jump to navigation

រូបក្លោងលើ(Header Image)ខ្ញុំធ្វើរបៀបណា ? 05/09/2009

Posted by achharia in ចំណេះដឹងទូទៅ, ព៌តមានវិទ្យា.
trackback

តើខ្ញុំធ្វើថែមថយរូបក្លោងខាងលើ(Header Image)នៃប្លករបស់ខ្ញុំនេះដោយរបៀបណា ?

ខ្ញុំនឹងមិនរៀបរាប់អោយបានដល់លំអិតទេ គ្រាន់តែជាតំរុយខ្លះៗសំរាប់អ្នកដែលធ្លាប់មាន
ពិសោធន៍ខាងធ្វើរួបអេឡិកត្រូនិកមួយកំរិតហើយប៉ុណ្ណោះ ។

រូបក្លោងលើ( header image )ដែលមានចលនាបែបនេះ មានទំរង់ហ្វាយល៍ជា ជីហ្វកំរើក
ឬ ជីហ្វជីវចល ឬ ជីហ្វចលនា (​ gif animation file )។ ដ្ស៊ីមឬស៊ីមឬគំរួទំព័រ(theme )
ដែលគេដាក់អោយជ្រើយយកសំរាប់ប្លកមានច្រើននិងស្អាតៗជាងនេះ តែខ្ញុំបានសាកមើល
ឃើញថា ភាគច្រើនមិនបានបង្ហាញពុម្ពអក្សរខ្មែរយូនីកូដ(khmer unicode font)បាន
គ្រប់ផ្នែកនៃប្លកទេ បើខ្ញុំចូលមើលប្លកតាមវេបប្រូវស៊័រ Firefox ឬដទៃៗទៀតក្រៅពី
Internet Explorer ។ ជាដំបូន្មានមួយដល់ពួកWebpublisherឬWebdeveloper គឺត្រូវ
សាកល្បង វេបសៃថ៍ ប្លក ឬម៉ូឌុល ដែលចងក្រងបានជាមួយនឹងវេបប្រូវស៊័រអោយឃើញ
ដើរបានរលូនយ៉ាងតិចពី២ទៅបីណាដែលគេនិយមប្រើជាងគេ ។ ខ្ញុំក៏សម្រេចចិត្តជ្រើស
យកមួយនេះសិនទៅ ព្រោះវាបង្ហាញអក្សរខ្មែរពុម្ពយូនិកូដបានគ្រប់់ផ្នែកនៃទំព័រក្នុងប្លក ។

១ ដំបូងខ្ញុំចម្លងយករូបក្លោងលើដែលគ្មានចលនានោះទៅដាក់ក្នុងកុំព្យូទ័ររបស់ខ្ញុំ រួចយក
វាទៅថែមថយព៌ណដោយប្រើកម្មវិធី Photoshop គឹដូរតែព៌ណ ទំហំវានៅដដែល គ្មាន
ចលនា ដោយដាក់រួបអង្គរវត្តថែមតំរូវទំហំនិងព៌ណ ហើយរក្សាវាទុកជារូបមួយសន្លឹកមាន
ទំរង់ជា -.jpg នៅឡើយ ។

២ ជាមួយកម្មវិធី Xara3D ខ្ញុំធ្វើរូបជាអក្សរកំរើកដូចឃើញស្រាប់នោះគឺ”ជ្រុងមួយនៃជីវិត!”
ដោយជ្រើសយកពុម្ពអក្សរ(font) LimonR1 ដែលជាពុម្ពអក្សរមូលស្អាតជាងគេហើយ
ដើរបានជាមួយកម្មវិធី Xara3D នោះផង ។ Khmer Unicode fonts មិនដើរបានជាមួយ
Xara3D នៅឡើយទេ ។ បានហើយរក្សារវាទុកជា Gif animation ដោយជ្រើសយក
ផ្ទៃក្រោយថ្លាធ្លុះ(Transparent background)និងអោយវាកាត់យកតែផ្នែកអក្សរដោយ
ស្វ័យប្រវត្តិ។

៣ ជាមួយកម្មវិធី Jasc Animation Shop 3 ខ្ញុំបានបញ្ជុលរូបក្លោងលើជា -.jpg នោះ
ធ្វើជាផ្ទៃក្រោយ។ បន្ទាប់មក បញ្ចូលរូប ជីហ្វកំរើក នោះបន្ថែមទៅលើរូបផ្ទែក្រោយនោះ
ដោយប្រើកណ្តុរឬម៉ៅស៍ចុចអូសយកទៅដាក់ត្រង់ណាដែលចង់ ។ រូបកូនផ្កាយតូចៗនោះ
ក៏អូសពីក្រៅយកទៅដាក់ដែរ ដោយដាក់បន្ថែមឧិ្យវាមានកន្លែងខុសគ្នាទើបមើលទៅដូច
កញ្ចុំផ្កាយកូនមាន់ដែលកំពុងរត់ដេញប្រលែងគ្នាដូច្នោះដែរ ។ រួចហើយរក្សាវាទុកក្នុង
ទំរង់ហ្វាយល៍ជា ជីហ្វកំរើក( gif animation ) ។

ជាបញ្ចប់​អាប់ឡូដវាដាក់ក្នុង បណ្ណាល័យមេឌា ក្នុងប្លកខ្ញុំ រួចចុចមើល URL វាហើយ
សរសេរចម្លងយកទៅដាក់ត្រង់ជំរើសនៃការដាក់រូបក្លោងលើ ដោយខ្លួនឯងនៅត្រង់
ជំរើសស៊ីមបច្ចុប្បន្ន ( Current Theme Options ) ។

បើប្រិយមិត្តណាមានល្បិចងាយៗជាងនេះ ប្រាប់ខ្ញុំវិញផង ជួយណែនាំវិញផង
តែបើមានចំងល់អ្វីបន្ថែមពីការធ្វើតាមរបៀបខ្ញុំនេះ ខ្ញុំអាចប្រាប់ទៀតបាន
ទាល់តែអស់ពីពោះ ។

( កំពុងសរសេរ…ខ្ញុំនឹងដាក់រូបជាជំនួយអោយងាយយល់ជាក្រោយ…)


មតិ»

1. ហនុមាន - 05/09/2009

សួស្តី ឆាយ៉ា
ហែស កំពុងតែឆ្ងល់ ថា ចង់សួរពីឆាយ៉ា ពី អារបៀបធ្វើហ្នឹង ស្រាប់តែថ្ងៃនេះចេញមកហ្មង ហេងអស្ចាសរ្យ ! តែខ្ញុំគ្មានកម្មវិធី អិវីអាចធ្វើឲ្យដូចរបស់ឆាយ៉ា ទេ ខ្ញុំមានតែ Photoshop ក្រៅពីហ្នឹង គ្មាន Programs ដូចឆាយ៉ារាបរាប់ទេ តែ យ៉ាងណាក៏សូមអរគុណ ដែរ ។ អរគុណ

2. achharia - 05/09/2009

.
សួស្ដី ហនុមាន

ចេះ ហ្វូតូសប់ច្រើនស្រេចដូច ហនុមាន គង់តែធើ្វបានស្អាតៗជាងខ្ញុំមិនខាន ។
កម្មវិធីមួយចំនួន ខ្ញុំទៅដោនឡូដយកតែពី mininova.org ប៉ះហេងដោយទាំង
លេខសេរីយ៉ាល់ ឃីហ្កែន ក្រាក់ ផេច្ឆ មកផង ។ មិនជាវីជ្ជាជីវៈទេ គ្រាប់តែជា
ហប់ប៊ីរបស់ខ្ញុំតែប៉ុណ្ណោះ ម្ល៉ោះហើយខ្ញុំកំរទិញកម្មវិធីយកមកប្រើណាស់ ។
ខ្ញុំមិនទាន់បានស្វែងយល់លំអិតពី Photoshop ទេ តាមខ្ញុំស្មានតែជាមួយ
Photoshop មួយមុខក័អាចធ្វើបានដូច្នោះដែរ ប្រហែលត្រូវការ plugin បន្ថែម ។
អរគុណដែរ បានអានកំដរនិងតបមកខ្ញុំ ។
Happy weekend !
.

3. Samady KS - 10/09/2009

ខ្ញុំ​ឆ្ងល់​អីចេះ​វិញ ហេតុ​អី​ក៏​ទំព័រ​របស់​​ខ្ញុំ​សូម្បី​តែ​បញ្ចូល រូប​ភាព ធម្មតា​ក៏​មិន​បាន​ដែរ​ចឹង? ឬ​មួយ​ក៏​មក​ពី​ Theme ដែល​ខ្ញុំ​ប្រើ​នេះ​វា​មិន​អនុញ្ញាតិ​អោយ​បញ្ចូល​រូប​ភាព​នៅ​លើ​ក្បាល​ទំព័រ?

4. achharia - 10/09/2009

មកពី theme និមួយៗដែលមានការកំណតក្នុង់ css ខុសៗគ្នា។ដូចខ្ញុំរៀបរាប់ខាង
លើហើយ គួរជ្រើសរើសយក theme ណាដែលបង្ហាញអក្សរខ្មែរពុម្ពយូនីកូដនេះ
បានគ្រប់ជ្រុង ទាំងចំណងជើងធំ ចំណងជើងរងសំណេររបស់ម្ចាស់ប្លកនិងអ្នក
តប ….យ៉ាងហោចអោយបានទាំងជាមួយប្រូវស៊័រដែលកំពុងពេញនិយម IE និង FireFoxទាំងពិរនេះដែរ។ ខ្ញុំសាក theme Fadtasticហ្នឹងតាមហ្វាយហ្វក់(Firefox)
ឃើញអក្សរដាច់ៗនៅច្រើនកន្លែង ហើយរូបក្លោងលើក៏មិនចេញដែរ បានមិន
យក។ ចង់កែកុននៅ css ? ទាល់តែអាប់ហ្គ្រេដថែមលុយ …..😀

5. Samady KS - 11/09/2009

អ្ហា….​ត្រូវ​ការ​កែ​ប្រែ​តាម​ CSS ផង? ចប់​ហ្មង​ខ្ញុំ​ ! អត់​ចេះ CSS ផង​ហ្នឹង? ប៉ុន្តែ​លោក​បាន​និយាយ​ថា​ Theme Fantastic មើល​អក្សរ​ឃើញ​ ដាច់​ៗ ក្នុង Firfox ! សម្រាប់​ខ្ញុំ​ដូច​ជា​មិន​អី​ផង​ហ្នឹង? ព្រោះ​ថា​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​អត់​ដែល​ប្រើ​​ប្រាស់ IE សូម្បី​តែ​បន្តិច ហើយ Theme Fantastic ដែល​ខ្ញុំ​ប្រើ​នេះ​គឺ​មើល​អក្សរ​ខ្មែរ​ច្បាស់​ណាស, ចំពោះ​បញ្ហារ​ដែល​លោក​បាន​ជួប​ប្រទះ​នេះ​ប្រហែល​ជា​មក​ពី លោក​ប្រើ​ប្រាស់ Unicode Version ចាស់​ទេ​ដឹង? ហើយ​បើ​លោក​ប្រើ​កំណែ 2.0.0 មែន​ប្រហែល​ជា​មក​ពី ការ​ដំឡើង​អត់​ទាន់​បាន​ចង ខាំ​ភ្លិកស្គ្រិប ទេ​ដឹង?

6. achharia - 11/09/2009

CSS មិនចាំបាច់ មិនត្រូចការកែប្រែទេ។​ ខ្ញុំចង់មានន័យថា បើចង់កែកុនវា …។
ខ្ញុំកំពុងប្រើខ្មែរយូនីកូដជំនាន់ 2.0 តើវាមានអីខុសប្លែកពី អាជំនាន់ 2.0.0 រឺ ?
រឿង ចងខាំភ្លិកស្ក្រិប ហ្នឹងខ្ញុំល្ងង់១០គត់ហើយ ជួយប្រាប់ផង ធ្វើនៅឯណា​​
របៀបណា ? ធា្លប់តែចាំបានថាកាលតំលើងយូនីកូដដំបូង​​ ដូចជាស្រួលដល់
ហើយ​ ចុចតែពីរប៉ក ចាំមួយស្របក់ក៏បានចប់សរសេរបាន ឃើញអានបាន
ដូចមិនមាន​លឺនិយាយនែនាំបន្ថែមពីការ ចងខាំភ្លិកស្ក្រិប នោះទេ ។​

7. Samady KS - 13/09/2009

​គ្រាន់​តែ​ពិនិត្យ​មើល​​ឡើង​វិញ​នូវ​ការ​ដំឡើង​ខ្មែរ​យូនិកូដ​ថា​តើរ​វា​ត្រឹម​ត្រូវ​ដែរ​ ឬទេ? ចុច​លើ Start >> Programe >> Khmer Unicode >> Khmer Unicode Watcher ប្រ​សិន​បើ​មាន​សញ្ញា ធិក នៅ​គ្រប់​ទាំង​អស់​នោះ​មាន​ន័យ​ថា​ត្រូវ​ត្រូវ​ហើយ….​ប៉ុន្តែ​ពេ​ល​ខ្លះ​គេ​ដំឡើង​ខ្មែរ​យូនិកូថ​​ដោយ​មិន​បាន​​ដោះឡើង​ ឯកសារ i386 ទេ នេះ​ក៏​​អាច​ជា​មូលហេតុ​ដែល​ធ្វើ​អោយ​កុំ​ព្យូទ័រ​របស់​គេ​មិន​អាច​មើល​អក្សរ​ បាន​ពេញ​ជួន​ពេល​ខ្លះ​អក្សរ​ខ្មែរ បែ​ជា​ឃើញ​ថា ខ​្ែ រ ជួន​កាល​ឃើញ​ដាច់​ៗ​ពី​គ្នា ឧ​ទាហណ៏ ខ្ញុំ ទៅ សា លា រៀន ជា​ មួយ មិត្ត ភក្តិ ​ សូម​មើល​ពី របៀប​ដំឡើង​អោយ​បាន​ត្រឹម​ត្រូវ​ http://learn4khmer.wordpress.com/khmer-unicode-installation/

achharia - 14/09/2009

ខ្ញុំបានផ្ទៀងផ្ទាត់នៅត្រង់ Khmer Unicode Watcher នោះហើយ គឺមាន​
ធិក ទាំងអស់។ឥឡូវខ្ញុំបាន មើលឃើញអក្សរនោះបានវិញគ្រប់ផ្នែកនិង
ចំណុះ​នានាក្នុងប្លកហើយ គ្រាន់តែ អាប់ដេត យកហ្វាយហ្វក់ជំនាន់ទី
៣.៥.៣ ប៉ុណ្ណោះ។​​​​ខ្ញុំប្រើអាជំនាន់ ២.០ បានស្រួល ក៏ចេះតែហីៗទៅពុំបាន
ផ្លាស់វាថ្មីដាក់អា​ទី ៣.៥.៣ នេះ។ តែនេះក៏ជាចំណុចមួយសំរាប់អ្នកធ្វើទំព័រ
ឬប្លកត្រូវគិតគូរដល់ដែរ​ចំពោះអ្នកដែកនៅប្រើវេបប្រូវស៊័រជំនាន់(version)
ចាស់ៗ កាលណាគេចូលមើល​មិនឃើញអក្សរអោយអានបានច្បាស់ ត្រូវនិង
ស្រួលមើល គេនឹងចុចរំលងទៅទំព័រ​ណាផ្សេងហើយក្នុងការចូលរកមើលតាម
ទំព័រនានាត្រួសៗនោះ( USABILITY )។​អរគុណ សាម៉ាឌី ច្រើនដែលបាន
ខ្វាយខ្វល់និងជួយផ្តល់នូវយោបល់ដោះស្រាយដល់ខ្ញុំ។​

***real player record plugin ដើរបានត្រឹមតែ FireFox 3.0.11 ទេ!!!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: