jump to navigation

How To Change Your Android Boot Animation 23/12/2013

Posted by achharia in ព៌តមានវិទ្យា.
Tags:
add a comment

 
How To: Change Your Android Boot Animation

 
កំណត់សំគាល់ ៖
ថ្មីៗនេះ Samsung Galaxy Note 2 អាចអាប់ដេតយក
Android 4.3 បានហើយ ក៏ប៉ុន្តែជាមួយអាជំនាន់ថ្មីនេះ
មានកូនកម្មវិធី(App)ខ្លះមិនអាចអោយគេអានតួអក្សរខ្មែរ
យូនីកូដបាននៅឡើយទេ ដូចជាកូនកម្មវិធីសំរាប់អានព័តមាន
ខ្មែរជាំដើម ហើយក្នុងចំណោមវេបប្រូវស៊័រមានតែ Firefox
មួួយទេដែលពូកែស្គាល់ អាន យកមកបង្ហាញបាននូវតួអក្សរខ្មែរ
យូនីកូដ ដោយគ្រាន់តែដោនឡូដបំពាក់បន្ថែមជាមួួយវានូវកូនកម្មវិធី
ជំនួួយសំរាប់ភាសាខ្មែរ(Add on khmer)ប៉ុណ្ណោះ ។
ដូច្នេះ កុំអាលប្រញាប់អាប់ដេតអាប់ក្រេដវាក៏ល្អដែរ បើប្រើជាមួយ
Android 4.1.2 មើលអក្សរខ្មែរឃើញបានស្រួលៗហើយនោះ !
 


 

សំដី​ នួន ជា 08/06/2013

Posted by achharia in នយោបាយនិងនយោបោក, ព៌តមានវិទ្យា, សាសនានិងសង្គម.
Tags: , ,
add a comment

 
កំណត់ត្រាចំណាំនិងទស្សនៈផ្ទាល់ខ្លួន៖
 
(សូមបើកវង់ក្រចកបន្តិចសិន…
ដោយមិនបាច់ប្រើរឺគ្មានកម្មវិធី screen capture នានាពីក្រៅមកទេ
ចំពោះអ្នកប្រើវិនដូវស៍-windows-គេអាចទៅយកកូនកម្មវិធីមួយ
ដែលមានមកជាមួយរវិនដូវស៍ហ្នឹងស្រេចឈ្មោះ Snipping Tool
គឺដំបូងចុចលើកូនរូបគន្លិះStart ដែលនៅខាងក្រោមនិងឆ្វេងដៃបង្អស់
រួចចុចAll ProgramsរួចចុចAccessories រួចចុចSnipping Tool)
 
ខាងក្រោមនេះជារូបភាពដែលខ្ញុំសាកល្បងចាប់ច្បិចចំលងយកផ្នែក
មួយនៃព៌តមានក្នុងប្រទេសពីវេបសៃថ៍ដើមអម្ពិលដាក់ផ្សាយថ្ងៃសៅរ៍ទី៨
មិនថុនា២០១៣នេះ មានចំណងជើងថា នួន ជា បញ្ជាក់ពី មូលហេតុ
ដែល របបខ្មែរក្រហម ជម្លៀសប្រជាជន ចេញពីទីក្រុងភ្នំពេញ
(មានសំឡេង)
ដែលខ្ញុំគិតថាវាជារឿងមួយដ៏សំខាន់ ដែលប្រជាពល
រដ្ឋខ្មែរគ្រប់ជំនាន់ត្រូវស្វែងយល់អោយដឹងកុំអោយមានគេមកនិយាយ
ឃោសនាបំភាន់បិតបាំងការពិតជាប្រវត្តិសាស្ត្របានផង ទោះបីខ្ញុំគិត
ថាសមមិត្ត នួន ជា នៅតែមានលាក់លៀមការពិតខ្លះទៀតដែលមិន
ហ៊ាននិយាយទំលាយចេញអោយអស់ពីពោះពីពុងក៏ដោយ។ បើតាម
ខ្ញុំយល់ថាជាហេតុចំបងនៃការជំលៀសប្រជាជននោះមួយផងដូចជា
ពួកមេៗខ្មែរក្រហមកំពូលអស់នោះក៏ច្រណែននឹងជីវភាពអ្នកទីក្រុង
ដែលខ្លះកំពុងមានផ្ទះមានមានវីឡា មានលុយស៊ីចាយបាយផ្សារផ្សោ
ដេកពូកជីះឡានសប្បាយហ៊ឺហា មានខោអាវគ្រប់ព៌ណគ្រប់ម៉ូដម៉ាក
មានសិស្សនិស្សិត មានសាលា មានទីផ្សារមានវត្តវ៉ា មាន…មានៗ…
មានអ្វីៗដែលមនុស្សត្រូវការដើម្បីរស់បានសុខបានសប្បាយ ។ ចុះ
ពួកខ្លួនដែលជាអ្នកឈ្នះ(ដោយខាងសាធារណរដ្ឋមិនចង់បង្ហូរឈាមខ្មែរ
បន្តជាមួយតទៅទៀត រំពឺងថាជាការឈប់បាញ់ហើយចរចារគ្នាដើម្បី
សន្តិភាព)ដែលមានតែស្បែកជើងកង់ឡាននិងខោអាវខ្មៅៗធុំក្លិនឃ្មឺះៗ
មិនដែលស្គាល់ជាតិសាប៊ូពីផ្សារ ដោយប្រកាន់យកតែជំហរ អែករាជ
ម្ចាស់ការ គឺត្រូវបោកគក់តែជាមួយអ្វីដែលដោះស្រាយបានដោយខ្លួន
អែង គ្មានមានអ្វីក្រៅតែពីទឹកក្បុងរងថ្លាៗបានពីផេះនោះ… តើចូល
ទៅសង់ខ្ទមត្រង់ណាដើម្បីនៅរស់ឡូកនៅឡំជាមួយគេក្នុងទីក្រុងក៏ដូច
តាមភូមិ តាមឃុំ ស្រុកនិងខេត្ត ? មានលុយអីចាយ បានបាយអីស៊ី
អោយបានមួយចំណិតពួកអ្នកនៅទីក្រុងដែលខ្លួនយកលែសថាចូលមក
រំដោះនោះ ? អោមែនហើយ! ថានឹងដើរសុំរៃអង្គាសទៅវាអន់ នឹងដើរ
លួចដើរប្លន់វាមិនកើតព្រោះថាពួកខ្លួនជាអ្នកឈ្នះ …អ្ចឹងហើយមានតែ
អាមធ្យោបាយភ្លើល្ងើកំសាកចោលម្សៀតប្លន់ទូទាំងប្រទេសហ្នឹងអែង គឺ
ជំលៀសមនុស្សអោយចេញពីទីក្រុងពីផ្ទះសំបែងអោយអស់កុំអោយសល់
កុំអោយពួកអ្នកចាញ់រស់មានប្រៀបបានស្រណុកសុខសប្បាយជាងពួក
ឈ្នះបាន គ្រាន់តែដាក់ហេតុផលបន្ទាប់បន្សំយកគួរថាជាការជួយដោះ
ស្រាយរឿងស្បៀងអាហារនិងថាដើម្បីគេចគ្រាប់បែកដែលនឹងទំលាក់ពី
សំណាក់ពួកទ័ពអាមេរិកាំង ដែលមានភ័យដក់ជាប់តែក្នុងក្ដីស្រម៉ៃនោះ។
…កាលនោះមានអាចង្រៃវាយក៍ខ្លះ លើកកំភ្លើងបាញ់សំឡុតអោយអ្នក
ស្រុកចេញពីទីក្រុងបណ្ដើរ ស្រែកប្រូកុហកបោកប្រាសថា​ ចេញសិនទៅ
មិនបាច់យកអីទៅតាមច្រើនទេ តែបីថ្ងៃអង្គការនឹងអោយចូលមកផ្ទះ
វិញហើយ
។ បើស្មោះត្រង់ដូចសំដីដែល នួនជា ថាជួយរាស្ត្រមែន
មិនត្រូវបណ្ដេញប្រជាជនអោយចេញចាកចោលផ្ទះសំបែងដោយបង្ខំទេ
ប្រាប់តាមសំរួលត្រង់ៗមកបានទេតើថា គ្រប់គ្នាត្រូវទៅរស់នៅតាមស្រែ
តាមជបនទតាមព្រៃរហូត សូមបងប្អូនរៀបចំស្បៀងអាហារប្រដាប់ប្រដារ
ប្រើប្រាសយកទៅជាមួយអោយគ្រប់គ្រាន់ផងទៅ ហ្នឹងទើបបានសមហេតុ
សមផល។ …មានអី !មានជួយដូចពួកវាថាអែណា ? ខ្មែរយើងស្លាប់អស់
គ្នាវាល់លាននាក់…ម្ល៉ឺងៗហើយម្នាក់ៗប្រឹងចង់រលាស់យករួចខ្លួនរៀងៗ
ខ្លួន មិនព្រមសារភាពកំហុសជាដាច់ខាត ៗ!​ៗ!ៗ!!!!…….។ល។
 

ចុចលើរូបខាងលើនេះ ដើម្បីស្ដាប់សំដីសមមិត្តតា​ នួន ជា នៅដើមអម្ពិល
 
ស្ដាប់ផងដែរសំដីសមមិត្ត ខៀវ​សំផន

លោក នួន ជា និង លោក ខៀវ សំផន ប្រកាសសុំទោស ជនរងគ្រោះ
ទាំងអស់

 


 

Asha នឹងស្គាល់តួអក្សរខ្មែរយូនីខូដដែរទេ ? 09/05/2013

Posted by achharia in ព៌តមានវិទ្យា.
Tags:
add a comment

 
ជំនួសអោយ Fire Fox Beta គឺត្រូវចាំអស់ពេលមួយរយៈហើយដែរ
ទំរាំមាន Fire Fox ដើរលើប្រព័ន្ធប្រតិបត្តិការអាន់ដ្រយដ៍៏(Android)
ចាប់ពីជំនាន់ 2.3.6 (ដែលដាក់ប្រើក្នុងSamsung GT-S5830i)ឡើង
ទៅ​ អាចបង្ហាញតួអក្សរខ្មែរយូនីកូដបានត្រឹមត្រូវល្អ ដោយគ្រាន់តែ
ត្រូវការដាក់ថែមនូវ Add-on ឈ្មោះ Khmer Fonts Pakage 1.5
ប៉ុននោះ ។ ដើម្បីអោយរឺតតែដូច FireFox ដែលដើរលើ Windows
និង MacOS អាចដោនឡូដយកវីឌីអូនិងចំរៀងជាmp3ជាដើម គេត្រូវដាក់
រឺបំពាក់ថែមនូវ Add-on ឈ្មោះ Flash VideoDownloader ហើយ
សំរាប់ប្រដាប់លេងមីដៀ(Media Player)ខ្លះដែលមានទំរង់ជាFlash
(wsf) គេត្រូវដំឡើងបន្ថែមកម្មវិធីអនុ.(App)សំរាប់អាន់ដ្រយដ៍ឈ្មោះ
Adobe_Flash_player_JB_11.1.115.27.apk។…កំពុងតែស្រួល
ពេញចិត្តស្ដូកជាមួយនាងកញ្ជ្រោងភ្លើង Fire Fox ដើរលើ អាន់ដ្រយដ៍
ស្រាប់តែលេចលឺព៌តមានថ្មីមកថាមានប្រព័ន្ធប្រតិបត្តិការថ្មីមួយមកទៀត
ឈ្មោះ Asha ដែលដាក់ប្រើនឹងស្មាតហ្វូនចេញថ្មីគឺ Nokia Asha 501 ។
ខ្ញុំមិនទាន់ចេះធ្វើហ្វុងខ្មែរយូនីកូដនៅឡើយទេ ព្រោះគ្មានអោកាសដែលនាំ
អោយចេះតែខ្ជិលហីៗផង អាងតែមានស្រាប់ៗក៏ល្មមប្រើបានហើយដែរផង
ក៏បានតែរង់ចាំទន្ទឺងមើល…មើលថាតើ វេបប្រូវស៊័រ ដែលដើរជាមួយបាន
លើប្រព័ន្ធប្រតិប. Asha នោះនឹងអាចស្គាល់រឺបង្ហាញតួអក្សរខ្មែរយូនីកូដ
បានដូច ForeFox ដែររឺអត់ប៉ុនហ្នឹង ។ ខាងក្រោមនេះជា ៖
 
-ព៌តមានជាភាសាខ្មែរនៅទំព័រដើមអម្ពិល
Nokia បង្ហាញស្មាតហ្វូន Nokia Asha 501 ប្រើប្រាស់ប្រព័ន្ធ​ប្រតិបត្តិការ Ashaថ្មី
 
-វីឌីអូជាភាសាអិង្លិស្ហ(english)រឺអង់គ្លេស៍(anglaise)នៅខាងយូធូប
 

Nokia Asha 501 Hands On