jump to navigation

អក្សរខ្មែរយូនីកូដ និង QR-CODE 10/03/2012

Posted by achharia in កំសាន្តកំប្លែង, ផ្សេងៗ, ព៌តមានវិទ្យា, សាកល្បងប្រាជ្ញា.
Tags: , , ,
trackback
 
អក្សរខ្មែរយូនីកូដ និង QR-CODE
 
អក្សរខ្មែរយូនីកូដក៏អាចដាក់បានក្នុង QR-CODE និងអោយអានបានវិញដែរ
តែមិនបានរហ័សតែម្ដងដូចគេអែងទេ…តើគេអានវាបានដោយរបៀបណា ?
 

 
ចង់ដឹងសិនថាអ្វីជា QR-Code អ្ហេ៎ ?
 
គឺអារូបបួនជ្រុងស្មើមានតែព៌ណសខ្មៅដូចខាងលើបន្ទាប់នេះហើយ ។
QR-CODE ជាពាក្យកាត់មកពី Quick Response Code ,
Quick Response បានសេចក្តីថាការឆ្លើយតបយ៉ាងរហ័ស, ជាសញ្ញា
កូដរាងបួនជ្រុងស្មើមានផ្ទៃព៌ណសនិងខ្មៅដែលអោយគេអានរឺស្កែនចេញ
យកព៌តមានបានយ៉ាងឆាប់រហ័ស ។ ខុសពី Barcodes ដែលគេធ្លាប់ឃើញ
ស្គាល់មុនៗមកហើយថាមានតែគំនូសក្រាស់ស្ដើងត្រង់ៗស្របៗគ្នានោះ
QR-Codes នេះមានវិមាឌ២(2dimensions)និងអាចអោយគេកំណត់ដាក់
បានព៌តមានច្រើនជាង ។ តាមធម្មតា QR-Codes អាចអោយគេថតចំលង
យកបានតាមទូរស័ព្ទដៃជំនាន់ថ្មី(Smartphone,iPhone) រួចយកទៅអាន
រឺស្កែនពន្លាត(decode)យកព៌តមានរឺចាប់សេចក្តីបានតាមរយៈកូនកម្មវិធីអនុវត្ត
(Application Program រឺហៅកាត់ៗថា App)ដែលសំរាប់អានវាបាន។
 
 
ចង់ស្កែនអាន QR-Code អ្ហេ៎ ?
 
ចំពោះiPhone មានកម្មវិធីអនុវត្ត(App)មួយឈ្មោះQuick Scan, អាចយកវានៅ​
App Store បានមិនបាច់ទិញ, អាចសំរាប់ស្កែនអានបានតែQR-Codes​នេះ។
Quick Scan Proជាកម្មវីធីអនុវត្តដែលអាចស្កែនអានទាំងQR-codes,Barcodes
និងទាំងកូដជាលេខបារាំង(ឡាតាំង)ធម្មតាបាន តែត្រូវទិញនៅអ៊ែពស្តរ រឺក៏មិនបាច់
បង់លុយទិញក៏បាន បើគេបានធ្វើហ្ជែលប្រេករួចហើយ ។ នៅមានកម្មវិធីអនុវ.ច្រើន
ទៀតសំរាប់ស្កែនអានបានទាំងQR-CodesនិងទាំងBarcodes ដែលអាចយកបានហ្វ្រ៊ីៗ
ពីអ៊ែពស្តរ ដោយសរសេរពាក្យរកកម្មវិធីអស់នោះថា qr code scanner មានដូចជា
MOBILETAG,​ i.nigma, Qrafter … ជាដើម ។
 
 
ចង់បង្កើត QR-Code អ្ហេ៎ ?
 
នៅលើវេបសៃថ៍ KAYWA អាចអោយយើងបង្កើត QR-Codes នេះបាន
សរសេរដាក់បានទាំងអក្សរខ្មែរយូនីកូដផងដែរ(ចំនួនតួអក្សរដាក់បានតែ២៥០តួ)។
 

 
គេក៏អាចធ្វើ QR-Code នៅលើ iPhone បានដែរជាមួយកម្មវិធី QR Creator តែ
វាមិនអាចបង្កើត QR-Code បានល្អល្មមអោយស្កែនអាន(DECODE)បានវិញទេចំពោះ
សំណេរណាដែលមានតួអក្សរខ្មែរយូនីកូដនៅជាមួយក្នុងកូដនោះ…យ៉ាប់​!😉
 
 
ស្កែន QR-Code ដែលមានអក្សរខ្មែរយូនីកូដចេញបានតែរាងបួនជ្រុងៗ អ្ហេ៎ ?
មើលម៉េចបានបាន​ ?

 
ជាមួយ iPhone 4s នៅក្នុងហាងកម្មវិធីអនុវត្តរឺអ៊ែបស្តរនោះ គេអាចយកបាន
ហ្វ្រីៗគឺមិនបាច់ទិញនូវកម្មវិធីច្រើន តែដែលចាំបាច់សំរាប់មើលទំព័ររឺវេបសៃថ៍ជា
ភាសាខ្មែរយើងគឺ iPK Browser រឺ Browser KH និងសំរាប់សរសេរអក្សរខ្មែរ
យូនីកូដបានឆ្លាស់គ្នានឹងអង់គ្លេសគឺ KeyboardFree ។ ដូចបានរៀបរាបខាងលើ
ហើយដែរ ក៏មានកម្មវិធីហ្វ្រ៊ីសំរាប់ស្កែនរឺអាន QR-Code ដែរគឺ Quick Scan។
នៅពេលដែលសាកល្បងជាលើកដំបូង ធ្វើអោយខ្ញុំស្រងាកចិត្តអស់មួយចំហៀងពោះ
ព្រោះក្រោយពីការស្កែន ត្រង់ណាមានអក្សរខ្មែរយូនីកូដស្រាប់តែវាចេញតែរូបរាង
បួនៗជ្រុងដូចឃើញវានៅលើកំព្យូទ័រដែលមិនបានអ៊ិនស្តាល់ខ្មែរយូនីកូដដាក់ដែរ ។
ប៉ុន្តែ ល្អឡើងវិញ ! នៅខាងក្រោមនោះមានគេដាក់អោយជ្រើសរើសពីររបៀបគឺ
រឺមួយផ្ញើព៌តមាននោះទៅអោយគ្នាតាមអ៊ីមែល រឺមួយចំលង(copy)វាហើយយកទៅ
ផ្ទេរ(past)ដាក់នៅតាមលានសរសេរណាមួយ…នៅលើអាយហ្វូនណាដែលមាន
កម្មវីធីអនុ. KeyboardFree ពេលដែលយកវាទៅផ្ទេរដាក់ក្នុងលានរឺផ្ទែសំរាប់សរសេរ
វានោះ អក្សរខ្មែរយូនីកូដនឹងចេញជារូបរាងអាចអានបានធម្មតា…នៅលើអ៊ីមែលវិញ ក៏អក្សរខ្មែរយូនីកូដចេញជារូបរាងអាចអោយគេអានបានដូចធម្មតាដែរអោយតែកំព្យូទ័រ
មានអ៊ិនស្តាល់ខ្មែរយូនីកូដហើយដែរ ។ ខាងក្រោមនេះជាព៌តមានដែលខ្ញុំសាកល្បង
សរសេរចូលនិងស្កែនចេញពីរូប QR-Code ខាងលើនោះរួចផ្ញើជាអ៊ីមែលសាកមើល
គឺឃើញចេញអក្សរខ្មែរយូនីកូដដូចរូបខាងក្រោមនេះ
 

 
(តែបើបើកអ៊ីមែលលើអាយហ្វូន ក៏នៅតែឃើញអារាងបួនៗជ្រុងហ្នឹងដដែល😉
ទាល់តែចំលងវាយកទៅផ្ទេរដាក់មើលក្នុងលានសំណេររបស់ KeyboardFree
ទើបឃើញចេញមកជាតួអក្សរខ្មែរយូនីកូដវិញបាន …ល្អឡើងវិញ😆 )

 
ដូច្នេះ តាមបទពិសោធរបស់ខ្ញុំជាមួយ iPhone4s នេះ អក្សរខ្មែរយូនីកូដក៏គេអាច
ស្កែនចេញបានពីQR-Codeនេះដែរ តែត្រង់ថាចំលើយតបរហ័សអោយមើលឃើញ
ជាអក្សរខ្មែរយូនីកូដបានភា្លមៗនោះ មិនដូចគេថា QUICK RESPONSE នោះទេ
ព្រោះត្រូវផ្ញើជាអ៊ីមែល រឺចំលងហើយផ្ទេរបន្តដូចបានរៀបរាប់ត្រួសៗខាងលើ ។
 
សូមអរគុណទុកជាមុន និងរីករាយស្វាគមន៍ជានិច្ចចំពោះអស់លោកអ្នក អ្នកភូមិផង
របងជាមួយក្នុងសហគមន៍វេបវើដប្រែស្សនេះដែរ ដែលនឹងចែករំលែកចំណេះដឹង
ផ្សេងណា របៀបធ្វើណាបានលឿននិងប្រសើរជាងនេះសំរាប់យើងជាអ្នកប្រើប្រាស
អក្សរខ្មែរយូនីកូដនេះទាំងអស់គ្នា😀
 
 


 

មតិ»

1. Lovepeehs05 - 11/03/2012

អរគុណ Achharia ដែលបានចែករំលែកបច្ចេកទេស ការប្រើប្រាស iphone 4s ចង់សាកលមើលដែរ តែដូចជាមិនចាំបាច់ ពីព្រោះមិនសូវធ្វើដំណើរ ចុះឡើងច្រើននឹងគេ ដែលត្រូវការទូរសុព្ទទំនើបចឹង តែកំពុងតែសម្រេច ចិត្ត នឹងត្រូវប្រើឬយ៉ាងណា ពីព្រោះក្រុមហ៊ុនទូស័ព្ទគេ ផ្ញើរសំបុត្រមក ប្រាប់យូរក្រែលដែរហើយ បើដាក់គេយកតែ ១០០ ទេ តម្លៃពិតប្រាកដ ជាង ៥០០ ឯណោះ ប្រហែលជាដាក់ដែរហើយ ព្រោះចង់ធ្វើដំណើរចេញក្រៅ បន្តិច បែបស្រួលទាក់ទងគ្នា និង ស្តាប់ពត៌មាន ! មិនថាអញ្ចឹង ?

achharia - 11/03/2012

ប្រហែលខែ​១០ គេនឹងចេញលក់អាសេរីថ្មី iPhone 5 ហើយ ។
ខ្ញុំថាយកល្អ Lovepeehs05 គូរចាំទិញអាចេញថ្មីហ្នឹងទៅ
បើមិនប្រញាប់និងចាំបាច់ទេ ។

2. Lovepeehs05 - 11/03/2012

អរគុណ Achharia ខ្លាចអាថ្មីហ្នឹង ថ្លៃពេកដឹង អាចាស់ $៥០០ ជាង អាថ្មី ប្រហែល $១០០០ ដឹង ?

achharia - 12/03/2012

រឿងតំលៃ វាមានធុន 8gb, 16gb និង 32gb​ ដែលថ្លៃវាក៏ខុសៗគ្នា
និងរបៀបដែលយើងទិញផងដែរថា ទិញដាច់ រឺជាវជាមួយស៊ិម
តេលេហ្វូនប្រចាំខែ មួយខែប៉ុន្មាន ហើយប៉ុន្មានខែដាច់ខសន្យា
ម្ដង ។ នៅខាងខ្ញុំ ពួកក្រុមហ៊ុនសេវ៉ាតេលេហ្វូនខ្លះដេញជើងគ្នា
បង់តែ១០០ហ្រ្វង់រឺ​តែ១ហ្វ្រង់ក៏បានអាយហ្វូនមួយដែរ តែគិតឡើង
គិតចុះគឺគេទូទាត់យកតំលៃអាយហ្វូនហ្នឹងជាមួយថ្លៃជាវសេវ៉ាគេ
នោះស្រេចបាត់ហើយ …អស់ប្រហែលក្បែរៗ១០០០ហ្វ្រង់ហ្នឹងដែរ
…គិតទៅ ដូចជាដូច ។
មិនដឹង Lovepeehs05 បំរុងនឹងទិញរឺជាវបែបណា ? តែ​អ្វីក៏ដោយ
ពេលចេញថ្មីៗមុខតែនៅថ្លៃសិនហើយ ពួកគ្រឿងអេឡិកត្រូនិកនេះ
ដូចយើងឃើញមកស្រាប់ទាំងអស់គ្នា មិនថាអញ្ចឹង ?

3. ក្មេងស្រែ - 12/03/2012

ប្រើប្រាស់​វិធី​របស់​បង​អច្ឆរិយ៉ា ខាង​លើ ជា​វិធីដោះទាល់​ស្អាត​តាម៉ង!
ហេតុ​អី​មិន​បញ្ចូល​ហ្វុន និង ក្តារចុច​ពី សាយឌា ម៉ងទៅ?
គ្រាន់​តា​ស្កេន​ឆ្វាច់ ចេញ​អក្សរ​ខ្មែរ​ឆ្វាច់!

achharia - 12/03/2012

ប្អូន ក្មេងស្រែ អើយ ! ទោះខ្ញុំគ្មានរបរអ្វីត្រូវប្រើញឹកញាប់ជាមួយ
កូដនោះក៏ដោយ ប៉ុន្តែរពឹសចេះតែចង់សាកនេះសាកនោះជាមួយ
នឹងអក្សរខ្មែរយូនីកូដយើងមើល តែដូចថានោះអែង មិនបានឆ្វាច់ៗ
ដូចពួកអក្សរឡាតាំងសោះ ។ ខ្ញុំរកតាមសាយឌាហ្នឹងដែរ តែមិនទាន់
ឃើញខ្មែរយើងធ្វើកម្មវិធីអនុវត្ត(App)សំរាប់ស្កែន QR-Codes នេះ
អោយចេញមកបានជាអក្សរខ្មែរវិញភ្លែតៗទេ ។ ក្រៅពីប្រើប្រាសបាន
ការក្នុងផ្លូវជំនួញសំរាប់ផ្ដល់ព៌តមានរឺដំណឹងដល់គ្នាខ្លីៗមិនចំហត្រង់ៗ
កណ្ដាលវាលអោយគេអានយល់ដោយភ្នែកទទេបានដូច្នេះ ខ្ញុំគិតថា
សំរាប់គ្នាអ្នកជើងខ្ចីៗដែលភ័យខ្លាចស្រីៗមិនហ៊ានសារភាពស្នេហ៍
ត្រង់ៗនៅចំពោះមុខ អាចធ្វើកូដនេះទៅប្រើជាជំនួយក៏បានដែរ ។
សរសេរខ្មែរដាក់ជាកូដបានហើយ ផ្ញើវឹង រឺហុចភ្លែត ប្រាប់ថាក្នុងហ្នឹង
មានដំណឹងសំខាន់ណាស់ រួចចាំដេកអ៊ុតចំលើយនិងប្រតិកម្មតបជា
លទ្ធផលតាមក្រោយផង😀

4. monyrinataro - 13/03/2012

ចំនេះឆ្លងទ្វីប🙂

achharia - 13/03/2012
5. Lovepeehs05 - 13/03/2012

សេវានៅស្រុក Achharia ប្រហាក់ប្រហែលស្រុកខ្ញុំដែរ តែខ្ញុំថា iphone 4s ហ្នឹងមិនមែន $100 ទេ តែ $200 និយាយទៅដូច អច្ឆរិយៈថាចឹង ទំរាំចប់ កុងត្រា ថ្លៃជាង $1000 ទៅទៀត ពួកនេះឆ្លាតជាងមនុស្សទៅទៀត ។

គំនិតរបស់អច្ឆរិយៈ ប្រហែលជាល្អមែន សម្រាប់សារសងជាមួយគូរស្នេហ៍ គេមិនអាចឃើញសារដោយស្រួលៗទេ ហើយគំនិត ក្មេងស្រែ ក៏ល្អណាស់ដែរ ឮសូរតែឆ្វាចៗ ប្រហែលជាអ្នក Business ហើយ តែខ្ញុំអ្នកដែលមិនដែលធ្លាប់ ចង់សាកមើលដែរ តើទៅយ៉ាងណាទៅវិញ ! អរគុណអច្ឆរិយា និង ក្មេងស្រែ ដែលបានចែករំលែក ចំណេះដឹង ។

achharia - 13/03/2012
Lovepeehs05 - 14/03/2012

អរគុណលោក Achharia ! ធ្វើម៉េចបានឃើញឯកសារនេះ ? ខ្ញុំមើលទៅឃើញតែប្រអប់ខ្មៅ នៅពេលឃើញប្រអប់ខ្មៅ យ៉ាងនេះ ដូចមើលនឹងថ្កាសចឹងដែរ ។ ខ្ញុំគិតឃើញថាល្អណាស់ ចាំអ៊ុតមើលពេលក្រោយ នេះជាសារសំងាត់ តែឥឡូវនេះ ខ្ញុំមិនដឹងធ្វើម៉េចបានឃើញសារនេះទេ ? សូមបើកអោយមើល ផងមើ ?

achharia - 16/03/2012

សួស្ដី Lovepeehs05
ដូចខ្ញុំសរសេរប្រាប់ខាងល់នោះហើយ
សង្ខេបអោយខ្លីគឺ

យកអាយហ្វូនមករួចទៅយកកម្មវិធី Qrafter រឺណាមួយផ្សេង
ក៏បានពីខាង AppStore អោយតែសំរាប់អាន QR-Code បាន
និងយកកម្មវិធី KeyboardFree នេះផង ដែលសំរាប់សរសេរ
អក្សរខ្មែរយូនីកូដលើអាយហ្វូន ។ បានហើយប្រើ Qrafter
ស្កែន(អាន)រូបជាកូដហ្នឹង រួចចំលងយកអាដែលឃើញតែបូនៗ
ជ្រុងហ្នឹងទៅផ្ទេរដាក់ក្នុងលានរឺផ្ទែសំណេររបស់ KeyboardFree
វានឹងចេញជាអក្សរខ្មែរបាន រឺផ្ញើវាជាអ៊ីមែលទៅបើកមើលតាម
កុំព្យូទ័រក៏បាន ។

Lovepeehs05 - 24/03/2012

អរគុណ អច្ឆរិយៈ ដែលបានពន្យល់ ខំពន្យល់យ៉ាងណា ក៏មិនទាន់យល់ដែរ ពីព្រោះមិនទាន់មានអាតេឡេផូន ហ្នឹងប្រើផងផងនោះ ចាំមានចំាសាកមើល ចង់យកទៅហើយ តែស្តាយអា Razor ដែលស្តើងស្អាត ប្រើស្រួល ចឹងហើយបានជាអត់មានឥន្ទណិតប្រើហ្នឹងណា នៅពេលធ្វើដំណើរឆ្ងាយពីកន្លែង អស់រយៈ ៩ ថ្ងៃ ឡើងភ្នំចុះភ្នំរាប់មិនអស់ ហើយចង់ដាក់រូវភាពខ្លះៗ ចែកគ្នាមើលដែរ តែមិនទាន់បានមើល មិនដឹងថាមានរូប ល្អៗឬអត់🙂

achharia - 26/03/2012

ចាំថ្ងៃណាបានប្រើ Lovepeehs05 ធ្វើសាកមើលក៏បាន។
បានរូបភាពប្លែកៗ ស្អាតៗ ដាក់ចែកគ្នាមើលផង😀

6. Lovepeehs05 - 26/03/2012

ចាំមើលបន្តិចទៀត គឺនៅពេលដែលធ្វើដំណើរច្រើន ។ ពុំទាន់បានមើល នៅឡើយទេ តែរូបច្រើនជារូបទេសភាព តាមដងផ្លូវ ចំការ និងតាមដងភ្នំ នៅស្រុកគេ ។

achharia - 26/03/2012

ចាំមើលហើយ ចាំប្រៀបធៀបជាមួយអង្គរធំយើងនេះផង ហេហេ៎😀


Lovepeehs05 - 27/03/2012

ថតបានរូបប្រហែល ១៥០ រូប តែដូចជាមិនបានការស្ទើរតែទាំង អស់ ចេះតែចុចៗទៅ ភាគច្រើនចាំងនឹងកញ្ចក់ឡាន ទេសភាព ព្រៃភ្មំ តែគ្មានព្រៃ មានតែភ្នំឥតដើមឈើ មានច្រើនតែស្មៅ ប្រហែលសុទ្ធតែភ្នំខ្ចី ពុំទាន់មានដើមឈើដុះ មិនមែនភ្នំទាបៗ ទេខ្ពស់ណាស់ដែរ សារុបលទ្ធផលមក ចាញ់ស្រុកខ្មែរឆ្ងាយ ណាស់ ប៉ុន្តែគេមានចំការផ្លែឈើច្រើនណាស់ មើលដាច់កន្ទុយ ភ្នែក ។៚…

achharia - 28/03/2012

Lovepeehs05 ទៅវ៉ាកង ?
ប្រាប់ផងបានទេថានៅរដ្ឋណា តំបន់នោះឈ្មោះអី ?

7. Lovepeehs05 - 28/03/2012

តាមពិតខ្ញុំមិនមានវិស្សមកាលទេ តែធ្វើដំណើរចៃដន្យ ចំពេលសិស្សគេ មានវិស្សមកាល ។ ខ្ញុំធ្វើដំណើរទៅជួយបង្ហាត់បង្រៀន បងប្អូនញាតិមិត្ត ចូលសញ្ជាតិ និង ជួយបកប្រែភាសា នៅប៉ែកខាងត្បូងរដ្នកាលីហ្វរនីញា ភ្នំដែលថតនៅម្តុំពាក់កណ្តាល ព្រុំប្រទល់ខាងត្បូងនិងខាងជើង របស់រដ្ឋនោះ ។

achharia - 28/03/2012

អូ៎ អ្ចឹងទេ ! លើកក្រោយកុំភ្លេចរំពៃស៊ើបសួររក
ក្បួនភូមាហែកគុកដែលយើងធ្លាប់ជជែកគ្នាពីមុន
នោះផង ជាពិសេសជាមួយចាស់ៗពីដើម ។

Lovepeehs05 - 29/03/2012

ក្បួនភូមារហែកគុក ជាក្បួនដែលខ្ញុំបានដាក់បង្ហាញ កាលពេលមុនហ្នឹងឯង នេះបើតាមខ្ញុំបានសួរពូម្នាក់ ដែលនៅជិតខាង ដែលជាអ្នកល្អែងទោះទាយ និងធ្លាប់ឃើញ មានសៀវភៅក្បួនផង គាត់ថាអ្នកគូយ័ន្តខុសៗគ្នាតិចតួច តែវាមានន័យ ដូចគ្នាទេ បើតាមពិនិត្យមើលទៅ ប្រហែលចឹងមែនហើយ ។

achharia - 30/03/2012

ក្បូនដែល Lovepeehs05 ដាក់ចែកគ្នានោះ
ខ្ញុំមើលអត់សូវយល់នៅឡើយទេ មិនដឹងត្រង់ណា
ត្រូវចេញដំណើរបាន ត្រង់ណាថាទៅទិសណាល្អនិងនឹង
មានលាភមានជ័យនោះ ជួយពន្យល់ថែមអោយច្បាស់ផង ។

និយាយអញ្ចឹង អាទិត្យនេះលឺថាឆ្នោតជាតិអាម្រេចមានរង្វាន់
ធំឡើងដល់ជាង៥៤០លានដុល្លារហើយ បើជឿលើសំណាង
គួរសាកល្បងទិញ១ដុល្លារសាកមើលដែរ ខ្មែរយើងធ្លាប់ត្រូវ
បានរាប់រយលានដុល្លារដែរ …
Lovepeehs05 មានទិញនឹងគេទេ ?

Lovepeehs05 - 30/03/2012

អរគុណអច្ឆរិយា ដែលបានរំលឹករឿង ឆ្នោតជាតិ ដែលមានតម្លៃរហូតដល់ $៦៤០ លានដុល្លា អាមេរិកហើយនៅពេលដែលខ្ញុំកំពុងសរសេរនេះ ចាំមើលរកទិញនឹងគេដែរហើយ នៅពេលតែ ៣-៤ ម៉ោងទៀតគេឈប់លក់ហើយ មិនដឹងមានសំណាង ដែរឬអត់ ត្រូវតែសាកមើលហើយ🙂

ហើយរឿងក្បួននោះចាំមើលខ្ញុំ មើលសារដើមម្តងទៀត ខ្លាចក្រែងខ្ញុមដាក់វាមិនច្បាស់ត្រង់ណានោះ ។៚…

achharia - 30/03/2012

ម្បាច់ទិញអោយអស់ច្រើនទេ បើនិយាយពីសំណាង
តែបំរុងនឹងត្រូវហើយ តែ១ដុល្លារ មួយសន្លឹកក៏ត្រូវដែរ
ខ្ញុំជួយបន់អោយLovepeehs05 បានត្រូវកើតជាសេដ្ឋី
ខ្មែរម្នាក់នៅអាម្រេច …សូមមានសំណាងល្អ !😀

Lovepeehs05 - 31/03/2012

មនុស្សមួយរដ្ឋ ឬ ប្រទេសដែលមានប្រជាជន ប្រមាណជា ៣៥ លាននាក់ គ្មានសំណាងត្រូវឆ្នោត សោះ ហើយខ្ញុំអោយគេទៅទិញ ចូលគ្នាអស់ ២០ ដុល្លាដែរ អ៊ុតមើលទៅ ប្រហែលត្រូវបាន ២ ដុល្លាដែរ សំណាងធំហើយមើលទៅ ស្មានតែបានជុបលៀង អ្នកភូមិវើដប្រែសហើយ តែប្រហែលចាំលើកៗ ក្រោយទៀតចុះ🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: