រឿងខ្លះដែលប្រុសៗគិតមិនលេច 26/03/2012
Posted by achharia in កំសាន្តកំប្លែង.Tags: កំសាន្តកំប្លែង, ផ្សឹងៗ
trackback
កំប្លែងស្ងួត
ប្រុសៗ៣នាក់និយាយប្រាប់គ្នាពីរឿងប្រពន្ធរបស់ខ្លូន ។
អ្នកទី១ ៖ ប្រពន្ធខ្ញុំដូចល្ងង់ដល់ហើយ នាងបានចំណាយលុយដល់ទៅជាង
២០០០០ដុល្លារដើម្បីផ្លាស់ដាក់ចង្ក្រានបាយថ្មីមួយ ហើយមិនទាំងដែលបាន
ដាំស្លដោយខ្លួនអែងម្ដាក់ម្ដងផង ។
អ្នកទី២ ៖ ប្រពន្ធខ្ញុំវិញបានកាន់តែយ៉ាប់ ស្ទុះទៅទិញឡានថ្មីមួយមានតំលៃ
ដល់ទៅជាង៤០០០០ដុល្លារ ហើយនាងមិនទាំងដែលចេះបើកឡានអីបន្តិចផង ។
អ្នកទី៣ ៖ រឿងប៉ុណ្ណឺងៗគ្មានអីថាពិបាកយល់ទេ។ ចំណែកប្រពន្ធខ្ញុំអែនេះវិញ
បានជារឿងដែលគិតមិនលេច ឈ្លេចមិនចេញដេញតាមមិនទាន់សោះមែន…
គ្រាន់តែធ្វើដំណើរទៅលំហែរកាយលេងប៊ូលធំ(Bowling)នៅកោះម៉ាយ៉កខា
នៃប្រទេសអែស្ប៉ាញបួនដប់ថ្ងៃសោះ នាងបានទិញស្រោមអនាម័យយកទៅជា
មួយដល់ទៅ៥ប្រអប់ មួយប្រអប់មាន១០គឺទាំងអស់គិតទៅ៥០ស្រោម(condom)។
ជួយគិតមើល…
យកស្រោមទៅធ្វើអីបើនាងជាស្រី មានកុយពីមុខដូចយើងប្រុសៗអ៊ីណា អ្ហាស៎ ?
គាត់យកទៅផ្លុំលេងដឹងហ្អី? 😐
អឺ…
ចេះតែមានហ្មង !
ទី ១ៈ គាត់ចង់រៀបចំ កន្លែងញាំ ឱ្យបានប្រសើរឡើង ល្អ ! បង្ហាញពីស្នាដៃ អ្នករៀបចំផ្ទះសម្បែង ។ ប្រយោជន៍គ្រួសារ ផលប្រយោជន៍គ្រួសារ !
ទី ២ៈ គាត់ចង់បាន ការធ្វើដំណើរ ឱ្យបានប្រសើរឡើង ល្អ ! បង្ហាញពីវិស័យធ្វើដំណើរ និង ទំនាក់ទំនងខាងក្រៅ ។ គ្រួសារ និង ជាតិ !
ទី ៣ៈ គាត់ព្រួយបារម្ភ ពីសុខភាព ចឹងត្រូវតែរកប្រដាប់ការពារ ល្អ ! បង្ហាញពីសម្រស់ស្នេហ៍របស់ខ្លួន [ 🙂 ] ប្រយោជន៍ផ្ទាល់ខ្លួន !
សួស្ដីអ្នកទាំងអស់គ្នាដែលបានចូលលេង សូមអធ្យាស្រ័យផង
ចំពោះការតបដ៏យឺតយ៉ាវនេះ ខ្ញុំជាប់រវល់បន្តិចមួយរយៈនេះ ។
@ សុផាត ៖ បើផ្លុំច្រើនម្លឹងៗមិនរោយបបូរមាត់ទៅជាច្របូញៗអស់
ហើយទេ ?
@ lavorn ៖ អឺ… ខំតែចាំស្ដាប់បន្ត ក្រែងដឹងរឿងយកមកប្រាប់គ្នា !
@ somada ៖ មិនមែនចេះតែមានទេ ទើបតែលឺជាលើកទីពីរនេះទេ
ថាស្រីៗត្រូវការអាហ្នឹងយកទៅប្រើការដែរនោះ ។ លើកទី១នោះគឺ
លឺតាមអ្នកកំប្លែងខ្មែរយើងព្រំម៉ាញនិយាយថា …ប្រពន្ធត្រួតឆែកឆេក្នុង
វ៉ាលីប្ដីដែលរៀបបំរុងទៅវ៉ាកងម្នាក់អែងនៅស្រុកខ្មែរឃើញស្រោម
អនាម័យហ្នឹង៤ប្រអប់ ក៏កាក់យកពីរប្រអប់ទុកប្រើដែរពេលប្ដីទៅបាត់
ថែមទាំងប្រាប់ប្តីវិញផងពេលប្តីសួររកនោះថា …យកទៅប្រើអីតែអែង
ច្រើនម្ល៉េះ ? ចែកគ្នាប្រើ២ប្រអប់ម្នាក់ គឺម្នាក់ពាក់កណ្ដាល 😀
ហ្នឹងក៏គួរអោយឆ្ងល់ដែរ យកទៅពាក់ត្រង់ណាបានដូចប្រុសៗ ?
@ Lovepehs005 : ពូកែស្គាល់ចិត្តស្រីៗមែន…ទើបតែដឹងនេះទេថា
ស្រីៗយកស្រោមអនាម័យ(ខាន់ដឹមសំរាប់ប្រុសៗ)ទៅទុកការពារខ្លួន
ជំនួសខ្សែចង្កេះ…ជាពិសេសពេលមានករណីគេចាប់រំលោភជាដើម។
មែនហើយ ទៅណាមកណី ទាំងប្រុសទាំងស្រីគួរដាក់វាជាប់តាមខ្លួនកុំ
អោយដាច់ ដើម្បីសុវត្ថិភាព អ្នកណាទៅមើលឃើញ មិនថាអញ្ចឹង ?
ដឹងច្រើនដែរតើ ធ្លាប់ឮនារីក្មេងៗ នាំគ្នានិយាយថា យើងខំពាក់ខ្សែរចង្កេះ ដើម្បីការពារ ហើយបានឆ្លងផុតពី ការវាយប្រហារពី ក្មេងស្ទាវទំនើងបាន តែមិនអាចគេចផុតបានទេ ពីចាស់ស្ទាវ…! ម៉េចបានអញ្ចឹង ?
ប្រហែលមកពីពួកចាស់ៗចេះមានល្បិចច្រើនជាងក្មេងៗ
មានបទពិសោធក៏ច្រើនជាង ថានាងៗត្រូវការអ្វី ចូលចិត្តអី
ចង់បានអី …រហូតដល់ពួកក្មេងៗខ្លះក៏ជ្រើសរើសយកចាស់ៗ
សក់ល្បាយអាច់ខ្លាជាជាងក្មេងៗស្របាលគ្នាដែរ រួមផ្សំនឹងពី
រឿងលុកកាក់មាសប្រាក់ផង ដែលចាស់ៗតែងមានប្រៀបជាង
( honey for money, money for honey )។
ប្រហែលជាក្មេងៗ មានការផ្លាស់ប្តូរលឿនពេក ចាស់ៗជំហរគាត់ហ្នឹងនរជាង គាត់មិនលោតហក់ទេ តែចាស់មួយចំនួនគាត់ចាស់ខ្លឹម ព្រោះចាស់យូរទៅខ្លឹមចឹងឯង និងដូចចាស់ អច្ឆរិយា ជាដើមមិនណយទេ ! មិនថាអញ្ចឹង ?
បានសរសើរអ្ចឹង នរណាមិនអរ …
កំពុងតែទប់ជើងមិនអោយហើបផុតពីដី ហេសហេ៎ ! 😀
អរគុណ !
ខ្ញុំមិនធ្លាប់ឮទេ ទើបតែឮលោកពូនិយាយនេះឯង ។
ខ្ញុំជាប់រវល់ មិនបានតបភ្លាមៗ សង្ឃឹមថាSomadaមិនប្រកែ
ប្រកាន់ទេ ។ មានរឿងម្យ៉ាងទៀតដែលខ្ញុំសង្កេតឃើញជាញឹក
ញាប់គឺនៅខាងអឺរ៉ុបគេមានកូនធុងដូចទូរសំរាប់លក់ស្រោម
អនាម័យប្រុសៗហ្នឹងដែរ គ្មានអ្នកចាំលក់ទេគឺស៊កកាក់ឬលុយ
ចូលហើយចុចគន្លឺះវានឹងធ្លាក់មួយប្រអប់មក ។ ដូចគ្នា..គឺមាន
នារីវ័យក្មេងៗ ខ្លះជីះកង់មកដាក់លុយចូលចុចយកមួយប្រអប់
រហ័សដូចផ្លេកបន្ទោរមើលសឺងមិនទាន់រួចទៅប្រុយបាត់ ….
គិតទៅ…មែន ! ភាគីស្ត្រីក៏គួរមានសាគួរវាជាប់ហ្នឹងខ្លួនដែរ
មិនមែនតែខាងប្រុសៗអែណា ដើម្បីសុវត្ថិភាពទាំងអស់គ្នា
ពេលត្រូវការចាំបាច់ដើរហាលភ្លៀងម្ដងៗ 😀 នរណាទៅដឹង
ពេលដើរៗ តាមផ្លូវ ស្រាប់តែមេឃភ្លៀងឆាវមកក៏មាន ។
អញ្ចឹងមែនហើយលោកពូ រឿងការពារខ្លួននោះគួរតែធ្វើឡើងទាំងអស់គ្នា កុំប្រកាន់ស្រី ឬ ប្រុស ដើម្បីសុវត្ថិភាពគ្រួសារ ។ យើងទាំងអស់គ្នាត្រូវការពារខ្លួនឯងសិន មុននឹងការពារអ្នកដទៃ មែនទេលោកពូ ?
មែនហើយ somada !
គេថា ការពារប្រសើរជាងព្យាបាល ។
គួរអោយស្ដាយដែលមិនអាចរត់ងូតទឹកភ្លៀងលេងបាន
តាមចិត្តមិនខ្លាចពីរឿងទទឹកដូចកាលពីនៅក្មេងៗ…
ដែលកាលនោះអោយតែថាមានភ្លៀង ដោះខោដោះអាវ
ប្រុយ លោតផងទន្ត្រំផងហាលភ្លៀងសប្បាយណាស់ 😀
ចេះតែសរសើរហើយ នេះជាការជួយលើកទឹកចិត្ត ដើម្បីឱ្យ
អច្ឆរិយា មានឋាមពលខ្លាំងក្លា ប្រកបការងារ គ្រប់ប្រការ
ឱ្យបានជោគជ័យ គ្រប់បេលវេលា កុំបីឃ្លៀងឃា្លតឡើយ !
Happy New Year !!
បាទ សួស្ដីឆ្នាំថ្មី !
សូមLovepeehs005 មានសំណាងល្អចាប់ពីឆ្នាំថ្មីនេះតរៀងទៅ
និងទាំងក្រុមគ្រួសារបានប្រកបដោយសុភមង្គល មានសិរីសួស្ដី !
ខ្ញុំសង្ឃឹមថា នឹងបានដូចក្តីប្រាថ្នា មិនខានឡើយ !
ពូកែមែន អច្ឆរិយៈ ចេះដាក់អក្សរឱ្យដើរ យ៉ាងរស់រវើក អស្ចារ្យមែន ! អរគុណ !
អរគុណហើយបានជួយសរសើរលើកទឹកចិត្ត
តាមពិត មិនដល់ថ្នាក់អស្ចារ្យអីទេ ព្រោះមានកម្មវិធី
សំរាប់ធ្វើវាបានស្រាប់ៗ (គឺ Xara 3d ) ។
គិចអីមិនលិច លិចតែផោម 😀
ចុមយក្ស !
មាត់ដាចវោហាបានណាស់ដែរតើ មិនចាញ់ប្រុសទេ !អុញនោះ បន្លំជេរ១-០
១-០ ? ចូលពីអង្កាល់ ម៉េចអត់លឺសូរ ? 😀
គិតមិនលេច = គេចមិនលូកប៉ាឡូកប៉ូកប៉ាកជាមួយ !
😀