jump to navigation

នរណាក្រមុំ នរណាមេម៉ាយ ? 16/06/2011

Posted by achharia in កំសាន្តកំប្លែង, រូបកំរើក, សាកល្បងប្រាជ្ញា.
Tags: , ,
trackback

 

សំនួរល្បងប្រាជ្ញានិងកំសាន្ត(តក្កវិជ្ជា) ដើម្បីអោយដឹងបានថា
នរណាក្រមុំ នរណាមេម៉ាយ !

 
នារីវ័យក្មេងស្រស់ស្អាតដូចគ្នាពីរនាក់ ម្នាក់ជាស្រីក្រមុំម្នាក់ទៀតជាមេម៉ាយ
កំពុងនៅក្នុងបន្ទប់ផ្សេងគ្នាហើយដឹងគ្នាថាម្នាក់ជាអ្នកនិយាយកុហកនិងម្នាក់
ទៀតជាអ្នកនិយាយត្រង់ ។ តើគេអាចចូលសូរតែមួយសំនួរដល់ស្រីណាមួយ
ក្នុងបន្ទប់នោះថាម៉េច ដើម្បីអោយដឹងថាមួយណាជាស្រីក្រមុំរឹនរណាមេម៉ាយ ?

  
សំរង់និយមន័យនៃពាក្យ ក្រមុំ និង មេម៉ាយ ពីវចនានុក្រមសម្ដេច ជួនណាត ៖
 
ក្រមុំ (ន.)-ម៉ុម ស្រីមានអាយុ ១៥ ឬ ១៦ ឆ្នាំគ្រប់ការ កំណត់ឲ្យមានប្ដីបាន;
បើវាតសព្ទនេះឲ្យទូលាយទៅទៀត គឺស្រីណាមិនដែលមានប្ដី ទោះអាយុហួសពី
១៦ ឆ្នាំទៅទល់នឹង ៥០ ឆ្នាំ ក្តី គេហៅថា”ចាស់ក្រមុំ”, ជួនកាលយកពាក្យសៀម
មកហៅថា “សាវកែ” វិញ, ប្រែថា “ក្រមុំចាស់” (មើល សាវកែ ទៀតផង)។
 
មេម៉ាយ (គុ.), (ន.) ដែលបាត់បង់ប្ដី(ស្លាប់ប្ដី) ឬលែងគ្នា គឺស្ត្រីដែលមានប្ដី
ហើយប្ដីស្លាប់ទៅ ឬលែងគ្នា (នៅជាស្រីឥតគូ); ស្ត្រីមេម៉ាយ,នៅជាមេម៉ាយ;
និយាយដោយបរិយាយតាមដំណើរថា មេម៉ាយស្លាប់ប្ដី ឬ មេម៉ាយប្ដីស្លាប់,
មេម៉ាយប្ដីលែង, មេម៉ាយលែងប្ដី(ម.ព.ពោះម៉ាយផង)។ ព.ប្រ. ការងារដែល
ធ្វើទៅនៅស្កកមិនហើយស្រេច ព្រោះមានធុរៈណាមួយមកជំទាស់ ឬព្រោះអស់
ប្រាក់ : ការមេម៉ាយ(ហៅថា ការខ្មាយ ក៏បាន, តាមត្រូវការប្រើ) ។
 
 

មតិ»

1. តាស៊ីក្លូ - 17/06/2011

ទាល់តាឲ្យតាស៊ីក្លូធើតេស្ត បានដឹងថាក្រមុំឬម៉េម៉ាយ មិនថាអញ្ចឹងចៅឆាយ៉ា?

ហេ ហេ ហេ ហេ 🙂

achharia - 17/06/2011

ហេ..ហេ៎…! ហ្នឹងសំរាប់តេស្តហើយតើ តាស៊ីក្លូ ! គឺតែស្តដោយសួរ
ជាសំនួរឡូហ្ស៊ិកអោយដឹងសិន ចាំចូលចែចូវថាត្រូវដណ្ដឹងម្តាយរឺដណ្ដឹង
ចិត្តជាក្រោយ។

ចំពោះតាស៊ីក្លូ សូមដូរប្រធានសំនួរនោះបន្តិចថា ពីរនាក់ហ្នឹងដឹងគ្នាដូចគ្នា
ថាម្នាក់កុហកនិងម្នាក់ទៀតនិយាយត្រង់ ប៉ុន្តែម្នាក់ជាក្រមុំ ម្នាក់ទៀតមានប្តី
កាចណាស់( នរណាហ៊ានសួរប្រពន្ធគាត់លើសពីមួយសំនួរ ដកប៊ីសាលេ
ដេញបាញ់ទាល់តែចេតរ៉យ..ហាសហា៎ )…ដើម្បីទុកច្រកតែមួយអោយ
តាស៊ីក្លូគឺសួររកអោយឃើញតាកាមុំបានហើយ …បើដឹងថាមួយណាប៉ាពន្ធ
គេ កុំលេងចូលអោយសោះណា៎ ប៉ាយ៉ាត់ប៉ាយ៉ែង 🙂 សង្ឃឹមថាកំពុងបាន
សាយសាបុកហើយព្រោះឃើញប្រាំងដៃស៊ីក្លូសឹកឡើងរលោងស្រិល ភ្លឺ
ចិញ្ចាចដូចក្បាលមេក្រូគេក្រូមេ ហិហិ… 😆

ឌីយ៉ា - 30/06/2011

ខ្ញុំ​នៅ​ក្មេង មិន​មានបទពិសោធន៍ខាង​នារីនោះទេ! សូម​លាចាក​សិក្ខាបទសិនហើយ!

achharia - 30/06/2011

អោយតែដឹងថាក្តីហើយ គង់តែបានពិសោធទេ កុំបារម្ភ !
(ដឹងក្តី គឺដឹងថា…អាហ្នឹងគេសំរាប់យកធើ្វអី 🙂 )

អរគុណ ឌីយ៉ា បានមកលេងខ្ញុំ ។

2. Lovepeehs05 - 18/06/2011

តក្កវិជ្ជា !? ប្រធានបទនេះល្អម្យ៉ាងដែរសូមសាកមើលតិច៚ កាលពីខ្ញុំនៅកេ្មង ប្រហែលជាអាយុ ១២-១៣ឆ្នាំ ថ្ងៃមួយនោះ ទៅលេងផ្ទះជាមួយលោកពូ និងលោក ផ្សេងពីរបីអង្គទៀត មិនដឹងជារឿងអីដែរទេ ឃើញមានកូនក្រុមុំអ្នកភូមិ នៅក្បែរនោះ ២-៣ នាក់ មកលេង ពួកគាត់ស្គាល់គ្នា ពីរនាក់ជាបងនិងប្អូន ប្រហែលជាក្រមុំដូចគ្នា ហើយក្រោយមក ឃើញពួកគាត់នាំគ្នា ដើរចេញទៅលេងផ្ទះគេក្បែរនោះដែរ ។ បន្ទាប់មកឮចាស់ៗ ចំអន់លោកពូ ទៅនឹងក្រមុំៗពីរនាក់បងប្អូន ដូចឮថាអោយលោក រើសយកមួយណា លោកអត់ដឹងឆ្លើយ មើលទៅស្អាតៗទាំងអស់គ្នា ហើយក៏ផ្ទេរ អោយខ្ញុំជួយរើស ខ្ញុំថាយកក្រមុំបងទៅ គាត់មានដោះ ប្អូនអត់ឃើញមានដោះទេ ! ម៉េចខុសឬត្រូវ ? ហើយរូបខាងលើ ទី១ មេម៉ាយ ទី២ក្រមុំ ខុសឬត្រូវ ?

achharia - 18/06/2011

អរគុណ Lovepeehs05 បានមកចូលរួមគិតគូរកំសាន្តពីក្រមុំមេម៉ាយនេះ ។
តាមខ្ញុំធ្លាប់ដឹង តក្កវិជ្ជា(logic) ជាផ្នែកមួយនៃគណិតវិទ្យាដែរ ដែលសិក្សាពី
ករណីពិតនិងរឺមិនពិត ពីបន្សំនៃអំណះអំណាងទៅដល់ការសនិ្នដ្ខានត្រូវសម
ហេតុផល។ល។ ខុសពីធរណីមាត្រវិទ្យា ដែលសិក្សាពីទំនាក់ទំនងរវាង
សម្មតិកម្ម សន្និដ្ឋាន​និងវិបាកនានា …មុននឹងសន្និដ្ឋានថាអ្វីមួយបានទាល់តែ
មានសម្មតិកម្មគ្រប់គ្រាន់សិន ។

រឿងការជួយរើសអោយយកក្រមុំបងពីក្រមុំៗពីរនាក់ហ្នឹងថា ត្រូវឬខុស នោះ
ខ្ញុំគិតថាLovepeehs05កាលនោះនៅក្មេងណាស់ក្នុងការជួយរើសអោយត្រូវ។
ចំណែករូបពីរខាងលើនោះគឺខ្ញុំគ្រាន់តែដាក់កំដរដើម្បីចែកគ្នាមើលកំសាន្តទេ
រឺសំរាប់សន្មត់ថាជាបន្ទប់ពីរដែលមួយៗមានស្ត្រីម្នាក់ក្នុងនោះដើម្បីជារូបភាព
ជំនួយក្នុងការគិតរកចំលើយនៃលំហាត់ខាងលើនោះផងដែរ ។​ ខ្ញុំរកមិនឃើញ
ហេតុផលណាបញ្ជាក់ថាមួយណាជារូបស្រីក្រមុំរឺមេម៉ាយទេ ។ សម័យអីឡូវ
គេកែសម្ផស្សបានពូកែៗណាស់ មើលភ្នែកទទេមិនងាយដឹងបានទេ សុទ្ធតែ
ឆ្វង់ៗដូចគ្នា រហូតដល់ដាក់ពណ៌ក្រហមពណ៌ផ្កាឈូកក៏បានដូចគ្នា … 🙂

3. Lovepeehs05 - 18/06/2011

ខ្ញុំជឿថាការជួយរើសគូរអោយលោកពូខ្ញុំនោះ ប្រហែលមិនត្រូវទេ បើគិតតាមហេតុផល ដែលមានដោះ អត់ដោះ នេះជាចំណុច ធ្វើអោយខ្ញុំមើលឃើញ ភាពខុសប្លែកគ្នា តែមិនពិបាកនិយាយ វែងឆ្ងាយទេ ប្រហែលជាអ្នកទាំងអស់គ្នា ដឹងគ្រប់ៗគ្នាទៅហើយ ។

តែរូបភាព ដែលដាក់ខាងលើ គឺឃើញពិតតែវា ខុសប្លែកគ្នាឆ្ងាយ អាចសម្គាល់បាន ថាក្រមុំឬមេម៉ាយបាន ដោយការស្លៀកពាក់ និងអាកប្បកិរិយា ។ តែមិនអាចដឹង ១០០ ភាគរយដែរ តែយកតាម តក្កវិជ្ជាបាន ។

achharia - 18/06/2011

ហេហេ៎ Lovepeehs05 ! ប្រហែលមានបទពិសោធច្រើនហើយ គ្រាន់តែ
មើលរូបភាពដឹងបានថាក្រមុំរឺមេម៉ាយនោះ ។ ជាពិសេស ថាមើលតាម
សំលៀកបំពាក់និងអាកប្បកិរិយានោះ ឬយកតាមតក្កវិជ្ជាបានផង អាចដឹង
បាននោះ តើគេសន្និដ្ឋាបានដោយរបៀបណា ជួយប្រាប់បង្រៀនខ្ញុំផងមក !
តាមនិយមន័យក្នុងវចនានុក្រមនោះ ដូចគ្មានឃើញពាក្យរៀបការ រឺ ពាក្យថា
អាពាហ៍ពិពាហ៍អីមួយម៉ាត់បញ្ជាក់ជាមួយសោះចំពោះក្រមុំនិងមេម៉ាយ មាន
តែពាក្យមិនដែលមានប្តី និងមានប្តីហើយបាត់បង់ទៅវិញ ។ ចុះដូចសព្វថ្ងៃ
សម័យនៅជាមួយគ្នាមុនរៀបការបាន ដល់បែកបាក់គ្នាមាននរណាទាន់ហៅ
គ្នាថាមេម៉ាយឬពោះម៉ាយ នៅតែហៅក្រមុំសិនដដែលដរាបពុំទាន់រៀបការ។
ដូច្នេះហើយ រឿងមើលសំលៀកបំពាក់និងអាកប្បកិរិយាថានរណាម្នាក់ធ្លាប់
បានរៀបការហើយនៅ ខ្ញុំគិតថាទាល់តែសួរសាម៉ីខ្លួនគេទើបដឹងបានបានខ្ញុំ
យកលំហាត់ដូចសរសេរ៤បន្ទាត់ខាងលើនោះមកដាក់ជាការសាកល្បងប្រាជ្ញា
គិតកំសាន្តតាមបែបតក្កវិជា្ជផងដើម្បីសួរតែមួយសំនួរអោយដឹងបាន ។
អរគុណ Lovepeehs05 បានចូលរួមជជែកលេង ។ សូមជួយប្រាប់ចំលើយ
ជាសំនួរនោះផងមើល តើសួរតែមួយសំនួរថាម៉េចដើម្បីអោយដឹងបាន 🙂

4. Lovepeehs05 - 19/06/2011

អញ្ចេះទេ achharia តាមខ្មែរយើង គេសំដៅភាពបរិសុទ្ធ ជាអ្នកមិនទាន់មានប្តី មិនទាន់មានគេប៉ះពាល់ ក៏ថាបាន ។ អ្នកបរិសុទ្ធ សង្កេតមើលទៅ គេតែងតែរក្សាខ្លួន គេ យ៉ាងសុភាពរាបសារ ទាំងការដេកដើរឈរអង្គុយ និយាយស្តី និងសម្លៀកបំពាក់ ជាដើម ក៏ស្លៀកសមរម្យ មិនបង្ហាញប៉ាន់តែផ្តេសផ្តាសទេ ! មិនថាអញ្ចឹង ?

achharia - 19/06/2011

បើនិយាយពីភាពបរិសុទ្ធរឺថាអោយចំៗថានៅក្រមុំព្រហ្មចារីយ៍មិនទាន់
មានគេប៉ះពាល់នោះ អាចធ្វើការប្រៀបធៀបសំគាល់បានខ្លះតាមរយៈ
អាកប្បកិរិយ៉ារឺតាមសំលៀកបំពាក់ដូច Lovepeehs05 យល់ថាហ្នឹងដែរ
តែក៏មិនអាចពិតយកជារួបមន្ត ធ្វើជាក្បួនខ្នាតបានដែរ បើខោអាវគេកាត់
លក់ម៉ូតខើចវៀលស្រេចៗដូចៗគ្នា ទិញស្លៀកតាមគ្នាតាមមិត្តភក្ដិ ឃើញ
ខ្លះៗទៅតាមម៉ូដដូចៗតែគ្នាហ្នឹង ។ អាកប្បកិរិយានិងរូបរាងក៏ដូចគ្នា ខ្លះ
មើលទៅសុភាពរម្យទមស្រគត់ស្រគំស្លៀកពាក់រុំឡើងចង់ជិតស្លុង ចរឹត
អឹមអៀនមិនហ៊ាននិយាយលឺសើចខ្លាំង តែដល់ដឹងប្រវត្តិ ជាមនុស្សនឹងលើ
រង្គើក្រោមធ្លាប់មានគូសង្សារច្រើនបានគ្នាឡើងរាប់ភ្លេចក៏មានដែរ។ បើដឹង
ពីស្នាដៃពេទ្យក្នុងសម័យកែសម្ផស្សនេះផង នឹងរឹតតែវង្វេងស៊ុងទៅទៀត 😕
ទោះមើលឃើញយ៉ាងណាលឺគេថាយ៉ាងម៉េចក៏ដោយ តាមទស្សនៈលោក
ម៉ៅសេទុង វាមិនស្មើនឹងខាំមួយក្រុបទំពារសាកមើលទេ បើចង់ដឹងពីរស
ជាតិត្របែកមួយណានោះ នេះមិនវិភាគទៅដល់ត្របែកត្រាំដាក់មេស្ករ
បបរពោតស្ងោរដាក់ម្សៅស៊ុប ស៊ុបគុយទាវដាក់កញ្ឆារ កាហ្វេឡាប់យេស្រា
ដាក់វីយ៉ាក្រារឺថ្នាំងងុយ…ផង 😉
អរគុណ Lovepeehs05 ច្រើនដែលបានចំណាយពេលវេលាដ៏មានតម្លៃ
ចូលលេងនិងចូលរួមជជែកលេងកំសាន្តជាមួយខ្ញុំ ផងដែរ 🙂

5. វិសាល - 19/06/2011

តាងអ្នកទាំងពីរ A និង B។
សួរទៅAថា៖ ប្រសិនបើខ្ញុំសួរទៅBថា Bជាស្រ្តីក្រមុំឬមេម៉ាយ តើBនឹងឆ្លើយថាម៉េច?
ប្រសិនបើAថា Bនឹងឆ្លើយថាក្រមុំនោះ Aជាស្រ្តីក្រមុំ
ប្រសិនបើAថា​ Bនឹងឆ្លើយថាមេម៉ាយនោះ Aជាស្រ្តីមេម៉ាយ

តើត្រូវទេបង?

achharia - 19/06/2011

ត្រឹមត្រូវ ! នេះជារង្វាន់សំរាប់ចំលើយត្រូវរបស់ វិសាល 🙂 🙂 😀
នាងម្នាក់(A)កំពុងសំរាកចាំការចូលសួរក្នុងបន្ទប់មួយនេះ ហេហេ…
 


 
នេះនាង(B)កំពុងមមៃរង់ចាំការចូលសួរក្នុងបន្ទប់មួយនេះដែរ
 


 
រង្វាន់បន្ថែម
 


 
…កំពុងរកមើលទៀត…
 

6. វិសាល - 20/06/2011

បានដល់ទៅបីនាក់ :mrgreen:
អរគុណបង!

achharia - 20/06/2011

អរគុណប្អូនដែរ ដែលបានចូលរួមនិងប្រាប់ចំលើយត្រូវ 🙂

វិសាល - 22/06/2011

អរគុណបងដែលបានដាក់សំនួរ 😆

achharia - 27/06/2011

អរគុណទាំងអស់គ្នា ! 🙂

7. វណ្ណា ចេង - 20/07/2011

ញុំ​អត់​យល់។ សូម​ជួយ​Detail ជាង​នេះ​បន្តិច​មក….

achharia - 21/07/2011

តាមសម្មតិកម្មគឺដូចសំនេរនៅខាងដើមបង្អស់លើរូបទី១ ។
សំនួរជាចំលើយមានច្រើន។ ផ្ទៀងផ្ទាត់តាមចំលើយរបស់ប្អូន
វិសាល​ ដែលសួរនាង A តែមួយសំនួរអាចដឹងបាននរណាក្រមុំគឺ
 
សួរទៅAថា៖ ប្រសិនបើខ្ញុំសួរទៅBថា Bជាស្រ្តីក្រមុំឬមេម៉ាយ
តើBនឹងឆ្លើយថាម៉េច?

ប្រសិនបើAថា Bនឹងឆ្លើយថាក្រមុំនោះ Aជាស្រ្តីក្រមុំ
ប្រសិនបើAថា​ Bនឹងឆ្លើយថាមេម៉ាយនោះ Aជាស្រ្តីមេម៉ាយ


 
 
ករណី១
នាងA(ក្រមុំ អ្នកកុហក)—————-នាងB(មេម៉ាយ អ្នកនិយាយត្រង់)
 
Aដឹងថា Bនឹងឆ្លើ់យត្រង់ថា មេម៉ាយ ព្រោះ Bជាអ្នកនិយាយត្រង់
Aជាអ្នកកុហកត្រូវឆ្លើយកុហកប្រាប់យើងថា Bនឹងឆ្លើយថាក្រមុំ វិញ។
ដូច្នេះ
បើ Aឆ្លើយប្រាប់យើងថា Bនឹងឆ្លើយថា ក្រមុំ គឺ A ខ្លួនឯងទេជាក្រមុំ
 
ករណី២
នាងA(ក្រមុំ អ្នកនិយាយត្រង់)—————-នាងB(មេម៉ាយ អ្នកកុហក)
 
Aដឹងថា Bនឹងឆ្លើ់យកុហកថា ក្រមុំ ព្រោះ B ជាអ្នកនិយាយកុហក
Aជាអ្នកនិយាយត្រង់ត្រូវឆ្លើយត្រង់ប្រាប់យើងថា Bនឹងឆ្លើយថាក្រមុំ ដដែល ។
ដូច្នេះ
បើ A ឆ្លើយប្រាប់យើងថា Bនឹងឆ្លើយថា ក្រមុំ គឺ A ខ្លួនឯងទេជាក្រមុំ
 
 
គិតដូចគ្នាចំពោះករណីបញ្រ្ចាសមកវិញ៖
 
 
ករណីទី៣
នាងA(មេម៉ាយ អ្នកកុហក)—————-នាងB(ក្រមុំ អ្នកនិយាយត្រង់)
 
Aដឹងថា Bនឹងឆ្លើ់យត្រង់ថា ក្រមុំ ព្រោះ Bជាអ្នកនិយាយត្រង់ ។
Aជាអ្នកនិយាយកុហកត្រូវឆ្លើយកុហកប្រាប់យើងថា Bនឹងឆ្លើយថា មេម៉ាយ ។
ដូច្នេះ
បើ A ឆ្លើយប្រាប់យើងថា Bនឹងឆ្លើយថា មេម៉ាយ គឺ A ខ្លួនឯងទេជាមេម៉ាយ ។
 
ករណីទី៤
នាងA(មេម៉ាយ អ្នកនិយាយត្រង់)—————-នាងB(ក្រមុំ អ្នកកុហក)
 
Aដឹងថា Bនឹងឆ្លើ់យកុហកថា មេម៉ាយ ព្រោះ Bជាអ្នកនិយាយកុហក ។
Aជាអ្នកនិយាយត្រង់ត្រូវឆ្លើយត្រង់ប្រាប់យើងថា Bនឹងឆ្លើយថា មេម៉ាយ ។
ដូច្នេះ
បើ A ឆ្លើយប្រាប់យើងថា Bនឹងឆ្លើយថា មេម៉ាយ គឺ A ខ្លួនឯងទេជាមេម៉ាយ ។
 
 


 
 
..


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: