jump to navigation

សាកល្បងថ្វីដៃគំនូរស្រមៃរបស់អ្នក 24/07/2011

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.
Tags: , ,
trackback

 

គំនូរ(តាមក្តី)ស្រមៃ(abstract painting)

គំនូរខ្លះ គេមើលមិនងាយយល់ថាជារូបអ្វីទេ តែអាចបានពិន្ទុឈ្នះគេរឺមានតំលៃថ្លៃច្រើន
បានដោយសារតែវាត្រូវបានដាក់ចំណងជើងអោយត្រូវល្អរឺត្រូវបានគេមើលឃើញតាមក្តី
ស្រមៃនូវរូបភាពមួយដែលមានន័យនិងត្រូវទៅតាមចំណូលចិត្តរបស់គេជាអ្នកទិញ ។​
ខ្ញុំនៅចាំបានមានគេធ្លាប់និយាយប្រាប់ថា មានក្មេងម្នាក់ធ្លាប់បានរង្វាន់លេខមួយក្នុងការ
ប្រកួតស្នាដៃគំនូរដោយគ្រាន់តែគូរនិងផាត់ពណ៌ខ្មៅក្រិបទាំងអស់លើផ្ទែរាងបួនជ្រុងសំរាប់
គូរនោះហើយដាក់ចំណងជើងថា ពួកអាហ្វ្រិកស្បែកខ្មៅច្បាំងគ្នានៅពេលយប់
រូបភាពក្រវេមក្រវាមមួយ មនុស្សអាចមើលឃើញទៅតាមក្តីស្រមៃរៀងៗខ្លួនបានថា
ជារូបអ្វីៗផ្សេងៗគ្នាដែរ ។
 

 
ខាងក្រោមនេះជារូបសាកល្បងដំបូងរបស់ខ្ញុំ មើលមិនដឹងថាជារូបអ្វីតអ្វីខ្លះក្នុងហ្នឹងទេ។
បើមាននរណាមើលឃើញថាស្អាតរឺមានន័យចំសាច់រឿងរបស់ខ្លួន ត្រូវចិត្តយ៉ាងណា
អាចចំលងយកតាមចិត្តចុះ រឺក៏សាកល្បងដោយខ្លួនអែងតាមវិដជឹតសំរាប់គូរខាងលើនេះ
ក៏បាន ។ បើបានស្អាត លក់បានថ្លៃ….សូមជួយអបអរ !
 

 



 
 

មតិ»

1. pkay_sour - 25/07/2011

វិជ្ជាគុណមិនទាន់ដល់​មើលអត់យល់ហេ 😦

achharia - 25/07/2011
 
ផ្កាយសួគ៌ អើយ !
ខ្ញុំក៏មិនចេះមើលដែរ គំនូរមើលតាមក្តី
ស្រមៃហ្នឹង ។ មិនគួរអោយជឿ​តែវាជា
ការពិតដែលគំនូរនៅខាងស្ដាំនេះមួយ
មានតំលៃខ្ពស់រហូតដល់ទៅ១៤២,៧
លានដុល្លារស.រ.អា.។តាមភ្នែកខ្ញុំមើល
ទៅនៅម្ដុំលើគេចំកណ្ដាលនោះឃើញតែ
ស្រីម្នាក់កំពុងជិះសេះផាយបំបោលយ៉ាង
សប្បាយ…ហេហេ៎ 🙂
ចុចទីនេះដើម្បីមើលពត៌មានបន្ថែមនៅ
ទំព៏រវីឃីភីឌាស្ដីពីរូបគំនូរមួយហ្នឹង
2. ផ្កាយ​ដុះ​​កន្ទុយ​ - 25/07/2011

មើល​ក៏​អត់​យល់​ដែរ… មើល​ពេល​ខ្លះ ដូច​ជា​ឃើញ​ផ្ទះ មើល​ពេល​ខ្លះ ដូច​ជា​ឃើញ​អក្សរ… មើល​យូរៗ​ខ្លាច​តែ​បែក​កម្មដ្ឋាន 😀

achharia - 25/07/2011

ពិតជាអញ្ចឹងមែនហើយ ផដក អើយ ! រូបបែបហ្នឹងយើងមើល
អត់យល់ ទោះអោយទទេក៏មិនយកដែរ មិនដឹងជាថារូបស្អីទេ
ឧ.ដូចរូបខាងលើដែលមានតំលៃបានដល់រាប់លានដុល្លារនោះ។
អញ្ចឹងផស់ខ្ញុំអាមួយនេះគិតដាក់លក់កាត់ថ្លៃគេប៉ុន្មានទេ ជួយ
ពពាយនាយលក់ផង….បើលក់ដាច់ ពាក់កណ្ដាលម្នាក់ណា៎ 😀
 

3. Lovepeehs05 - 25/07/2011

អីយ៉ា! រូបគំនូរនេះចំឡែកមែន ផ្អើលផ្កាយមិនសល់ទេ!

ខ្ញុំមើលទៅឃើញដូចគាត់គូរចឹងឯង!

រឿងគំនូរខ្មៅហ្នឹង ខ្ញុំនឹកឃើញថា បើពួកអាហ្រ៊ិក វាទៅច្បាំងគ្នា ក្នុងព្រៃដែលមានភ្លើងព្រៃឆេះ ច្បាស់ជាមើលវា មិនឃើញទេ ធ្វើម៉េចកុំឱ្យវាសើច ធ្មេញវា សស្គុស សជាងចានទៅទៀត ។ បើមិនជឿទេ សូមផ្កាយនាំគ្នា ទៅបើកមាត់វាមើល…។

achharia - 25/07/2011

Lovepeehs05 !
សាកគូរមួយទៅ នឹងឃើញដូចគ្នា ក៏នឹងលែងចំលែកដែរ ។
ចុចម៉ៅស៍ម្ដងដើម្បីដូរពណ៌បានមកដោយព្រាវ មិនអាចរើស
យកពណ៌បានតាមចិត្តចង់បានទេ ..ជួនកាលសាកអស់មួយ
សន្ទុះធំអត់ចេញពណ៌ក្រហមអោយសោះក៏មាន ។

Lovepeehs05 - 25/07/2011

រឿងបញ្ហាការគូនេះ ប្រហែលជាត្រូវការ ពេលវេលា និងទីកន្លែងស្ងប់ស្ងាត់ ដើម្បីត្រិះរិះពិចារណានូវ អ្វីដែលយើង ត្រូវគូ, មែនទេ? យើងត្រូវការរៀនសូត្រខាង តក្កវិជ្ជា ឱ្យបានច្រើន, មែនទេ?

achharia - 26/07/2011

ខ្ញុំមិនដែលរៀនជំនាញខាងគូររូបទេ ។ ខ្ញុំគិតថាអញ្ចឹងដែរ
អ្នកគូររូបភាពត្រូវការកន្លែងស្ងប់ស្ងាត់និងពេលវេលាគ្រប់
គ្រាន់ផងដែរ ហើយយ៉ាងហោចក៏ត្រូវបានសិក្សាពី កាយវិភាគ
វីទ្យា(anatomy)របស់មនុស្សនិងសត្វខ្លះៗ គំហើញពីចំងាយ
(perspective) និងអំពីពណ៌សិនដែរ ទើបគូរបានគំនូរល្អៗ ។
ខ្ញុំធ្លាប់នាំយកគំនូរមួយដែលអតីតនិស្សិតផ្នែកគំនូរពីសាលា
វិចិត្រសីល្បៈខ្មែរយើងទៅលក់អោយជនជាតិអាមេរិកាំងម្នាក់។
ជាគំនូរយកស្ទីលតាមគំនូរលោកញ៉ឹក ឌឹម ​ពីដើមគឺស្រីខ្មែរម្នាក់
ក្នុងសំលៀកបំពាក់សារុងទទឹកតិចៗចង់ពុងអង្គុយនៅកំពង់
ទឹកតាមដងស្ទឹងដែលមានទឹកហូរអបអមលាយឡំដោយកំផ្លោក
និងផ្កាវា រហាត់ទឹក មើលទៅនរណាក៏ថាស្អាតណាស់គ្រប់គ្នា។
អាមេរីកាំងដែលហ៊ានទិញគ្មានតថ្លៃមួយម៉ាត់ខ្ទង់ពាន់បាតលុយ
សៀម,គិតទៅមិនស្មើនឹងការចូលបាស៊ីផឹកមូយយប់នៅបាងកក
ផងនោះ, បានអោយមតិរិះគន់ដើម្បីស្ថាបនា( feedback ) ថា
រូបហ្នឹងគូរបានឃើញថាស្អាតគួរអោយទាក់ចិត្តដិតអារម្មណ៍ចង់
មើលគយគន់មែនហើយ តែនៅមានកន្លែងគូរបន្លំឆិនឆៃមិនយក
ចិត្តទុកដាក់ច្រើនកន្លែង។ ទាំងយកដៃចង្អុរប្រាប់កន្លែងទាំងនោះ
ផងគាត់និយាយបន្តថា គំនូរដែលគេលក់បានថ្លៃៗរាប់ម៉ឺនរឺដល់រាប់
លានបាន ទោះគេខំយកកែវឆ្លុះមកមើលជ្រុងណាក៏មិនឃើញភាព
ខ្ជីរខ្ជាគូរបែបបន្លំៗដែរ គឺត្រូវមានភាពផ្ចិតផ្ចង់គ្រប់កន្លែង ។

ដូច្នេះ បើរូបស្រ្តីរាំរបាំអប្សរា ក្រលាហូលនិងផ្នត់សំពត់ ក្បាច់
គ្រឿងអលង្ការ អ្នកគូរមិនគួរធ្វើលេងៗទេ រាប់ទាំងសូម្បីតែម្រាមដៃ
ក្រចកដៃនិងរូបប្រាសាទ ពពក ដើមត្នោត…ដែលជាផ្ទៃក្រោយ
ឡើងទៅ ។

4. somada - 25/07/2011

មែនហើយលោកពូ ពួកអាហ្រិ្វកខ្មៅមែន តែធ្មេញវាស ៗស្គុស តែម្តង ។ លោកពូជួយស៊ើបឲ្យបន្តិចមើលវាប្រើថ្នាំដុសធ្មេញអីដែរ ?
ម្ចាស់ប្លកអើយ ខ្ញុំមើលអត់យល់ទេ ។

achharia - 25/07/2011

ខ្ញុំក៏មើលអត់យល់ដែរ 😀
រូបបែបហ្នឹងគេមិនតែមើលទេ គឺគេស្រមៃទៅតាម
គំហើញនិងរូបារម្មណ៍បញ្ចូលគ្នា ។ ឧ.ត្រង់មូលៗ
តែមួយដូចគ្នា ខ្លះមើលស្រមៃថាពងមាន់ ខ្លះថាជា
រាងអីផ្សេងទៅវិញ ។

5. somada - 26/07/2011

ច៎ាសអរគុណ​ខ្ញុំនឹងសាកល្បងប្រមូលអារម្មណ៍បញ្ចូលគ្នា ហើយមើលម្តង​ទៀត ។ តើនឹងឃើញរូបអ្វី ?

achharia - 26/07/2011

Somada !
ខ្ញុំគិតថា រូបបែបហ្នឹង មិនចាំបាច់អីត្រូវអ្នកមើលមើល
ស្រមៃទៅឃើ្រញរូបអ្វីដូចៗគ្នាទេ ។ ដូចខ្ញុំបានរៀបរាប់
ខាងលើហើយថា វាស៊ីសងទៅលើមនុស្សម្នាក់ៗដែល
មានក្តីស្រមៃប្រដូចរូបហ្នឹងទៅឃើញដូចជារូបអ្វីផ្សេងៗគ្នា
ទៅតាមពិសោធន៍និងចំនេះដឹងរឺអនុស្សាវរីយ៍រៀងៗខ្លួនទេ ។
ដូច្នេះ ទោះ Somada មើលនិងស្រមៃទៅឃើញថាជារូបអ្វីមួយ
ក៏គ្មានរណាគេដឹង លើកលែងតែយើងនិយាយប្រាប់គេ ។
ឧទាហរណ៍ ចំពោះអ្នកខ្លះមានទំនោរច្រើនទៅខាងផ្លូវសប្បាយ
ខាងសេពកាម គេអាចស្រមៃឃើញកូនរូបមានពណ៌ណាមួយ
នៅម្ដុំណាមួយនៃគំនូរហ្នឹងទៅនឹងមនុស្សពីរអ្នាក់កំពុងរួមរ័ក្សគ្នា។
បើវាដូចអនុស្សវរីយ៍កាលគ្រាដំបូងរបស់គេទៀត ក៏គេយល់ថារូប
ហ្នឹងមានន័យសំរាប់គេហ្នឹងទៅ ។ អ្នកនយោបាយ អ្នកចិត្តសាស្ត្រ
អ្នកដទៃៗក៏ដូចគ្នា….ក៏គេអាចមើលនិងស្រមៃឃើញតាមតែចិត្តគេ
រៀងៗខ្លួនដូច្នោះដែរ ទាំងអ្នកគូរខ្លួនអែងផងដែរ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: