ពាក្យសំងាត់ ! 05/08/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ
trackback
កំប្លែង៖
Not long enough ប្រែតាមពាក្យថា មិនវែងគ្រប់គ្រាន់
Not long enough ប្រែសំរួលថា ខ្លីពេក
Not long enough ប្រែសំរួលថា ខ្លីពេក
ពេលចូលមើលអ៊ិនធើណិតពីនេះពីនោះជាមួយគ្នា ប្រពន្ធបានកៀកកើយតោងស្មា
ពីក្រោយខ្នងប្តី ដែលកំពុងរកពាក្យសំងាត់ថ្មីមួយដាក់។ ដើម្បីអោយប្លែកគេនិងមាន
សុវត្ថិភាពផង ប្តីក៏វាយដាក់ថា”mypenis”។ គ្រាន់តែវាយបញ្ចូលភា្លម ប្រពន្ធសើច
ឡើងរបូតដៃពីស្មាប្តី ទប់ពុំបានឡើងននៀលដីចេញទឹកភ្នែកទឹកសំបោរ ព្រោះនៅលើ
ស្គ្រីនកុំព្យូទ័រចេញពាក្យមកថា”Error. Not long enough! ”
ហើយមិនដឹងនរណាទៅបកប្រែសំរួលន័យជាខ្មែរអោយស្ដាប់បានល្អដាក់ក្នុងវង់ក្រចក
ជាភាសាខ្មែរថែមពីក្រោមថា “(មិនអាចប្រើការបានទេ ខ្លីពេក !)” ។
ចេះតែរកនឹងកឃើញមក ចឹងក៏សើចដែរ ប្តីនឹងក៏អស្ចារ្យទៀត ដូចខ្វះ ពាក្យដាក់ចឹង
គេចង់និយាយថាពាក្យសំងាត់ហ្នឹងវាខ្លីពេករឺតិចពេក ។
ជួនកាលអ្នកសរសេរកម្មវិធីកំណត់ថា ចាប់ពីអក្សរដប់តួទៅ
ទើបយកជាការបាន ។ មិនមែនរបស់ដូចពាក្យនោះមានន័យ
វាខ្លីពេកទេ គឺចំនួនតួអក្សរនៃពាក្យសំងាត់វាខ្លីរឺតិចពេក តែប្រពន្ធ
ស្រមៃឃើញរឿងផ្សេងទៅវិញ បានសើចឡើងចុកពោះ 😆
ធម្មតាគ្នាវិជ្ជាគុណដល់កំពូលចឹងឯង ចេះតែដឹងច្រើនក៏សើចកាច់ករកាច់ស្រង់ទៅ
😀
ពាក្យសំងាត់ហ្នឹងបើដាក់ប្រើនៅវើដប្រែស្សនេះគឺយកជាការបាន
វាវែងលើសអក្សរមួយតួផង (គ្នាយើងអាស៊ីដូចគ្នា) 😀
😀
not long enough ! 😀