១៨ មិនា ២០១២ – ១៩៧០ = ៤២ ឆ្នាំ 18/03/2012
Posted by achharia in នយោបាយនិងនយោបោក, ផ្សេងៗ.Tags: នយោបាយនិងនយោបោក, ផ្សឹងៗ, ផ្សេងៗ
trackback
តើ សាធារណរដ្ឋខ្មែរ ជា សាធារណរដ្ឋក្រូមេ មែនទេ ??? ????
ដល់ង៉ៃ ១៨ មិនា ទៀតហើយ ! ៤២ឆ្នាំហើយរាប់ពី១៨មិនា១៩៧០មក ។
៤២ឆ្នាំហើយដែរ ដែលយុវជនអ្នកស្នេហាជាតិខ្មែរដ៏ច្រើនរាប់ម៉ឺននាក់បានបូជាជីវិត
ដើម្បីការពារបូរណភាពទឹកដីខ្មែរ តែពលីកម្មដ៏ធំធេងនេះបែរជាគ្មានន័យគ្មានតំលៃទៅវិញ
ចំពោះអ្នកដែលមិនគាំទ្ររបបសាធារណរដ្ឋនោះ …រហូតមកទល់សព្វង៉ៃនេះដែរ ។
កាលនោះស្រុកខ្មែរយើងធ្លាប់មានឈ្មោះថា សាធារណរដ្ធខ្មែរ ម្ដងហើយ
ហើយខាងលើនេះជារូបទង់ជាតិខ្មែរនិងបទភ្លេងជាតិខ្មែរសម័យសាធារណរដ្ខ។
នៅខាងទំព័រ វិទ្យុខ្មែរពិភពលោក (http://worldkhmerradio.com/)
កំពុងមានផ្សាយការរៀបរាប់រឿងរ៉ាវសំខាន់ៗដែលទាក់ទងនឹងព្រឹត្តិការណ៍ ១៨មិនា១៩៧០ នេះ ។
ចុចទីនេះដើម្បីទៅស្ដាប់នៅទំព័រនោះ ត្រង់ម្ដុំផ្សាយនាថ្ងៃទី១៦ ១៧ ១៨ ខែមិនានេះ
ជាពិសេសនៅថ្ងៃទី៣១មិនានិង៤មេសាត្រង់វគ្គសន្ទនាជាមួយលោកព្រីងទុំ ។
នៅពេលហ្នឹងហើយដែលខ្ញុំយល់សប្តឃើញផែនដីខ្មែរក្រឡាប់
នេះជាអានុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាន ដែលធ្លាប់តែ
ធ្វើកូនសេកលោកថ្នាក់ក្រោមបំផុត ដេកនៅសាលាលោកឆាន់
បន្ទាប់ពីពេលនោះមក បានដេកលើគ្រែជាមួយលោកគ្រូសហការី
អនុគណ ហើយស៊ីឆ្ងាញ់និងមានគេរាប់អានច្រើន ចឹងហើយបាន
ចិត្ត រៀនរិតតែខ្លាំងណាស់ដែរ និយាយអួតបន្តិចចុះ ដោយលោក
អច្ឆរិយា មិនបានឃើញ 🙂 ៚…
ឡាវភីសសារ៉ូ៥ អើយ !
កាលនោះ….កាលជំនាន់នោះមានខ្លះថាឃើញផ្កាយដុះកន្ទុយ
ដែលជាប្រផ្នូលថាស្រុកនឹងមានសង្គ្រាមជ្រួលច្របល់ …។ល។
ជួនកាលខ្ញុំគិតថា នេះក៏មកពីសំដេចចក់ សំដាច់ចែម សហជីវិនចក់
សហជីវិនចែមដែលនៅអែរអបអមហែរហមសម្ដេចអូវនោះដែរ
ចេះតែព្រះអង្គមានព្រះរាជបញ្ញាញាណ ហៃអើៗបញ្ជោរលើកដៃ
លើកជើងយកតែបុណ្យសក្តិ ដល់អាជ័យលោតធ្លាក់ទឹកប្រូងបាត់
តាំងចែលផ្លូវគ្នាព្រោងព្រាតទាំងអស់គ្នាដែរ…ថ្វីត្បិតតែវាបានកន្លង
ហួសទៅជាងសាមសែសិនឆ្នាំហើយក៏ដោយ តែលទ្ធផលដែលជា
ផលវិបាកនៃជំហ៊ាន?ម្ដងនោះនៅមានជាបន្តរាប់រយឆ្នាំតទៅទៀត…
ក្មេងៗដែលធ្លាប់ឃើញស្រមោលសាធារណរដ្ឋនឹងអាចតាមរកមើល
រូបភាពពិតនៅថ្ងៃខាងមុខណាមួយក៏អាចថាបាន ។ ពួកសាធារណ
រដ្ឋនិយមខ្មែរយើងខ្លះដែលនៅរស់ ចង់បន្ទោសតែសំ្ដេចអូវ សំដេច
តាតែមួយអង្គអែងក៏មិនត្រូវ១០០% រាស្ត្រក៏ត្រូវមានចំណែកខុសធំ
ណាស់ដែរ ដែលមិនខ្វល់ពីព្រឹត្តិការណ៍នយោបាយអន្តរជាតិនិងជាតិ អត់ដឹងខ្យល់ធំបក់ទៅខាងណា មិនចូលរួមគិតគូរជាមួយអ្នកដឹកនាំ
អោយបានទាន់ពេលវេលា ចាំតែខុសហើយបានថា មិនចេះជួយចាប់
ប្រាំងស្រែកប្រឆាំងតវ៉ាតាមច្បាប់ទំលាប់ …។ល។ បើបានតែហ៊ានថា
ហាឡើង ក្បត់ជាតិជាសត្រូវជាខ្មាំង ចង់តែច្បាំងតតាំងគ្នាយកងាប់
យករស់តែម្ខាងៗ ទាំងកំរោលៗ ។ បើ…បើខ្ញុំជាមេធាវីអោយពួកមេៗ
ដែលអាចចោទបានថាខុសនោះ ខ្ញុំនឹងប្រកែកថា គឺរាស្ត្រភាគច្រើន
ដែលគាំទ្រពួកអស់នោះអោយបានឈ្នះឡើងកាន់អំណាចហ្នឹងទេ
ជាអ្នកសមតែទទួលកំខុសនោះ …កុំអាងអីយកពាក្យថារាស្ត្រស្លូត
ត្រង់មិនដឹងអី(អ៊ីណូសិនត៍)មកនិយាយយករួចខ្លួន អាមិនដឹងអីហ្នឹង
ហើយដែលនាំអោយស្លាប់នោះ ។ សូមអ្នកទាំងអស់គ្នា ខំស្វែងយល់
ខំដឹងខំឮរឿងនយោបាយរឿងប្រទេសជាតិ រឿងរ៉ាវលើឆាកអន្តរជាតិ
ហើយចូលរួមគិតគូរខ្វល់ខ្វាយដោះស្រាយអោយអស់សមត្ថភាពនិង
ទៅតាមសមត្ថភាពផង ស្រុកខ្មែរជាស្រុករបស់យើងជារាស្ត្រខ្មែរដែល
ជាខ្មែរទាំងអស់គ្នា កុំបណ្ដោយអោយ(ក្រុម)អ្នកដឹកនាំជិះសេះលែង
ដៃ ដឹកនាំទៅណាទៅណីតាមទំនើងចិត្តដូចមុន ប្រយ័ត្នដូចមុន !
ការដឹកនាំតាមរបៀបជិះសេះលែងដៃ ប្រហែលជាមិនអាចមានទៀតទេ សម័យឥឡូវជាសម័យឥន្ធើណិត អាចមានប្រឹត្តិកម្មភ្លាមៗទាន់ចិត្ត មិនខានឡើយ ! មិនថាអញ្ចឹង ?
ប្រតិទិនម៉ូដសំលៀកបំពាក់ខ្មែរទើបធ្វើហើយថ្មីៗ សសូមទៅមើល ៚…
ខ្ញុំបានឈៀងទៅមើលហើយ .។ អូហូ៎! អ៊ុស្សាហ៍តុបតែងបានច្រើន
ណាស់ សូមសរសើរដែលខំព្យាយាមធ្វើបានសំរេច ម្ដងជាពីរដង ។
អរគុណ Lovepeehs05 ច្រើន !
ចេះតែឧស្សាហ៍ចឹងហើយ ចេះមកពីរៀន មានមកពីរក វត្ថុក្នុង លោកកើតពីមនុស្សធ្វើ !
តាមពិតទៅ ខ្ញុំគ្រាន់តែចង់ពិសោធមើលប៉ុណ្ណោះ ថាតើអាចធ្វើ អ្វីបានខ្លះ គឺមានច្រើនទៀតរឿង ប្រក្រតីទិននេះ ចង់បានជា មតិយោបល់ ពីសំណាក់បងប្អូនខ្មែរយើងទួរទៅដែរ តើគេយល់ យ៉ាងណាដែរ ? ខ្ញុំសង្ឃឹមថា វាអាចយកទៅប្រើការបាន មិនអន់ជាងគេប៉ុន្មានទេ មើលទៅ យ៉ាងណាក៏ដោយ ក៏ផ្លែកភ្នែកដែរ ! មិនថាអញ្ចឹង ?
តែជួនកាល ខ្ញុំគិតថាមានអ្នកខ្លះអាចមិនសូវចូលចិត្តរូប
ច្រើនស្ញេះស្ញូវ និងរូបព៌ណក្រហមស្រស់ៗឆើតៗពេកក៏មាន
វាអាស្រ័យទៅតាមទីកន្លែងនិងផ្នត់គំនិតរបស់អ្នកប្រើប្រាស
ផងដែរ ដូចការតុបតែងប្លករឺវេបសៃថ៍នេះដែរ ពួកអឺរ៉ុបគេច្រើន
ចូលចិត្តព៌ណស្រទុំមិនឆើតឆាយដូចពួកខ្មែរយើងនិយមរឺអ្នកនៅ
ខាងម្ដុំអាស៊ីយើងទេ …មើលតែសំលៀកបំពាក់ក៏ដូចគ្នាដែរ ។
អរគុណលោកអច្ឆរិយៈ ដែលបានជួយផ្តល់ជាមតិយោបល់ រូបភាពដែលបានដាក់មកនេះ មិនបានត្រួតពិនិត្យ ឱ្យបាន ល្អិតល្អន់ទេ គ្រាន់តែមើលទៅ ឃើញថាស្អាតគួរសមដែរ ទើបដាក់ទៅ តែសង្ឃឹមថាភាគច្រើន ប្រជាគេពេញចិត្តរូប ទាំងនោះ ពីព្រោះមានហាងលក់ឥវ៉ានគេ បញ្ជាឱ្យធ្វើ ឱ្យគេ ដែរ អញ្ចឹងប្រហែលជាមិនអន់ពេកទេ ! មិនថាអញ្ចឹង ?
មានម្ចាស់គេបញ្ជាអោយធ្វើអោយគេ=មានគេត្រូវការ
ហ្នឹងជាចំលើយតបនិងការអោយតំលៃហើយ ។
សូមជួយត្រេកអរផង !
ខ្ញុំធ្វើតាមគេតម្រូវ រឿងរូបភាព និង ប្រក្រតីទិនផងដែរ ស្រេចគេចង់បាន តែតាមរូបមន្ត ដែលខ្ញុំប្រើ ដុចឃើញចឹងឯង ។
សូម Lovepeehs005 បានជោគជ័យជាបន្ត 😀