jump to navigation

សាកល្បងនឹងសមត្ថភាព 18/04/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, រូបកំរើក.
Tags: , , ,
trackback

 

សមត្ថភាព ​និង​ ការសាកល្បង

 
តែឃើញចូលដុបគឺវាចូលដុបហើយ ទោះខំត្រលប់រូប
អោយគេមើលពីឆ្វេងមើលពីស្ដាំ ក៏នៅតែឃើញថាចូលដុប
គឺខ្វះសមត្ថភាពតែដដែលជាដដែលហ្នឹង ។

 
(ឃើញរូបនេះធ្វើអោយនឹកឃើញដល់បទចំរៀងខ្មែរយើងមួយដែលមានជាយូរលង់
ណាស់មកហើយ រៀបរាប់ពីការអុំទូកនេះដែរ។ វគ្គដំបូងនៃបទនេះខ្ញុំចាំបានក៏តាំង
ពីតូចក្រូចឆ្មារមកដែរគឺផ្ដើមដោយ
អុំទូករសាយរសាត់ ខ្យល់ផាត់រលកមកដល់
អុំទូកបញ្ច្រាសខ្យល់ រលកមកដល់ ចែវគាស់ៗ …

ចាំបានតែប៉ុននេះអែង ចាំស្មានបានថាបទនេះមានចំណាស់មិនតិចជាងហាសិបឆ្នាំទេ
ជាបទដែលចាស់ៗធ្លាប់ច្រៀងបន្លែងលេងជាមួយចៅៗក្មេងៗដោយមាត់ទទេគ្មានភ្លេង
…ដូចបទដែលផ្ដើមឡើងថាជិះសេះទៅបេះសាម៉នោះដែរ។)

 


 

មតិ»

1. លី កល្យាណ - 03/05/2012

បាត់លោកពូ យូរគ្រាន់ដែរ សុខសប្បាយជាទេលោកពូ?

achharia - 05/05/2012

សូមអធ្យាស្រ័យផង កល្យាណ អើយចំពោះការតបដ៏យឺត
យ៉ាវនេះ ខ្ញុំជាប់រវល់បន្តិចមិនសូវបានឡើងអនឡាញទេ បានតែ
អើតៗមើលពីចំងាយ …តាមដានពីដំណឹងស្រុកខ្មែរថ្មីៗនេះផង។ ខ្ញុំសុខសប្បាយជាទេ មិនអីទេ ។ អរគុណណាស់បានមកអើតនិង
សួរសុខទុក្ខដល់ខ្ញុំ …សង្ឃឹមថាកល្យាណក៏បានសេចក្តីសុខនិង
សប្បាយផងដែរហើយ ។

លី កល្យាណ - 06/05/2012

ខ្ញុំក៏សុខទុក្ខធម្មតាដែរទេ។ គ្រាន់តែបាត់អ្នកភូមិចេះតែដើររកគ្នា។ ខ្ញុំមិនចង់រំខានលោកពូទេ សុំត្រឹមតែរូបស្ញេញមួយតប គឺបានហើយលោកពូ។

achharia - 06/05/2012
លី កល្យាណ - 06/05/2012
achharia - 07/05/2012
2. Lovepeehs05 - 05/05/2012

សួស្តី លោកអច្ឆិយ ! ម៉េចដែរដំណឹងស្រុកខ្មែរ ?
រកឃាតកពិតប្រាកដឃើញអត់?

achharia - 05/05/2012

សួស្ដី Lovepeehs05 !

ខ្ញុំកំពុងពិចារណាតិចៗដែរទៅលើពាក្យចាស់ក្រើនរំលឹកថា
ថា…អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់ !
ពីក្នុងរឿងសាមកុកមានមួយឃ្លាថា
ថា… អ្នកឆ្លាតតែងស្គាល់កាលៈទេសៈ
ពីវង់ល្បែងប្រជល់មាន់ គេអាំចសរសើរសត្វថា
ថា…អាមួយនេះ អាដាង អាស្កួយ ចេះប៉ែកបានល្អ !

ធ្វើអោយខ្ញុំគិតដល់ពាក្យចាស់មួយឃ្លាទៀតផងដែរថា
ថា…កុំរឺងនឹងមុខដឹង កុំទទឹងមុខសឹក !

ដូច្នេះខ្ញុំគិតថា…
អ្នកឆ្លាតដែលដឹងខ្លួនថាជាអ្នកស្នេហាជាតិមាតុភូមិខ្មែរ
ដទៃៗទៀតតែងចេះបត់បែនទៅតាមកាលៈទេសៈ
ដូចមាន់ជល់ដែរ ត្រូវមុជមុជសិន ត្រូវងើបចាំងើប
ត្រូវប៉ែកបានការចាំប៉ែក មិនអួតអាងវ៉ោកវ៉ាកពើងទ្រូងខ្លាំង
ពូកែដាក់គេដាក់អែង ..ហើយក៏ដឹងខ្យល់កំពុងបក់ពីណា
ទៅណាផងដែរ ។ល។

Lovepeehs05 - 05/05/2012

ល្អម្យ៉ាងដែរ សម័យនេះហើយ ខ្ញុំជឿថា មិនត្រូវគិតរឿងដើមខ្លាំងពេកទេ នាំឱ្យខ្វល់ច្រើន តែយើងគួរផ្លះប្តូរ ទៅតាមកាលសម័យថ្មីហើយ ទាំងរដ្ឋាភិបាលខ្មែរសព្វថ្ងៃនេះផងដែរ មិនត្រូវក្បួនចាស់គម្រឹលនោះទេ គ្មានបានប្រយោជន៍អីទេ បានជួញតែស្លាប់យែខ្មែរគ្នាឯងហ្នឹង! ល្បិចសម្លាប់គ្នាឯងហ្នឹង មិនប្រសើរទេណា !

achharia - 05/05/2012

ខ្ញុំកំពុងតាមរកអានព៌តមានពិត មានជំហរអព្យាក្រិត
មិនថែមថយប៊ីចេង…មិនថែមថយម្រេចខ្ទឹមដែលនាំ
អោយភ្លាវប្រាសចាកការពិតអស់ ។ ជួនកាលទំនាស់
មនុស្សធំៗក៏ដោយ វាដូចពួកកូនក្មេងឈ្លោះគ្នាដែរ..
ពេលគេទាត់វាមួយជើង វាដើរយំប្រាប់គេថាតែអាត្រង់
គេទាត់វាទេ តែអាត្រង់វាជេរប្រទេចម៉ែឪគេវាអត់និយាយ
ប្រាប់គេផងដែរទេ ទាល់តែហៅសួរទាំងសងខាងរកហេតុ
ផលដំណើរដើមទងបានដឹងថាមកពីវាជេរម៉ែគេមិនឈប់
ក៏មានដែរ ….។ល។ ដូចរឿងថ្មីៗនៅស្រុកខ្មែរនេះ ខ្ញុំមិនអាច
ហ៊ានសន្និដ្ឋានលូកមាត់លូកអីនឹងគេទេ ព្រោះអត់ដឹងមូល
ហេតុពិតអីនឹងគេ ..លឺតែគេថាគេសរសេរ…ម្ដងអ្ចេះម្ដងអ្ចោះ
មិនដឹងនៅប៉ាម៉ានដងទៀត ហើយវាល្មេចទៅទៀតផង ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: