វីឡាថ្លៃជាងគេបំផុតក្នុងលោក(១០ ០០០ លានហ្វ្រង់ស្វ៊ិស) 28/08/2011
Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ.Tags: កំសាន្តកំប្លែង, ផ្សឹងៗ, ផ្សេងៗ
trackback
THE MOST EXPENSIVE VILLA OF THE WORLD
វីឡាខាងក្រោមនេះគេនឹងគ្រោងសង់នៅស្រុកBRIONE ក្នុងខេត្តTESSIN នៃប្រទេសស្វ៊ិស
គឺខេត្តនៅម្ដុំភាគខាងត្បូងឈៀងខាងកើតជាប់ទៅនឹងប្រទេសអ៊ីតាលី។ វាមានដំលៃដល់
ទៅ១០ពាន់លានហ្វ្រង់ស្វ៊ិស បើគិតតាមអត្រាប្រាក់សព្វថ្ងៃគឺខ្ទង់១២,៥ពាន់លានដុល្លារ
អាមេរិក(១២ ៥០០ ០០០ ០០០ ដុល្លារ)។ ខាងក្នុងតុបតែងដោយគ្រឿងធ្វើពីមាសទឹក
ដប់២៤K ផ្លាទីនស និងពេជ្រ។ មិនអោយថ្លៃដល់ម្ល៉ឹងយ៉ាងម៉េច ឧទាហរណ៍ដើម្បីបំពេញ
ចិត្តអ្នកទិញដែលគេរំពឹងថាជាសេដ្ឋីមកពីខាងដំបន់អារ៉ាប់និងរុស្ស៊ី គេមានគំរោងធ្វើដាក់
អោយប្រើផងដែរគ្រាន់តែ iPAD មួយធ្វើពីមាសទឹកដប់ទំងន់២,៥គីឡូក្រាមនិងមានថែម
ថយពេជ្រទៀតផង។
(http://www.blick.ch/news/schweiz/tessin/das-teuerste-haus-der-welt-steht-bald-im-tessin-179582)
ចុចលើរូបខាងក្រោមដើម្បីទៅមើលរូបភាពខាងក្នុងវីឡាហ្នឹងជាបន្ថែមនៅ http://www.exklusiv-haus.ch/
វីឡានេះបើនៅស្រុកខ្មែរ មើលតាមរាងរៅនិងសំបកក្រៅ តែដប់ម៉ឺនដុល្លារក៏លក់រាងតឺងដែរ
ជាពិសេសពណ៌ក្រមៅៗហ្នឹងតែម្ដង …នេះហើយស្អាតគេស្អាតយើង មិនដូចគ្នាទេ !
ពិតជាថ្លៃមែន ខ្ញុំគ្រាន់តែបានឃើញ ក៏សប្បាយចិត្តដែរ ព្រោះសមត្ថភាពមិនដល់ ។ សុំទោសលោកពូ ភ្លេចជម្រាបសួរ សុខសប្បាយជាទេ ?
បាទ! ជំរាបសួរ ។ ខ្ញុំសុខសប្បាយជាទេ គ្រាន់តែជាប់រវល់ច្រើន
ហើយមានពេលចូលលេងភូមិវើដប្រែស្ស្នយើងនេះតិចជាងមុន ។
អរគុណ Somada បានឈៀងមកលេងនិងសួរសុខទុក្ខដល់ខ្ញុំ ។
វីឡាហ្នឹងពិតជាថ្លៃណាស់ ។ អ្នកមានៗស្រុកគេចូលចិត្តរស់នៅកន្លែង
ស្ងប់ស្ងាត់តាមជើងភ្នំ តាមចង្កេះភ្នំដែលមានកន្លែងអង្គុយលេងបែរមុខ
ទៅរកមាត់ទឹកមាត់បឹងធំៗរឺមាត់សមុទ្រមានខ្យល់អាកាសល្អបរិសុទ្ធ ដែល
មើលទៅហាក់ដូចជានៅដាច់តែអែងកណ្ដោចកណ្ដែងគួរអោយអាណិត
តែតាមពិតជិវិតអ៊ូអរខ្វារកប្រសេចប្រសាចដណ្ដើមគ្នារស់ហ៊ឹកហ៊ាក់តាមទី
ក្រុងធំៗពោរពេញទៅដោយក្លិននិងខ្យល់បរិយាកាសអាប់អួរនោះទៅវិញទេ
ដែកគួរអោយអាណិតទៅវិញនោះ ។
…ម្នាក់ៗមានសំណាងពីអតីតកាលមិនដូចគ្នាទេ ខ្លះម្ង៉ៃៗកាន់តែកាំបិតចិត
អារកាប់ជាប់ប្រលាក់ដៃតែសាច់និងឈាម ខ្លះម្ង៉ៃៗប៉ះតែប៊ិចនិងក្រដាស ខ្លះ
ចាប់កាន់តែមាសត្បូងពេជរាប់តែលុយ ខ្លះរាប់លុយដែលខ្លួនអែងត្រូវបាន
ខ្លះរាប់តែលុយរបស់គេទុកដាក់អោយគេ ។ល។
…និយាយដល់រឿងអស់នេះនឹកអាណិតពេទ្យធ្មេញណាស់លោកអើយ !
សង្ឃឹមថា SOMADA ក៏កំពុងងបានសេចក្តីសុខសប្បាយជាមួយក្រុមគ្រួសារ
ដែរហើយ ។
ធ្វើអស់លុយដល់ម្លឹងៗ ម៉េចមិនធ្វើជាមាស ពណ៌លឿងទៅ ល្អមើលជាង ! ធ្វើអញ្ចឹងមើលទៅមិនដឹងថាមាសទេ ហើយក៏មិនសូវ មានតម្លៃដែរ ខ្ញុំស្មានតែផ្ទះធម្មតា ថែមទាំងពណ៌ដូចទេសភាពព្រៃភ្នំ ហ្នឹងទៀត ក៏មិនសូវចាប់អារម្មណ៍ប៉ុន្មានដែរ ។
បាត់ប៉ុន្មានថ្ងៃ ស្មានតែស្រីៗ (…) ចាប់គ្រៀកទេដឹង !
ខ្ញុំមានកិច្ចការថ្មីៗត្រូវធ្វើ រវល់ជាងមុនច្រើនណាស់ ម្ល៉ោះហើយ
មិនសូវមានពេលចូលអើតផ្ទះ ចូលអនឡាញន៍បានច្រើនញឹក
ញាប់ដូចមុនទេ ។ រឿងស្រីៗចាប់គ្រៀក ខ្ញុំចេះបាលីមហារំអិលជា
មួយស្រីៗ ចាប់ខ្ញុំគ្រៀកមិនងាយជាប់ទេ 😀
មែនហើយ វីឡាហ្នឹងមើលពីក្រៅដូចគ្មានអីគួរអោយអស្ចារ្យសោះ។
ដូចខ្ញុំប៉ាន់ស្មាន បើនៅស្រុកខ្មែរយើង តែ១០ម៉ឺនដុល្លារក៏រកម្ចាស់
មិនងាយឃើញដែរ ។ តែយ៉ាងណាក៏ដោយ សេចក្តីសុខសប្បាយ
សុភមង្គលវាមិនស្ថិតនៅតែលើផ្ទះមានតំលៃថ្លៃៗ គ្រឿងសំភារៈថ្លៃ
លុចស៊ុសពីមាសពេជកែវកងអីទាំងនោះទេ គឺវាស៊ីសងនៅត្រង់
ការចេះកំរិតសេចក្តីសុខសប្បាយរបស់សាម៉ីជាម្ចាស់ផ្ទះហ្នឹងផង
ដែរទេ….អ្នកមិនពុករលួយ អ្នកមិនក្បត់ជាតិ អ្នកមិនធ្វើអ្វីខុសច្បាប់
អ្នកមិនជាប់ជំពាក់ចិត្តនឹងកង្វល់នានា ដេកលក់ស្រួលណាស់ !!!
ទស្សនៈកំប្លែងបែបសុទិដ្ឋិនិយមរបស់ចាស់ៗខ្មែរយើងមួយពោលថា
ផ្ទះថ្មដូចផ្ទះស្បូវ ដល់រលត់ភ្លើងទៅ ងងឹតឈឹង(រាវ)ដូចតែគ្នា ! 😀