
សូម Lovepeehs95 ទទួលបានជោគជ័យក្នុងផ្លូវល្អ កុំបីខាន !
Feng Shui Your Money Corner To Attract Greater Wealth
Interactive Feng Shui Map – The Money Area of Your Home
Feng Shui Houses with Good Money & People Luck
Get Rich Quick | Space Lift: Feng Shui Your Home Ep. 3